ឆ្នាំនីមួយៗតែងមានអត្តចរិតវិជ្ជមាននិងអវិជ្ជមានដែលធ្វើឲ្យពួកគេពេលខ្លះគួរឲ្យស្រលាញ់និងពេលខ្លះពិបាកចូលទៅក្បែរ។ចង់ដឹងថាតារានិករមួយៗមានអត្តចរិតបែបណាខ្លះ មកមើលទាំងអស់គ្នា។
១. AQUARIUS (២០ មករា ដល់ ១៨ កុម្ភៈ)៖
-លក្ខណៈល្អ៖ ជាមនុស្សងាយស្រួលចុះសម្រុងជាមួយ ចូលចិត្តនៅជុំវិញមនុស្សទូទៅ ចូលចិត្តស្តាប់និងជួយអ្នកដទៃផងដែរ។
-លក្ខណៈអាក្រក់៖ ពេលមានបញ្ហាចូលចិត្តសំងំបៀមទុក្ខម្នាក់ឯងមិនប្រាប់អ្នកណាឲ្យដឹង។ ជាមនុស្សដែលរឹងរូសបំផុត។
២. PISCES (១៩ កម្ភៈ ដល់ ២០ មិនា)៖
-លក្ខណៈល្អ៖ ជាមនុស្សគួរឲ្យស្រលាញ់និងមានសន្តានចិត្តល្អ
-លក្ខណៈអាក្រក់៖ ជាមនុស្សដែលងាយនឹងបន្ទោសខ្លួនឯងនិងជាមនុស្សដែលងាយនឹងញៀននឹងអ្វីមួយ។
៣. ARIES (២១ មិនា ដល់ ១៨ មេសា)៖
-លក្ខណៈល្អ៖ ជាមនុស្សដែលក្លាហានណាស់តែងហ៊ានប្រឈមមុខគ្រប់ឧបសគ្គទាំងអស់។
-លក្ខណៈអាក្រក់៖ ជាមនុស្សមានចិត្តច្រណែនចំពោះអ្វីដែលគេស្រលាញ់បំផុតតែមិនបានដល់ដៃ។ ពេលខ្លះតារានិករមួយនេះមិនសូវយល់ពីខ្លួនឯងប៉ុន្មានទេ។
៤. TAURUS (២០ មេសា ដល់ ២០ ឧសភា)៖
-លក្ខណៈល្អ៖ ជាមនុស្សអាចទុកចិត្តបាន។ បើអ្នកមានការអ្វីចង់ពឹងពាក់ឲ្យជួយអាចរកតារានិករមួយនេះបានគឺមិនដែលប្រកែកថាមិនជួយឡើយ។ ចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានល្អបំផុត
-លក្ខណៈអាក្រក់៖ ជាមនុស្សរឹងរូស នៅពេលដែលប្រកាន់ជំហរថាគេត្រូវហើយទោះនិយាយយ៉ាងណាក៏មិនព្រមទទួលគំនិតអ្នកដទៃដាច់ខាត។
៥. GEMINI (២១ ឧសភា ដល់ ២០ មិថុនា)៖
-លក្ខណៈល្អ៖ មានជំនាញខាងទំនាក់ទំនងតែងចូលរួមបញ្ចេញមតិនិងចែករំលែកចំណេះដឹងរបស់ខ្លួនជាមួយអ្នកដទៃដោយមិនលាក់លៀមឡើយ។ មានភាពឆ្លាតវៃ តែងបើកចំហរគំនិតព្រោះគេចូលចិត្តស្វែងរកគំនិតថ្មីៗដែលផ្លាស់ប្តូរបទពិសោធជាមួយអ្នកដទៃ។
-លក្ខណៈអាក្រក់៖ តែងធុញទ្រាន់នឹងអ្វីដែលមើលទៅងាយស្រួលពេក។ ទោះបីតារានិករមួយនេះពូកែទំនាក់ទំនងក៏ប៉ុន្តែចំពោះមិត្តភាពភាគច្រើនប្រហែលជាមានរយៈពេលមិនយូរប៉ុន្មានទេព្រោះពួកគេតែងចង់ស្វែងរកអ្វីដែលថ្មីជានិច្ច។
ចំពោះរឿងស្នេហាក៏មិនគូរឲ្យទុកចិត្តប៉ុន្មានដែរព្រោះពួកគេតែងបង្កើតជម្រើសជាច្រើនក្នុងពេលតែមួយសម្រាប់ខ្លួនឯង។
៦. CANCER (២១ មិថុនា ដល់ ២៣ កក្កដា)៖
