Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់បានស្រេច! ចោរបន្លំ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​សំណាក់​​«មហារុង​​រឿង»

រាជធានីភ្នំពេញ​ ៖ ទីបំផុត​ ចោរថ្លើមធំ​ដែល​បាន​បន្លំជាម្ចាស់ផ្ទះសំណាក់«មហារុងរឿង»​ពី​ខេត្តតាកែវ ដោយយក​សោ​ពីភ្ញៀវបើករថយន្តជិះ​គេចខ្លួនបាត់នោះ គឺ​​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជ​ធានី​​​តាមក្របួច.កជាប់​​ហើយ នារសៀល​ថ្ងៃទី​១៩ កញ្ញា នេះ ​នៅ​មជ្ឈមណ្ឌលកោះ​ពេជ្រ​ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន កម្លាំងបាននាំខ្លួនទៅសាកសួរ រួម​ទាំង​វត្ថុតាង​​រថយន្ត​របស់ជនរងគ្រោះ ។

សូមរំលឹកថា ក្នុង​ចន្លោះ​ម៉ោង​២១ ដល់​ម៉ោង​២៣​ថ្ងៃ​ទី​១៨ កញ្ញា ស្ថិត​នៅ​ចំណុច​ផ្ទះ​សំណាក់ មហា​រុងរឿង ស្ថិត​ក្នុងភូមិ​ខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ករណី​ចោរ​បន្លំ​លួច​យក​រថយន្ត​មួយ​គ្រឿង ម៉ាក​Rivo ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-4443 ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ឈ្មោះ រិ​ន រ៉ា​វី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សុ​ភី ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ បាន​ដោយ​សុវត្ថិភាព​ក្នុង​រូបភាព​ធ្វើ​ជា​ម្ចាស់ផ្ទះ​សំណាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅផ្ទះ​សំណាក់​មហា​រុងរឿង​នេះ ។ លុះដល់​វេលា​ម៉ោង​ខាងលើ មាន​ជនសង្ស័យ​ម្នាក់ បាន​បន្លំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សំណាក់ ហើយ​បាន​ទៅ​គោះ​ទ្វារ​សុំ​សោ​រថយន្ត​ពី​ម្ចាស់​ថា​យក​ទៅ​រៀបចំ​រថយន្ត​ឲ្យ​មាន​សណ្តាប់ធ្នាប់ ។

រហូត​មក​ទល់​ម៉ោង​រំលង​អធ្រាត្រ ទើប​ម្ចាស់​រថយន្ត​ឆោឡោ​និង​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បី​ឲ្យ​សមត្ថកិច្ច​តាមដាន​មុខសញ្ញា នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន ជន​ក្លែងបន្លំ​ជា​ចោរលួច​រថយន្ត​ក្នុងផ្ទះ​សំណាក់​នោះ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9706711