Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាតកក្មេងៗដ៏សាហាវទាំង 10

តើអ្នកមានកូន, ក្មួយ, ឬប្អូនដែលគិតថាត្រឹមជាក្មេងល្ងង់ដែលចាំតែស្ដាប់ឱវាទរបស់អ្នកមែនទេ? តើអ្នកធ្លាប់គិតទេថា ពេលធ្វើឱ្យពួកគេខឹង ធ្វើឱ្យពួកគេយំ ឬវ៉ៃពួកគេ ពួកគេអាចនឹងសម្លាប់អ្នក? ខាងក្រោមនេះគឺជាឯកសាកំណត់ត្រានៃឃាតកម្មប្រព្រឹត្តដោយក្មេងៗជុំវិញពិភពលោក។

១.ម៉ារី ប៊ែលម៉ារី ប៊ែល (Mary Bell) ជាក្មេងស្រីតូចម្នាក់ដែលមានគ្រួសារដ៏អភមង្គល។ ម្ដាយរបស់នាងគឺជាស្រីប្រមឆកខួប ហើយប៉ានាងមិនសូវដែលនៅផ្ទះឡើយ។ ជីវិតនាងជួបតែភាពអាប់អួរ។ ពេលនាងមានអាយុ១១ឆ្នាំ, នាងបានរឹតកសម្លាប់ក្មេងប្រុសម្នាក់ឈ្មោះ ម៉ាធីន ប្រាន់ (Martin Brown) ហើយអូសសាកសពមកដាក់កណ្ដាលផ្លូវ។

មិនយូរប៉ុន្មាន, នាងបានលួចចូលសាលាមួយជាមួយមិត្តរបស់នាងម្នាក់ឈ្មោះ ណាម៉ា (Norma) ហើយក្មេងស្រីទាំង២នេះបានសរសេរក្រដាសតូចមួយដាក់ថា “ខ្ញុំបានធ្វើរឿងឃាតកម្ម ហើយនឹងត្រឡប់មកវិញ” ហើយនិង “យើងបានធ្វើឃាតកម្មនោះ។ មើលចុះ… វាមានឃាតកម្មមួយ។ យើងបានសម្លាប់ ម៉ាធីន ប្រាន់។”

ពីរទៅបីខែក្រោយមក, ម៉ារីបានច្របាច់កក្មេងប្រុសម្នាក់ទៀតរហូតដាច់ខ្យល់ស្លាប់។ ណាម៉ាពិតជាជួយក្នុងរឿងនេះ។ ពួកគេយកដែកមកសរសេរអូសជាអក្សរ “M” នៅលើពោះរបស់ក្មេងប្រុសរងគ្រោះ។ ម៉ារីក៏ទៅផ្ទះក្មេងប្រុសនោះហើយសួរម្ដាយគាត់ថាគាត់នឹងបានឃើញសពកូនប្រុសរបស់គាត់ក្នុងមឈូសឆាប់ៗ។ ហើយក្រោយមក, នាងទាំងពីរបាននាំគ្នាសើចនៅពិធីបុណ្យសពក្មេងប្រុសនោះ។

ប៉ូលីសចាប់ផ្ដើមកើតការសង្ស័យលើក្មេងស្រីទាំងពីរនាក់នេះ។ ម៉ារីមិនសារភាពអ្វីទាំងអស់, តែណាម៉ាបានប្រាប់ប៉ូលីសទាំងអស់នូវអ្វីដែលនាងដឹង។ ក្មេងស្រីទាំងពីបានជាប់ចោទលើករណីឃាតកម្ម។ ម៉ារី ប៊ែល ត្រូវជាប់ទោសជាប់ពន្ធធនាគារ។

នៅអាយុ២៣ឆ្នាំ, នាងបានគេដោះលែងចេញពីគុកហើយផ្ដល់ឱ្យនាងនូវអត្តសញ្ញាណថ្មី។ បន្ទាប់ពីនោះមក, នាងរស់នៅក្នុងជីវិតសាមញ្ញធម្មតាហើយមានកូនៗដូចគេឯង។

