មានការបង្ហោះដ៏ព្រឺព្រួចនិងគួរឱ្យចាប់អារម្មណ៍មួយនៅក្នុងសង្គមFacebook ដោយaccount ឈ្មោះឡុកសុផាន់ណាដាយ៉ារិទ្ធដែលអះអាងថារឿងរ៉ាវទាំងនេះជាហេតុការណ៍ដែលគាត់បានជួបពិតមិនមានការកុហកបោកបញ្ឆោតឡើយ។ហេតុការណ៍ដ៏រន្ធត់ស្លុតព្រលឹងនោះមានដំណើរដូចខាងក្រោមនេះ៖
រឿងពិតលេីកទីមួយនៅក្នុងជីវិតដែលខ្ញុំបាទបានជួបផ្ទាល់។
ខ្ញុំបាទបានឆាតជាមួយមនុស្សស្រីម្នាក់ដែលខ្ញុំបាទធ្លាប់បានស្គាល់រាប់អានគ្នាកន្លងមកហេីយខានជួបគ្នាយូរក៏ឱ្យលេខទូរស័ព្ទគ្នាទៅវិញទៅមកតាមchat ម្តងទៀតបន្ទាប់មកខ្ញុំក៏បានSave លេខទូរស័ព្ទរបស់នាងដាក់ឈ្មោះថាOun Phea។ អស់រយៈពេលពីរទៅបីសប្តាហ៍, ខ្ញុំមិនដែលបានcall ទៅលេងនាងនោះទេ។
រហូតដល់ពេលមួយ, ម៉ោងប្រហែល១១ជាង, ខ្ញុំគេងមិនលក់សោះក៏បាននឹកឃេីញដល់នាងខ្ញុំក៏បានទាញយកទូស័ព្ទcall ទៅលេងនាងប៉ុន្តែក្រុមហ៊ុនបានប្រាប់ថាលេខទូរស័ព្ទដែលលោកអ្នកហៅមិនត្រឹមត្រូវនោះទេហេីយខ្ញុំក៏ឈប់call បន្ទាប់មកខ្ញុំគេងបានមួយសន្ទុះម៉ោង២:១០នាទីស្រាប់តែលេខរបស់នាងcall មកខ្ញុំវិញខ្ញុំក៏បានសួរនាងថាអូនភាមែន? នារីម្នាក់នោះក៏បានប្រាប់ខ្ញុំថាមិនមែនទេហេីយនាងសួរខ្ញុំថាcall ទៅគេមានការអីដែរ(ទាំងខ្ញុំខលមិនចូលផង) គេបាននិយាយថាយេីងអូសក្រឡាធ្វេីច្រឡំលេខមែន? ខ្ញុំបាទប្រាប់ថាលេខហ្នឹងឈ្មោះភាជាអ្នកឱ្យខ្ញុំតែខ្ញុំមិនដែលបានcall ទៅលេខនោះទេីបតែលេីកនេះតែប៉ុណ្ណោះហេីយcall អត់ចូលទៀតហេីយខ្ញុំបាទក៏មិនសូវចាប់អារម្មណ៍ដែររួចក៏បាននិយាយគ្នាលេងសួរនាំគ្នាលក្ខណៈធម្មតាៗរហូតដល់ម៉ោង២:៣៦នាទីក៏បានឈប់និយាយគ្នា។ថ្ងៃបន្ទាប់ក៏បានឃេីញលេខហ្នឹងcall មកម្តងទៀតវេលាម៉ោង៥:៣៨នាទីនាងក៏បានខលមកនិយាយលេងជាមួយខ្ញុំម្តងទៀតដល់ម៉ោង៣:០៣នាទីរួចក៏ឈប់និយាយគ្នាទៀតរហូតមកដល់ឥលូវខ្ញុំមិនដែលបានចាប់អារម្មណ៍ពីរឿងហ្នឹងទាល់ែសោះតែពេលនេះខ្ញុំក៏បានchat ទៅលេងជាមួយអូនភាម្តងទៀតហេីយបានសួរអូនភាថាអូនឯងឱ្យលេខមកបងcall អត់ចូលទេហេីយគេcall មកបងវិញទៀតអូនភាក៏សួរខ្ញុំថាលេខប៉ុន្មានខ្ញុំក៏បានថតលេខផ្ញេីទៅឱ្យគាត់គាត់បានប្រាប់ថាលេខហ្នឹងមិនត្រឹមត្រូវនោះទេខ្វះមួយលេខទៀតពេលនោះខ្ញុំមានអារម្មណ៏ធ្លាក់ថ្លេីមក្តុកព្រឺសម្បុរខ្ញាកមេីលលេខឃេីញតែប្រាំលេខហេីយសាកខលលេីកក្រោយៗទៀតមិនចូលទាល់តែសោះ។
សម្រាប់អ្នកដែលមិនជឿសូមមេត្តាកុំប្រមាថ។
វាអត់មានហេតុផលអីដែលនៅសុខៗទៅបោករឿងចឹងៗសោះព្រោះខ្ញុំមិនមែនជាpage troll ស្អីនោះទេ។
សំណួរសួរថាអ្នកណាដែលបាននិយាយទូរស័ព្ទជាមួយខ្ញុំ? សុំបញ្ជាក់រឿងនេះខ្ញុំគ្រាន់តែនិយាយអ្វីដែលជាការពិតដែលខ្ញុំបានជួបតែប៉ុណ្ណោះហេីយខ្ញុំក៏មិនទាន់ហ៊ានសន្មត់ថាជាអ្វីឱ្យប្រាកដដែរ។
តើលោកអ្នកយល់យ៉ាងណាចំពោះបញ្ហានេះ?
ប្រភព: Facebook ឡុកសុផាន់ណាដាយ៉ារិទ្ធ