Gareth Bale បានត្រលប់មកកាន់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur វិញហើយ ក្រោយចំណាយពេល៧ឆ្នាំនៅទឹកដីអេស្ប៉ាញលេងឲ្យក្រុមអធិរាជស Real Madrid។
ការត្រលប់មកវិញនេះ គឺក្នុងនាមជាកីឡាករខ្ចីជើងរយៈពេលពេញមួយរដូវកាលនេះ ដោយថៃ្លឈ្នួលប្រចាំសប្ដាហ៍ Real និង Spur និងជួយចេញគ្នាពាក់កណ្ដាលម្នាក់សម្រាប់ Bale។
យ៉ាងណាក្ដី បើទោះបីជាត្រលប់មកកាន់ក្លឹបចាស់ក៏ពិតមែន ប៉ុន្ដែ Bale ត្រូវចាំយ៉ាងហោចណាស់ក៏៤សប្ដាហ៍ទៀតដែរទើបអាចចូលលេងបាន ក្រោយពីគ្រូពេទ្យពិនិត្យឃើញថា កីឡាករជម្រើសជាតិវែលនេះ មានបញ្ហារបួសតាំងពីការធើ្វតេស្ដសុខភាពនៅអេស្ប៉ាញមកម្ល៉េះ។
បើយោងតាមសារព័ត៌មាន Marca បានឲ្យដឹងថា Bale មានបញ្ហារបួសតាំងពីនៅអេស្ប៉ាញ ឯ Spur ក៏ដឹងដែរថារូបគេមានរបួស ដូច្នេះទើបរូបគេអាចបានត្រឹមហ្វឹកហាត់ក្នុងកន្លែងហាត់ប្រាណប៉ុណ្ណោះ មិនទាន់អាចហ្វឹកហាត់នៅលើវាលស្មៅបាននៅឡើយទេ៕
ប្រភព៖ Dailymail