២.ណេវ៉ាថា ដាន់ណេវ៉ាថា ដាន់ (Navada Tan) គឺជាឈ្មោះតំណាងឱ្យក្មេងស្រីជនជាតិជប៉ុនអាយុ១១ឆ្នាំម្នាក់ដែលបានសម្លាប់មិត្តរួមថ្នាក់របស់នាង។ អត្តសញ្ញាណពិតរបស់នាងត្រូវលាក់ជាសម្ងាត់។ នាងបានឈ្លោះគ្នាជាមួយក្មេងស្រីក្នុងថ្នាក់នាងម្នាក់, ហើយអំឡុងពេលបាយថ្ងៃត្រង់, នាងបាននាំក្មេងស្រីនោះមកបន្ទប់ទទេមួយហើយវះបំពង់កនាងជាមួយនឹងកាំបិតដ៏មុតស្រួច។

បន្ទាប់ពីនោះ, នាងត្រឡប់មកបន្ទប់រៀនវិញទាំងប្រឡាក់ឈាមជោគខ្លួន។ មិត្តរួមថ្នាក់របស់នាងភិតភ័យគ្រប់ៗគ្នាហើយគ្រូរបស់នាងក៏តេទៅប៉ូលីស។

នាងត្រូវបានចាប់ឃាត់ខ្លួន ហើយពេលប៉ូលីសសួរថាហេតុអីបានជានាងធ្វើរឿងអាក្រក់បែបនេះ, ណាវ៉ាថា ដាន់និយាយថា ក្មេងស្រីដែលស្លាប់នោះធ្លាប់បានបង្ហោះសារជេរមើលងាយនាងក្នុងបណ្ដាញអ៊ីនធើណែត។ យោងទៅតាមការរាយការណ៍

ណាវ៉ាថា ដាន់បានឃុំខ្លួនក្នុងពន្ធធនាគារ ហើយបានដោះលែងនៅឆ្នាំ២០១៣។

៣.ចាស្មីន រីសាឆាន់ចាស្មីន រីសាឆាន់ (Jasmine Richardson) គឺជាក្មេងស្រីអាយុ១២ឆ្នាំម្នាក់មកពីទីក្រុងអាល់បៃដា ប្រទេសកាណាដា។ នាងចូលចិត្តឈុតភាពយន្តមួយ, ហើយក៏ចាប់ផ្ដើមស្លៀកពាក់ខ្មៅ រួចតែងមុខដូចបិសាច។ នៅលើ internet, ចាស្មីនដាក់ឈ្មោះខ្លួនឯងថា “រត់ចេញពីបិសាច” (runawaydevil) ហើយលើ profile នាងដាក់ថា, “សូមស្វាគមន៍មកកាន់ដែនវេទមន្ត។”

នាងក្លាយជាយុវតីដ៏គ្មានរបៀប, ចេញទៅមើលការប្រគំតន្ត្រីដោយមិនឱ្យប៉ាម៉ាក់ដឹង។ នាងថែមទាំងមានសង្សារអាយុអាយុ២៣ឆ្នាំហើយគាត់ប្រាប់គេឯងថាគាត់ជាបិសាចចចកអាយុ៣០០ឆ្នាំ។ ពេលម៉ាក់ប៉ានាងដឹង, ពួកគេបានផ្ដាច់ទំនាក់ទំនងនាងកុំឱ្យជួបគាត់ទៀត។

យប់មួយ, ខណៈដែលប៉ាម៉ាក់នាងកំពុងដេកលក់, នាងនាំសង្សារនាងឱ្យចូលមកក្នុងផ្ទះរបស់នាង។ គាត់ចាក់សម្លាប់ប៉ាម៉ាក់នាងរហូតស្លាប់, ឯនាងក៏សម្លាប់ប្អូនប្រុសអាយុ៨ឆ្នាំរបស់នាង។ បន្ទាប់ពីនោះ, ពួកគេព្យាយាមរត់គេច ប៉ុន្តែពីរថ្ងៃបន្ទាប់ ប៉ូលីសបានឃើញគេទាំងពីរហើយចាប់ឃាត់ខ្លួន។ ខណៈដែលពួកគេនៅក្នុងបន្ទប់ឃុំខ្លួនដើម្បីរង់ចាំការកាត់ទោស, សង្សារនាងសុំនាងរៀបការ ដោយផ្ញើសារតាមទូរស័ព្ទហើយនាងក៏យល់ព្រម។

