Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាថ៌កំបាំងក្មេងដែលបាត់ខ្លួន

ក្មេងដែលបាត់ខ្លួនទាំងនេះត្រូវគេចាប់ទៅជាច្រើនឆ្នាំមកហើយ ហើយនៅមិនទាន់រកឃើញនៅឡើយ។ រឿងក្ដីដែលមិនអាចសន្និដ្ឋានបាននេះគួរឱ្យខ្លាច, តែក៏ជាមេរៀនមានប្រយោជន៍ដែលអាចការពារក្មេងៗកុំឱ្យបាត់ខ្លួននៅថ្ងៃណាមួយ។

១.មីឆែឡា ការិច (Michaela Garecht)មីឆែឡា ការិចមានអាយុ៩ឆ្នាំហើយរស់នៅរដ្ឋកាលីហ្វញ៉ា។ នៅថ្ងៃទី១៩ខែវិច្ឆិកា, ឆ្នាំ១៩៨៨, មីឆែឡា និងមិត្តភក្ដិរបស់នាងកំពុងជិះកូនម៉ូតូតូចៗ ហើយចូលទៅតូបលក់របស់ញ៉ាំមួយក្បែរនោះ ដោយទុកម៉ូតូនៅខាងក្រៅ។ ពេលពួកគេចេញមកវិញ, ម៉ូតូរបស់មីឆែឡាបានបាត់ទៅហើយ។ ពួកគេខំរកជុំវិញនោះហើយឃើញអ្វីម្យ៉ាងចម្លែក។ ម៉ូតូគឺនៅក្បែរឡានចតចោលមួយនៃចិញ្ចើមផ្លូវ។ ពេលមីឆែឡាដើរទៅយកម៉ូតូនាងវិញ, បុរសម្នាក់លោតចេញពីឡានចតចោលនោះហើយចាប់នាងពីក្រោយខ្នង។ ពេលមិត្តនាងមើលដោយតក់ស្លុត, បុរសនោះចាប់លើកមីឆែឡាបោះចូលខាងក្រោយឡានគាត់ហើយបើកចេញទៅ។ តាំងពីពេលនោះមក, គ្មានដំណឹងពីនាងឡើយ។ មិត្តរបស់មីឆែឡាអាចប្រាប់ប៉ូលីសពីភិនភាគរបស់អ្នកចាប់នោះបាន។ នាងថាគាត់មានសក់ទង់ដែង, មានមុនច្រើនលើផ្ទៃមុខ ហើយភ្នែកដូចជាភ្នែកកញ្ជ្រោង។

២.បងប្អូនស្រីត្រកូលលីយ៉ន (The Lyon Sisters)កាធេរីន និងស៊ីឡា លីយ៉ន (Catherine and Sheila Lyon) ជាបងប្អូនពីរនាក់នៅក្រុងវ៉ាស៊ីងតោនឌីស៊ី។ កាធេរីកអាយុ១២ឆ្នាំ ហើយស៊ីឡាអាយុ១០ឆ្នាំ។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៧៥, ពួកនាងបានទៅដើរផ្សារក្នុងហាងមួយ។ ក្មេងប្រុសម្នាក់ដែលស្គាល់បងប្អូនពីរនាក់នេះឃើញពួកនាងនិយាយជាមួយបុរសពាក់កណ្ដាលអាយុម្នាក់ដែលពាក់អាវធំ និងមានម៉ាស៊ីនថតសំឡេងក្នុងអាវ។ មិនប្រាកដថាកន្លែងណាមួយនៅផ្លូវទៅផ្ទះ, បងប្អូនត្រកូលលីយ៉នបានបាត់ខ្លួនទៅ ហើយមិនដែលឃើញម្ដងទៀតនោះទេ។ ពីរបីសប្ដាហ៍ក្រោយមក, គេឃើញបុរសម្នាក់នៅហាងមួយទៀតបាននិយាយទៅកាន់ក្មេងស្រីមួយចំនួនហើយសុំឱ្យពួកគេអានសារមួយដែលក្នុងដៃគាត់មានកាន់ម៉ៃក្រូហ្វូន។ ប៉ូលីសជឿថាបុរសនោះអាចជាអ្នកដែលចាប់ក្មេងស្រីទាំងពីរ។

