Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្នេរតាបារាំង

ឆ្នេរតាបារាំង គឺឆ្នេរមួយកន្លែងដែលកំពុង​ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ​ និងសម្រាប់អ្នកដែលនិយមចូលចិត្តជិះម៉ូតូទៅបោះតង់។ វាមានចម្ងាយប្រមាណជា១០ទៅ៣០គីឡូជាងពីផ្លូវបំបែកស្រែអំបិល។

ធ្វើដំណើរពីភ្នំពេញមកដល់ស្រែអំបិល បន្ទាប់មកតាមផ្លូវទៅកំពង់សោម នុះដល់ចំការដូងប្រេងហួសបន្តិចមានផ្លូវបត់ស្តាំមួយដែលមានឡានធំជាច្រើនបើកចូល។

ពេលដល់ឆ្នេរអ្នកទាំងអស់គ្នានិងមានអារម្មណ៏ថ្មីខុសប្លែកពីធម្មតា ដូចជាមកស្រុកគេអញ្ចឹង ឆ្នេរស្អាត មានកន្លែងថតរូបស្អាត ហើយត្រូវប្លង់ព្រះអាទិត្យលិចទៀត ខាប់សារី ហើយសម្រាប់ម្ហូបនិងបាយ គួរតែទិញពីក្រៅអោយហើយទៅ ព្រោះនៅក្នុងមិនសូវសំបូរទេ សម្រាប់ការបោះតង់ តង់ខ្លួនឯងគឺពីរម៉ីនទៅបីម៉ីនបើអាចសាកតថ្លៃជាមួយគេបន្តិចទៅហេងឡូគាត់ចិត្តល្អ គាត់បញ្ចុះតម្លៃអោយ ហ្ហាហ្ហា និយាយលេងទេ។ តង់ជួលមិនសូវជាច្បាស់ទេ ប្រហែលលើសគ្នាបន្តិចទេ។

សរុបមកឆ្នេរតាបារាំងគឺជាកន្លែងមួយដែលល្អបំផុតសម្រាប់អ្នកបោះតង់និងអ្នកថតរូប តើអ្នកទាំងអស់គ្នាបានទៅហើយឬនៅ? បើនៅទេ តោះទៅ!!!

All rights reserved: Jinghab Vlogger

from: https://tnaot.com/km/m/detail/article/9705364