ចាស្មីនត្រូវបានកាត់ទោសជាប់គុក១០ឆ្នាំ។ សង្សារនាងត្រូវជាប់ទោស៣ជីវិត។ បន្ទាប់ពីនោះ, ចាស្មីនបានចេញពីគុកហើយកែខ្លួនឈប់ធ្វើឡប់ៗចឹងទៀត។

៤.ក្រាហាម យ៉ាំងក្រាហាម យ៉ាំង (Graham Young) តែងតែចាប់អារម្មណ៍លើមុខវិជ្ជាគីមីវិទ្យា។ គាត់ជក់ចិត្តនឹងការធ្វើថ្នាំពុល។ កាលអាយុ១៤ឆ្នាំ, គាត់ដឹងចេះច្រើនជាងសិស្សនិស្សិតនៅសាកលវិទ្យាល័យទៅទៀត ហើយគាត់រៀនគ្រប់យ៉ាងដោយការអានសៀវភៅនៅក្នុងបណ្ណាល័យ។

តើក្រាហាមបានធ្វើអ្វីជាមួយនឹងចំណេះដឹងទាំងអស់របស់គាត់? គាត់ចាប់ផ្ដើមបំពុលគ្រួសាររបស់គាត់ផ្ទាល់។ ប៉ា និងប្អូនស្រីនាងបានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ហើយម្ដាយចុងរបស់គាត់បានស្លាប់។ គ្រូម្នាក់បានឆែកតុរៀនគាត់ហើយ, បន្ទាប់ពីរកឃើញដបថ្នាំពុល ជាមួយនឹងក្រដាសរៀបគម្រោងការសម្លាប់មនុស្ស, គាត់តេទៅប៉ូលីស។

ក្រាហាមបានត្រូវបញ្ជូនទៅពេទ្យចិត្តសាស្ត្រសុវត្ថិភាពមួយកន្លែង, ប៉ុន្តែវាមិនបានបញ្ឈប់គាត់ឡើយ។ គាត់ចាប់ផ្ដើមបំពុលបុគ្គលិកពេទ្យ និងអ្នកសម្អាតអនាម័យ។ នៅអាយុ២៣ឆ្នាំ, វិជ្ជបណ្ឌិតប្រាប់ថាគាត់បានព្យាបាលជាហើយ ហើយក៏ដោះលែងគាត់ចេញ។ គាត់ត្រឡប់ទៅរស់នៅជាមួយប្អូនស្រីរបស់គាត់ហើយមានការងារធ្វើ។

តើក្រាហាមបានកែប្រែជីវិតរបស់គាត់ឱ្យចុះចំណោមក្នុងសង្គមដូចគេឯងដែរឬទេ? មិនមែនទេ។ គាត់ចាប់ផ្ដើមបំពុលមិត្តរួមការងាររបស់គាត់។ ទីបំផុត, គាត់ត្រូវបានឃាត់ឃុំខ្លួនក្នុងគុក ហើយគាត់ក៏គាំងបេះដូងងាប់។ កាសែតសារព័ត៌មានបានដាក់រហ័សនាមឱ្យគាត់ថា “ជួប បំពុល”។ មានភាពយន្តដ៏អស្ចារ្យមួយអំពីគាត់ដែលមានចំណងជើងថា “សៀវភៅកំណត់ហេតុអ្នកបំពុលវ័យក្មេង”។

៥.ដែញ៉ែល ផាទ្រីវាកើតឡើងក្នុងប្រទេសប្រេស៊ីល។ ដាញ៉ែល ផាទ្រី (Daniel Petry) មានអាយុ១៦ឆ្នាំហើយមិត្តរបស់គាត់ កាប្រៀល គុញ (Gabriel Kunh) អាយុ១២ឆ្នាំ។ ក្មេងទាំងពីរគឺជាអ្នកគាំទ្រហ្គេមលេងតួមួយឈ្មោះ “Tibia”។

