វគ្គដើមបំផុតមានចំណងជើងថា“បន្ទប់ក្រោមដី”។វាចេញដំបូងគឺនៅក្នុងផ្ទះរបស់Tom និងJerry ធម្មតា។ម្ចាស់វាគឺជាបុរសកន្ធាត់ឆេវឆាវម្នាក់។ ម្ចាស់Tom ពិតជាកំណាចជាងម្ចាស់ស្រីដែលអ្នកឃើញតាមទូរទស្សន៍, ឈុតដំបូងគឺគាត់ដើរជាន់កន្ទុយTom ដែលមើលទៅពិតជាដូចការពិតនិងពិតជាឈឺចាប់ខ្លាំងមែនទែនព្រោះតែTom ដេកនៅមាត់ទ្វារនៃបន្ទប់ក្រោមដី។
ម្ចាស់នោះស្រែកជេរTom ហើយមិនឱ្យចុះមកក្នុងបន្ទប់នេះទៀត។Tom ពិតជាភិតភ័យយ៉ាងខ្លាំងក៏រត់ចេញទៅបន្ទប់ផ្សេងទៀត។នៅក្នុងបន្ទប់ក្រោមដី, Jerry ក៏ចេញពីរន្ធកណ្ដុរ។វាមានរូបរាងគួរឱ្យខ្លាចជាងអ្វីដែលអ្នកធ្លាប់ឃើញ, មុខដូចបិសាចហើយចេញទៅបន្ទប់បន្ទាប់តាមTom។
ប៉ុន្មាននាទីបន្ទាប់មកពិតជាគួរឱ្យធុញទ្រាន់ណាស់។Jerry ញេះញ៉ោះTom ដដែលៗហើយឱ្យTom ដេញចាប់វាមកមុខទ្វារបន្ទប់ក្រោមដីជាច្រើនដង, ហើយរាល់ពេលដែលម្ចាស់Tom ឃើញ, គាត់វាយដំTom បែកឈាមបាក់ឆ្អឹងគួរឱ្យសង្វេក។ក្រោយពេលម្ចាស់វ៉ៃហើយ, Tom ចេញឈាមតាមច្រមុះហើយលិឍជើងដែលបាក់ជើងម្ខាង។
បន្ទាប់ពីនេះ, Tom ចាប់ផ្ដើមសុំអង្វរJerry កុំឱ្យរំខានវាទៀត, វាមិននិយយទេ, តែវាយំសោគ, ហើយអាចយល់ពីន័យរបស់វាតាមកាយវិការ។Jerry ត្រឹមតែសើចហើយរុញវាចូលទៅក្បែរទ្វារបន្ទប់ក្រោមដី។
ម្ដងនេះ, ម្ចាស់វាមកទាន់ម្ដងទៀតហើយខឹងខ្លាំងមែនទែន។មុខគាត់ក្លាយជាក្រហមហើយស្រែកជំទាលដាក់Tom ក្នុងសំឡេងឮយ៉ាងខ្លាំងជាងសំឡេងតុក្កតាណាៗទាំងអស់។គាត់ជេរប្រមាថដោយពាក្យអសុរស។
Jerry ទីបំផុតក៏អានិតTom។Jerry លើកកាំបិតមួយដែលនៅក្បែរនោះហើយចាក់ជើងម្ចាស់, យ៉ាងសាហាវ។
Tom បើកទ្វារបន្ទប់ក្រោមដីហើយបោះសាកសពម្ចាស់វាចូលទៅក្នុងនោះ។មានសាកសពស្អុយរលួយជាច្រើននៅក្រោមនោះ, រណោករណែលដែលស្លាប់ដោយត្រូវគេវាយដំយ៉ាងដំណំ។Tom និងJerry ចាប់ដៃគ្នាហើយពួកគេរីករាយយ៉ាងខ្លាំងដែលក្លាយជាឃាតក…តែJerry បង្ហាញមុខកំណាចរបស់វាម្ដងទៀតហើយTom ក៏និយាយតិចៗ, :
«ឯងមិនជឿទេឬ?»
Tom យកកាំបិតកាប់ក្បាលJerry ដាច់ហើយបោះចូលក្នុងបន្ទប់ក្រោមដី។ឈុតចុងបញ្ចប់គឺTom ដាក់ផ្លាកលក់ផ្ទះហើយញញឹមយ៉ាងកំណាចដូចជាដឹងពីគម្រោងការបន្ទាប់៕