៣.ចាខុប វេធើលីង (Jacob Wetterling)ចាខុប វេធើលីងជាក្មេងប្រុសអាយុ១១ឆ្នាំម្នាក់មកពីសង្កាត់ចូសែប, រដ្ឋមីនេសូតា។ ថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៨៩ គាត់កំពុងតែជិះកង់ទៅផ្ទះពីតូបលក់របស់ញ៉ាំមួយជាមួយមិត្តភក្ដិ និងបងប្រុសរបស់គាត់។ រំពេជនោះ, ពួកគេត្រូវឈប់ដោយបុរសបិទម៉ាស់មុខប្រដាប់ដោយកាំភ្លើងម្នាក់។ គាត់បញ្ជាឱ្យក្មេងប្រុសទាំងនោះផ្ដួលកង់ហើយឱ្យដេកទៅលើដី។ បន្ទាប់មក, បុរសកាន់កាំភ្លើងនោះសួរក្មេងប្រុសទាំងនោះថាតើមានអាយុប៉ុន្មាន។ គាត់ប្រាប់ឱ្យបងប្រុសរបស់ចាខុបឱ្យរត់ទៅក្នុងព្រៃក្បែរនេះហើយមិនត្រូវមើលមកក្រោយជាដាច់ខាត បើមិនអញ្ចឹងទេគាត់នឹងបាញ់បំបែកក្បាល។ បន្ទាប់មក, បុរសកាន់កាំភ្លើងនោះឱ្យក្មេងប្រុសទាំងប៉ុន្មានឱ្យបង្ហាញមុខពួកគេ។ គាត់ជ្រើសយកចាខុប, ហើយប្រាប់មិត្តរបស់ចាខុបឱ្យរត់ចេញឱ្យឆ្ងាយដោយមិនឱ្យមើលមកក្រោយទេ បើមិនអញ្ចឹងទេគាត់និងបាញ់សម្លាប់ចោល។ គ្មាននរណាបានឃើញចាខុប វេធើលីងទៀតទេតាំងពីពេលនោះមក។

៤.អានថូនេត កាយេឌីតូ (Anthonette Cayedito) អានថូនេត កាយេឌីតូ ជាក្មេងស្រីជនជាត់ណាវ៉ាចូអាយុ៩ឆ្នាំម្នាក់មកពីរដ្ឋកាឡាប់, ប្រទេសមីស៊ីចកូថ្មី។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៨៦, នាងត្រូវនរណាម្នាក់យកទៅនៅពាក់កណ្ដាលយប់នោះ។ យោងតាមការស្រាវជ្រាវរបស់ប៉ូលីស, គ្មានតម្រុយណាដែលអាចរកឃើញនាងឡើយ។ បន្ទាប់មក, មួយឆ្នាំក្រោយមក, ប៉ូលីសបានទទួលការទូរស័ព្ទមកអះអាងថា នាងជាអានថូនេត, តែមុនពេលដែលនាងអាចប្រាប់ពួកគាត់បន្ថែមទៀត, នាងស្រែកខ្លាំងៗ ហើយប៉ូលីសឮសំឡេងបុរសមិនស្គាល់អត្តសញ្ញាណម្នាក់មុនពេលដែល call នោះបានដាច់។ ៤ឆ្នាំក្រោយមក, អ្នកបម្រើស្រីក្នុងភោជនីយដ្ឋានមួយនៅទីក្រុង កាសុន បានប្រាប់ប៉ូលីសអំពីតម្រុយដែលនាងបានឃើញ។ បុរសម្នាក់មកភោជនីយដ្ឋាននោះជាមួយក្មេងស្រីម្នាក់អាយុប្រហែល១៤ ទៅ១៥ឆ្នាំ។ ក្មេងស្រីនោះធ្វើជាទម្លាក់សមទៅខាងក្រោម។ ពេលអ្នកបម្រើស្រីនោះឱនរើស ហើយដាក់វាទៅលើតុវិញ, ក្មេងស្រីនោះបានចាប់ដៃនាង។ បន្ទាប់ពីពួកគេចេញទៅ, អ្នកបម្រើនោះក៏ជូតសម្អាតតុ ហើយឃើញក្រដាសតូចមួយដែលមានសរសេរថា, «សូមជួយខ្ញុំផង! call ទៅប៉ូលីស!»

៥.ចននី ចូច (Johnny Gosch)ចននី ចូច ជាក្មេងប្រុសអាយុ១២ឆ្នាំម្នាក់មកពីរដ្ឋ ដេស មាន់, ទីក្រុងអាយូវ៉ា។ គាត់មានកិច្ចការជាអ្នកលក់កាសែត ហើយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៨២, គាត់ចេញពីផ្ទះហើយជិះតាមផ្លូវដែលត្រូវទៅលក់កាសែត។ គាត់មិនមកផ្ទះវិញសោះ ហើយកាសែតទាំងអស់របស់គាត់ត្រូវគេរកឃើញ ប្រហែលរំលង៥០០ម៉ែត្រពីផ្ទះគាត់។ អ្នកជិតខាងបានឃើញគាត់និយាយគ្នាជាមួយបុរសមាឌធំម្នាក់ដែលជិះឡានខៀវ។ អ្នកជិតខាងនោះក៏ថែមទាំងបានឃើញបុរសផ្សេងទៀតតាមពីក្រោយចននី។