កាប្រៀលចង់បន្តលេងហ្គេមហ្នឹងប៉ុន្តែលុយក្នុងហ្គេមវាអស់ ទើបគាត់ទាក់ទងដាញ៉ែលជាមិត្តសម្លាញ់ សុំខ្ចីលុយ ២០,០០០Tibia ពីគណនីគាត់សិន។ ដាញ៉ែលបានវេរប្រាក់ទៅគណនីរបស់កាប្រៀលហើយសន្យាថាត្រូវតែសងគាត់នៅពេលក្រោយវិញ។ នេះហើយជាការចាប់ផ្ដើមនៃរឿងរ៉ាវ។

កាប្រៀលបដិសេធមិនព្រមសងដាញ៉ែលវិញ ហើយដាញ៉ែលខឹងខ្លាំងណាស់។ គាត់បានទៅផ្ទះមិត្តរបស់គាត់ម្នាក់ហ្នឹងហើយរឹតករបស់គាត់រហូតស្លាប់។ ដាញ៉ែលចង់លាក់ឃាតកម្មនេះហើយសម្រេចលាក់សពគាត់លើពិដាន។ យ៉ាងណា, វាធ្ងន់ណាស់មិនអាចលើករួចឡើយ, ដូច្នេះគាត់ក៏យករណាមកកាត់រាងកាយសពនោះជាពីរ។ វាគួរឱ្យខ្លាចរអាណាស់ហើយវានៅតែធ្ងន់ពេកលើកមិនរួច។ គាត់មិនមានពេលសម្អាតឡើយ, ដូច្នេះដាញ៉ែលក៏ទុកចោល។

ថ្ងៃហ្នឹង, ពេលម៉ាក់កាប្រៀលត្រឡប់មកផ្ទះវិញ, នាងដើរតាមបរិវេណក្នុងផ្ទះហើយឃើញសពកូនប្រុសគាត់កាត់ជាពីរកំណាត់ហើយដេកស្លាប់ក្នុងថ្លុកឈាម។

ដាញ៉ែលត្រូវបានចាប់ខ្លួនហើយគាត់អះអាងថាហ្គេមអនឡានមួយនេះធ្វើឱ្យគាត់ឆ្គួតឡប់រហូតប្រព្រឹត្តឃាតកម្ម។ គាត់ត្រូវឃុំខ្លួនក្នុងគុក។

៦.រូបើត ថុមសុន និង ចុន វេណាប៉ាលេសរូបើត ថុមសុន និង ចុន វេណាប៉ាលេស (Robert Thompson and Jon Venables) មានអាយុ១០ឆ្នាំ។ ព្រឹកមួយ, ពួលគេចេញពីរៀនហើយទៅហាងមួយ។ ពួកគេចង់បង្កបញ្ហា ទើបចាប់ក្មេងប្រុសតូចម្នាក់ឈ្មោះ ចេមស៍ ប៊ុលកើ (James Bulger)។ ពួកគេនាំគាត់ទៅកន្លែងស្ងាត់មួយហើយពួកគេគប់ដុំថ្មទៅគាត់ វាយដំគាត់យ៉ាងដំណំ។ ពួកគេអសុសពគាត់មកផ្លូវរថភ្លើង។

ពេលសាកសពក្មេងតូចនោះត្រូវគេឃើញ, វាត្រូវបានរថភ្លើងបើកកិនដាច់ខ្លួនជាពីរកំណាត់ទៅហើយ។ សហគមន៍នោះត្រូវគេសង្ស័យ ហើយប៉ូលីសចាប់បើករកឃាតកពេញផ្ទៃប្រទេស។ ក្មេងប្រុសទាំងពីរនោះត្រូវបានកាមេរ៉ាសុវត្ថិភាពថតសកម្មភាពវាយដំសម្លាប់ចេមស៍ ហើយប៉ូលីសក៏ចាប់ខ្លួនអ្នកទាំងពីរបាន។ 

ស្ថិតក្រោមការសួរចម្លើយ, ក្មេងទាំងពីរបាននិយាយកុហក, តែទីបំផុតក៏ជាប់ចោទពីឃាតកម្មនោះ។

