Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឱសថទិព្វធម្មជាតិ២យ៉ាងអាចព្យាបាលជំងឺទឹកនោមផ្អែមបានយ៉ាងស័ក្ដិសិទ្ធិ!

ជំងឺទឹកនោមផ្អែមជាប្រភេទជំងឺរ៉ាំរ៉ៃមួយប្រភេទដែលពិបាកនឹងព្យាបាល។​ជំងឺនេះកើតឡើងដោយសារតែអ៊័​រ​ម៉ូ​ន​អាំង​ស៊ុយលីនបញ្ចេញមិនគ្រប់គ្រាន់ ឬ​ជា​ជំងឺ​ដោយ​កម្សោយ​ភាពស៊ាំ​របស់​រាង​កាយ ។ ម៉្យាងទៀតវាអាចកើតឡើងចំពោះមនុស្សវ័យចំណាស់ដែលមានអាយុចន្លោះចាប់ពី៤០ឆ្នាំឡើងទៅ។ ថ្ងៃនេះយើងសូមណែនាំឱសថធម្មជាតិ២ប្រភេទដែលអាចបញ្ចុះជាតិស្ករបានយ៉ាងមានប្រសិទ្ធភាពៈ

១ៈ ផ្លែម្រះ

ផ្លែម្រះគឺជាប្រភេទផ្លែរុក្ខជាតិម្យ៉ាងដែលមានរសជាតិល្វីង។ ការយកផ្លែម្រះសម្រាប់បញ្ចុះជាតិស្ករគឺត្រូវបានគេប្រើប្រាស់តាំងពីបុរាណ។ ងាយៗដោយយើងគ្រាន់តែយកផ្លែម្រះធម្មជាតិ លាងសម្អាតឲ្យស្អាតឆ្កឹះគ្រាប់ចេញ រួចចិតស្ដើងៗហាលថ្ងៃឲ្យស្ងួតនោះវានឹងក្លាយទៅជាតែម្រះរួចជាស្រេច។ យកតែម្រះ១ស្លាបព្រាកាហ្វេ ឆុងជាមួយទឹកក្តៅ។ បរិភោគមួយថ្ងៃ២ដង ពេលព្រឹកបន្ទាប់ពីញាំអាហារពេលព្រឹករួចនិងពេលយប់មុនចូលគេង។ រយៈពេលត្រឹមតែ១ខែអ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។

២.ត្រួយស្វាយ

ត្រួយស្វាយបានផ្តល់អត្ថប្រយោជន៍​យ៉ាងអស្ចារ្យចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ត្រួយស្វាយ មាន​ផ្ទុក​សម្បូរ​ទៅដោយ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​អាកា​រៈ​នៃ​ជំងឺទឹកនោមផ្អែម​។ 

ត្រួយ​ស្វាយ​ក្លាយជា​ឱសថ​បែប​ធម្មជាតិ​ដ៏​មានប្រសិទ្ធភាពសម្រាប់ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​កម្រិត​ដំបូង​។ ការអនុវត្តយើងគ្រាន់តែយកត្រួយស្វាយប្រមាណ៥ទៅ១០សន្លឹកដាក់ដាំក្នុងទឹករហូតដល់ពុះរួចទុកចោលមួយយប់ ស្រង់កាកចេញសឹមបរិភោគទឹកវាតែប៉ុណ្ណោះ។បរិភោគមុនអាហារពេលព្រឹកជារៀងរាល់ថ្ងៃ រយៈពេលត្រឹមតែ១-២ខែនឹងឃើញលទ្ធផលយ៉ាងភ្ញាក់ផ្អើល។ 

ចំណាំ៖ សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញមុននឹងអនុវត្តតាមបែបធម្មជាតិទាំង២នេះ

សម្រួលអត្ថបទ៖ កុល្លិកា

from: https://tnaot.com/km/m/detail/article/9706066