ចម្រៀងអាចកែប្រែអារម្មណ៍ និងចិត្តរបស់មនុស្សឱ្យរីករាយ, តែតើចម្រៀងមួយបទអាចឱ្យមនុស្សរាប់រយអ្នក សម្លាប់ខ្លួនបានទេ?
អាទិត្យដ៏ព្រឺព្រួច (Gloomy Sunday), ត្រូវបាននិពន្ធឡើងក្នុងឆ្នាំ1932ដោយអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេងជនជាតិហុងការីម្នាក់ឈ្មោះ រ៉េសសួ សេរើស (Rezső Seress), ដែលគេដាក់រហ័សនាមថាចម្រៀងអត្តឃាតហុងការី, ដោយមានហេតុផលមួយចំនួន។ វាបានធ្វើឱ្យមនុស្សជាច្រើនសម្លាប់ខ្លួនដែលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។
រ៉េសសូ សេរើស, ជាអ្នកភ្លេងជនជាតិហុងការីនិងជាអ្នកនិពន្ធបទ “Gloomy Sunday” ហើយអត្ថន័យនៅក្នុងបទចម្រៀងនេះសរសេរដោយអ្នកសរសេរចម្រៀង និងកំណាព្យម្នាក់ឈ្មោះ ឡាសស្លូ ចាវ៉ (László Jávor)។
ចម្រៀងនោះបានចេញជាភាសាអង់គ្លេសនៅឆ្នាំ1936ជាមួយនឹងការប្រែបទដោយលោករ៉េយអឹម ឡេវីស។ ចម្រៀងប្រែនេះហើយដែលបង្កឱ្យមានការសម្លាប់ខ្លួន:
អាទិត្យដ៏ព្រឺព្រួច, ជាមួយស្រមោលគ្រលួចចូលក្នុងបេះដូងខ្ញុំ បេះដូងក្រមុំត្រូវខ្ទេចខ្ទី
ទៀនឆេះបំភ្លឺធរណី ដែលធ្វើឱ្យនារីម្នាក់នេះក្រៀមក្រំ
ណ្ហើយចុះកុំយំ ខ្ញុំទៅដោយគ្មានវិប្បដិសារី។
Gloomy is Sunday, with shadows I spend it all
My heart and I have decided to end it all
Soon there’ll be candles and prayers that are sad I know
Let them not weep let them know that I’m glad to go
ហេតុការណ៍ពិត និងជំនឿ
រឿងរ៉ាវទាក់ទងនឹងបទ អាទិត្យព្រឺព្រួច (Gloomy Sunday) បានក្លាយជាភាពពេញនិយមនិយាយតៗគ្នា។ ព័ត៌មានខ្លះមិនបានបកស្រាយឱ្យច្បាស់លាស់ឡើយ។ ក្នុងពេលហ្នឹង, ចម្រៀង និងរឿងរ៉ាវបានចេញផ្សាយយ៉ាងពេញនិយមតាមកាសែត និងទស្សនាវដ្ដីដែលនិយាយថាវាទាក់ទងជាមួយការសម្លាប់ខ្លួនជាច្រើន។
ការស្លាប់
ហោចណាស់ការសម្លាប់ខ្លួនជាង18នាក់ត្រូវគេរាយការណ៍មកថាពិតជាមានជាប់ទាក់ទងជាមួយនឹងបទ អាទិត្យព្រឺព្រួច (Gloomy Sunday) នេះមែន។ នៅក្នុងអត្ថបទមួយនៃទស្សនាវដ្ដី Time Magazine បានសរសេរថា, “ចម្រៀងអត្តឃាត,” ចេញផ្សាយថ្ងៃទី30ខែមីនា ឆ្នាំ1936, អ្នកសរសេរអត្ថបទនោះបានព័ណ៌នាពីចំនួននៃការស្លាប់នីមួយៗ។ អ្នកដេស្បែកជើងជនជាតិហុងការីម្នាក់បានបន្សល់ក្រដាសមួយដែលសរសេរពីឃ្លា និងពាក្យស្លោកខ្លះៗពីបទ អាទិត្យព្រឺព្រួច (Gloomy Sunday), មុនពេលដែលគាត់ចងកសម្លាប់ខ្លួន។ សាកសពដែលស្លាប់ដោយសម្លាប់ខ្លួនបីបួននាក់ទៀតមានក្រដាសឃ្លាចម្រៀងហ្នឹងផងដែរនៅក្នុងដៃពួកគេ។ មនុស្សពីរនាក់បានបាញ់សម្លាប់ខ្លួន ខណៈដែលកំពុងស្ដាប់បទ អាទិត្យព្រឺព្រួចហ្នឹង ហើយជាច្រើនអ្នកទៀតបានលោតសម្លាប់ខ្លួនពេលបទហ្នឹងកំពុងតែចាក់។ ចម្រៀងមួយហ្នឹងត្រូវបានហាមឃាត់មិនឱ្យស្ដាប់នៅប្រទេសហុងការី។
យ៉ាងណាក៏ដោយ, ការរាយការណ៍មិនត្រឹមតែក្នុងប្រទេសហុងការីទេ។ «ក្នុងអំឡុងឆ្នាំ1930ជាង, ទស្សនាវដ្ដីនៃទីក្រុងជាច្រើនបានចុះផ្សាយពីកាេសម្លាប់ខ្លួនដែលសុទ្ធតែទាក់ទងនឹងបទ អាទិត្យព្រឺព្រួច “Gloomy Sunday”។ ចម្រៀងហ្នឹងក៏ឈប់ឱ្យស្ដាប់ ឬចែកចាយគ្រប់បណ្ដាប្រទេស នៅឆ្នាំ2002, ហើយសហរដ្ឋអាមេរិក មិនអនុញ្ញាតិឱ្យចាក់បទហ្នឹងជាដាច់ខាត ព្រោះតែមានការធ្វើអត្តឃាតច្រើនពេក។» លោកឡារ៉ែនដេវីដបានឱ្យដឹង។ លោកបន្ត «តើចម្រៀងមួយនេះពិតជាបញ្ជាចិត្តមនុស្សឱ្យសម្លាប់ខ្លួនពិតមែនឬ?»