-លក្ខណៈល្អ៖ ជាមនុស្សដែលចេះខ្វាយខ្វល់ពីអ្នកដទៃ ជាមនុស្សដែលគួរឲ្យស្រលាញ់និងចេះយល់ចិត្ត។ តារានិករមួយនេះតែងដឹងនិងយល់ពីអារម្មណ៍អ្នកដទៃជានិច្ច។
-លក្ខណៈអាក្រក់៖ មិនសូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងប៉ុន្មានទេនិងតែងញញឹមលាក់បាំងភាពទុក្ខសោករបស់ខ្លួន។
៧. LEO (២៤ កក្កដា ដល់ ២៣ សីហា)៖
-លក្ខណៈល្អ៖ មានភាពជាអ្នកដឹកនាំ ប្រសិនជាមានបញ្ហាអ្វីកើតឡើងគេតែងតែដឹងច្បាស់ពីដំណោះស្រាយជានិច្ច។ មានភាពក្លាហានព្រោះតារានិកររូបនេះមិនខ្លាចនឹងការពារគ្រួសារនិងមនុស្សជាទីស្រលាញ់របស់គេឡើយ។
-លក្ខណៈអាក្រក់៖ ជាមនុស្សឆាប់ខឹង និយាយល្មមៗប្រាកដជាខឹងជាមិនខាន។
៨. VIRGO (២៤ សីហា ដល់ ២៣ កញ្ញា)៖
-លក្ខណៈល្អ៖ ជាមនុស្សដែលអាចទុកចិត្តបាន។ ពួកគេមានទំនួលខុសត្រូវនិងយកចិត្តទុកដាក់ខ្លាំងបំផុតសម្រាប់មនុស្សដែលគេស្រលាញ់។ ជាមនុស្សដែលគិតបានល្អិតល្អន់និងធ្វើអ្វីតែងមានសណ្តាប់ធ្នាប់ជានិច្ច។
-លក្ខណៈអាក្រក់៖ តែងរំពឹងអ្វីដែលខ្ពស់ហួសប្រមាណនិងតែងប្រកាន់ពីសមត្ថភាពរបស់អ្នកដទៃថាមិនស្មើរខ្លួន។
៩. LIBRA (២៤ កញ្ញា ដល់ ២៣ តុលា)៖
-លក្ខណៈល្អ៖ ជាមនុស្សដែលមានមនោសញ្ចេតនានិងពោរពេញដោយក្តីស្រលាញ់។
-លក្ខណៈអាក្រក់៖ ធ្វើការសម្រេចចិត្តមិនច្បាស់លាស់តែងមានបញ្ហាជានិច្ចនិងជាមនុស្សមានភាពខ្ជិលច្រអូស។
១០. SCORPIO (២៤ តុលា ដល់ ២២ វិច្ឆិកា)៖
-លក្ខណៈល្អ៖ ជាមនុស្សមានមន្តស្នេហ៏ដូចមានមេដែកឆក់ក្នុងខ្លួន។ នៅពេលដែលតារានិកររូបនេះបង្ហាញភាពទាក់ទាញហើយអ្នកពិបាកនឹងបដិសេធណាស់។
-លក្ខណៈអាក្រក់៖ ជាមនុស្សមានអាថ៌កំបាំងច្រើន តែងចង់ដឹងរឿងអ្នកដទៃតែមិនចង់ឲ្យអ្នកដទៃមកដឹងរឿងរបស់ខ្លួនឡើយ។
១១. SAGITTARIUS (២៣ វិច្ឆិកា ដល់ ២១ ធ្នូ)៖
-លក្ខណៈល្អ៖ ជាមនុស្សដែលចូលចិត្តស្វែងរកសេចក្តីពិតត្រឹមត្រូវនិងជាមនុស្សមើលទៅមានភាពរីករាយគួរឲ្យចង់រាប់អាន។
-លក្ខណៈអាក្រក់៖ ជាមនុស្សដែលមិនសូវចេះអត់ធ្មត់និងមិនសូវចេះទទួលខុសត្រូវប៉ុន្មានទេ។
១២. CAPRICORN (២២ ធ្នូ ដល់ ១៩ មករា)៖
-លក្ខណៈល្អ៖ ជាមនុស្សប្រឹងប្រែងធ្វើការ នៅពេលដែលតារានិករមួយនេះដាក់គោលដៅហើយគេនឹងមិនរួញរាប្រឹងប្រែងឲ្យដល់គោលដៅរបស់គេឡើយ។ ជាមនុស្សគួរឲ្យគោរព។
-លក្ខណៈអាក្រក់៖ គឺមិនសូវចេះអត់អោនទោសឲ្យអ្នកណាដែលធ្វើខុសចំពោះខ្លួនឡើយ។ ជាមនុស្សមានភាពអត្មានិយមបន្តិច៕ ដោយ៖ Orchid