ពួកគេបានជាប់ទោសពន្ធធនាគារមួយជីវិត។ មកដល់សពថ្ងៃ, មានម្នាក់បានដោះលែងចេញឱ្យមានសេរីភាពហើយ ហើយម្នាក់ទៀតនៅតែឃុំក្នុងគុក។

៧.ប្រេនដា ស្ពេនសៀប្រេនដា ស្ពេនសៀ (Brenda Spencer) តែងត្រូវគេបង្អាប់។ នាងគឺតូច, ស្គម, គ្មានភាពទាក់ទាញហើយតែងមានបញ្ហា។ នាងរស់នៅផ្លូវម្ខាងពីសាលារបស់នាង។

ព្រឹកថ្ងៃចន្ឬនួយ, នាងយកកាំភ្លើងមួយហើយចាប់ផ្ដើមបាញ់ក្មេងៗដែលកំពុងឈរនៅមុខសាលា។ នាងធ្វើឱ្យក្មេង៨នាក់រងរបួស ហើយសម្លាប់យុវជនពីរនាក់ដែលព្យាយាមទៅជួយពួកគេ។

នាងលាក់ខ្លួនក្នុងផ្ទះហើយស្រែកប្រាប់ប៉ូលីសថានាងនឹងចេញទៅបាញ់សម្លាប់ចោល។ ពេលអ្នកកាសែតម្នាក់សួរថាហេតុអីបានជានាងធ្វើឃាតកម្មហ្នឹង, នាងតបថា, «ខ្ញុំមិនចូលចិត្តថ្ងៃចន្ទ»។ ទីបំផុត, ប្រេនដា ស្ពេនសៀចុះចាញ់ហើយប៉ូលីសក៏ចាប់ខ្លួននាង។ នាងបានជាប់គុកហើយគ្មានថ្ងៃដោះលែងឡើយ។

បន្ទាប់ក្រោយមក, បូប កែលទើស (Bob Geldof) បានសរសេរចម្រៀងមួយមានចំណងជើងថា “ខ្ញុំស្អប់ថ្ងៃចន្ទ”។

៨.ចុះសួ ភីលីបស៍ចុះសួ ភីលីបស៍ (Joshua Phillips) ហាក់ដូចជាក្មេងប្រុសអាយុ១៤ឆ្នាំធម្មតាៗម្នាក។ ថ្ងៃមួយ, គាត់កំពុងតែលេងជាមួយក្មេងស្រីអាយុ៨ឆ្នាំម្នាក់ឈ្មោះម៉េឌី (Maddie) ដែលរស់នៅផ្លូវជាមួយគាត់។ មានមូលហេតុមួយចំនួន, គាត់វាយនាងនឹងដំបងវាយបាស់បាស់ប៊ល, អូសនាងចូលបន្ទប់គេងរបស់គាត់ហើយចាក់នាងរហូតស្លាប់។

បន្ទាប់មក, គាត់រុញសពនាងចូលក្រោមគ្រែរបស់គាត់។

ប៉ូលីសបានឆែកឆេរម្ដុំហ្នឹង, ស្វែងរកក្មេងស្រីបាត់ខ្លួន។ អ្នកជិតខាងក៏ជួយរកដែរ។ ចុះសួរធ្វើជាជួយរកនាងផងដែរ។ ការស្វែងរកបានបញ្ចប់ពេលដែលម្ដាយរបស់គាត់កំពុងតែសម្អាតបន្ទប់គាត់នាព្រឹកមួយ។ នាងឃើញអ្វីម្យ៉ាងនៅក្រោមគ្រែ។ ពេលនាងទាញវាចេញមក, នាងឃើញថាវាជាសាកសពរបស់ ម៉េឌី។

ម្ដាយគាត់បានទាក់ទងទៅប៉ូលីសភ្លាមៗ ហើយចុះក៏ត្រូវឃាត់ខ្លួន។ គាត់ជាប់ចោទគុកមួយជីវិត។ គ្មានគម្រោងណាថានឹងដោះលែងគាត់ឡើយ។

(នៅសល់២នាក់ទៀតឬ??? អ្នកទី៩ ទី១០ជានរណា?)៕

from: https://tnaot.com/km/m/detail/article/9523682