មានក្មេងស្រីជំទង់ម្នាក់នៅរដ្ឋVienna បានជ្រមុជទឹកសម្លាប់ខ្លួនដែលមានក្រដាសឃ្លាបទ អាទិត្យព្រឺព្រួចហ្នឹងនៅក្នុងដៃ។ មានស្ត្រីម្នាក់ទៀតនៅទីក្រុងឡុងដ៍ដែលបានស្ដាប់បទនេះចប់ក៏លេបថ្នាំសម្លាប់ខ្លួន។
អត្រាអ្នកចង់សម្លាប់ខ្លួន
អត្រានៃការស្លាប់ដោយសម្លាប់ខ្លួនបានកើនឡើងនៅសហរដ្ឋអាមេរិក និងហុងការី។
លើសពីនេះទៀតអ្នកនិពន្ធបទនេះមិនដឹងថាគាត់បាននិពន្ធបទ Gloomy Sunday ពីពេលណាឡើយ។ Rezső Seress កាលមុនបានបោះជំរុំរត់គេចពីសង្គ្រាមនៅអ៊ុយក្រែន។ គាត់បានរួចជីវិតនៅជំរុំនេះ ប៉ុន្តែម្តាយរបស់គាត់បានបាត់បង់ជីវិត។ មុននឹងក្លាយជាតន្ត្រីករ Seress បានបាត់បង់អាជីពរបស់គាត់ដែលជាអ្នកសំដែងសៀកដោយសារភ្លាត់ស្នៀតបង្កជារបួស។ គាត់ជួបការលំបាកជាខ្លាំងក្នុងឆាកជីវិត។
ជីវិតពិតរបស់ Rezső Seress ធ្វើឱ្យគាត់អាចនិពន្ធទំនុកបទមួយនេះយ៉ាងល្អឥតខ្ចោះ ព្រោះគាត់បាននិពន្ធចេញពីចិត្ត និងអារម្មណ័ពិតរបស់គាត់ឱ្យក្លាយជាចម្រៀងមួយបទ។ Seress សរសេរបទនេះយ៉ាងមនោសញ្ចេតនា ដែលធ្វឱ្យអ្នកស្ដាប់មានអារម្មណ៍ស្រង៉េះស្រងោចហើយបណ្ដាលចិត្តឱ្យទៅសម្លាប់ខ្លួនបាន ក៏ព្រោះតែទំនុកបទនេះ។
ហើយអ្នកនិពន្ធអត្ថន័យបទនេះ, លោក László Jávor បានបែកគ្នាជាមួយគូដណ្ដឹងរបស់គាត់, ហើយបេះដូងគ្រាំគ្រាគាត់បណ្ដាលឱ្យគាត់និពន្ធឃ្លាឃ្លោងអត្ថន័យបទអាទិត្យព្រឺព្រួចមួយនេះ។
Seressទីបំផុតមានអារម្មណ៍ស្មុគស្មាញខ្លាំងពេកក៏លោតសម្លាប់ខ្លួនពីលើអគារខ្ពស់មួយក្នុងរដ្ឋ Budapest។ គាត់សម្លាប់ខ្លួននៅក្នុងថ្ងៃកំណើតគម្រប់អាយុ69ឆ្នាំរបស់គាត់។
គាត់បានបន្សល់ក្រដាសមួយក្បែរគាត់:
ខ្ញុំឈរសម្លឹងបុរសឃោឃៅម្នាក់។ បុរសអភិជននេះធ្វើឱ្យខ្ញុំឈឺចាប់ណាស់។ ខ្ញុំយំយ៉ាងខ្លាំងហើយអារម្មណ៍ខ្ញុំបម្លែងទៅជាចម្រៀងមួយបទ, ហើយប្រហែលមានមនុស្សខ្លះទៀតមានអារម្មណ៍ឈឺចាប់ដូចខ្ញុំដែរ។
សរុមមក, មូលហេតុនៃការសម្លាប់ខ្លួនជាច្រើនដោយសារបទនេះនៅតែជាចម្ងល់។ យ៉ាងណា, សូមមេត្តាកុំស្ដាប់បទនេះអី តែអាចស្ដាប់បានបើអ្នកមិនយល់ពីអត្ថន័យបទនេះ៕