៦.កូនត្រកូលបៀម៉ោន (The Beaumont Children)ចែន បៀម៉ោន (Jane Beaumont) អាយុ៩ឆ្នាំ, ប្អូនស្រីរបស់នាងឈ្មោះ អាណា (Arnna) អាយុ៧ឆ្នាំ និងប្អូនប្រុសរបស់ពួកនាងឈ្មោះក្រែនថឹ (Grant) អាយុ៤ឆ្នាំ បានបាត់ខ្លួនទាំងអស់នៅសង្កាត់អាដែលឡែត, ប្រទេសអូស្ត្រាលី។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៦៦, ក្មេងទាំងនេះបានជិះគានក្រុងទៅលេងឆ្នេខ្សាច់។ មានអ្នកឃើញពួកគេលេងជាមួយបុរសសក់ទហ់ដែងខ្ពស់មុខស្គមម្នាក់អាយុប្រហែលជាង៣០ឆ្នាំ។ ក្មេងទាំងនោះហាក់ដូចជាលេងយ៉ាងរីករាយ។ អ្នកលក់ក្នុងហាងម្នាក់ដែលស្គាល់ក្មេងទាំងនោះបាននិយាយថា ចែនបានទិញទឹកជ្រលក់ និងសាច់អាំជាមួយលុយ £1។ ប៉ូលីសជឿថាបុរសដែលលេងជាមួយពួកគេនោះជាអ្នកឱ្យលុយនាង។ ក្មេងត្រកូលបៀម៉ោនទាំងអស់នោះមិនមកផ្ទះវិញរហូត ហើយការបាត់ខ្លួនដ៏អាថ៌កំបាំងនេះមិនអាចសន្និដ្ឋានបានឡើយ។

៧.ចោន រាច់ឃ្លីស និង កឹស្ទេ ចាដុន (Joanne Ratcliffe and Kirste Gordon)ចោន រាច់ឃ្លីស (អាយុ១១ឆ្នាំ) និង កឹស្ទេ ចាដុន (អាយុ៤ឆ្នាំ) បានបាត់ខ្លួនទៅនៅក្នុងប្រទេសអូស្ត្រាលី។ ក្មេងស្រីទាំងពីរបានទៅមើលការប្រកួតបាល់ទាត់មួយនៅក្រុង អាដែលឡែត អាវ៉ល់។ ឪពុកម្ដាយរបស់ចោនបានអនុញ្ញាតិឱ្យក្មេងស្រីទាំងពីរនេះទៅបង្គន់តែពីរនាក់។ ក្មេងស្រីទាំថពីរត្រូវបានគេឃើញដើរចេញរោងបាល់ទាត់ជាមួយបុរសដែលមិនអាចកំណត់អត្តសញ្ញាណម្នាក់។ អ្នកដែលបានឃើញពួកគេបានប្រាប់ថា ក្មេងស្រីទាំងពីរដូចជាមានទឹកមុខភ័យណាស់។ គ្មាននរណាឃើញពួកគេទៀតនោះទេ។

៨.ភីលីប កាន់សឹភីលីប កាន់សឹ ជាក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់មកពីក្រុងឌុបលីន ប្រទេសអៀកឡង់។ គាត់បានបាត់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៨៦ ខណៈដែលគាត់ធ្វើដំណើរទៅរៀន។ ៦ថ្ងៃក្រោយមក, កាតាបរៀនរបស់គាត់ត្រូវគេរកឃើញនៅមាត់ផ្លូវក្បែរផ្ទះរបស់គាត់។ ម្ដុំណឹងប៉ូលីសធ្លាប់រកមើលហើយតែកាលហ្នឹងមិនមានកាតាបនៅទីហ្នឹងទេ។ គេជឿថា, មិនដឹងមូលហេតុអ្វីទេ, អ្នកដែលចាប់គាត់ទៅនោះបានត្រឡប់មកយកកាតាបទុកនៅទីនេះវិញ។ មកទល់ពេលនេះ, ភីលីបនៅតែមិនទាន់បានរកឃើញ។

៩.ម៉ាដែលេអ៊ីនេ មឹកកាន (Madeleine McCann)ក្មេងស្រីជនជាតិអង់គ្លេស, នាងម៉ាដែលេអ៊ីនេ មឹកកាន អាយុជិត៤ឆ្នាំកាលដែលនាងបានបាត់ខ្លួន។ ម្ដាយឪពុកនាងបានយកនាង និងប្អូនៗនាងទៅដើរកម្សាន្តនៅទីក្រុង ប្រៃ ដា ឡើស, ប្រទេសប៉ក់ទុយកាល់។ ម្ដាយឪពុកនាងបានចេញទៅបាក្បែរនោះជាមួយមិត្តភក្ដិ, ដោយទុកឱ្យម៉ាដែលេអីុនេ និងប្អូនទាំងពីររបស់នាងឱ្យនៅក្នុងបន្ទប់ជួល។ នាងនៅមិនទាន់រកឃើញនៅឡើយ។

១០.អ៊ីសាបែល កេលីស (Isabel Celis)អ៊ីសាបែល កេលីស ជាក្មេងស្រីវ័យ៦ឆ្នាំមកពីក្រុងទុកសិន, ប្រទេសអារីសូណា។ នាងបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីផ្ទះរបស់នាងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២។ ពេលប៉ារបស់នាងភ្ញាក់ឡើងនៅពេលព្រឹក, គាត់ឃើញថាកេលីសមិនបាននៅក្នុងបន្ទប់នាងឡើយ។ បង្អួចបន្ទប់ដេកនាងបើកចំហរ ហើយកញ្ចក់បង្អយចបានត្រូវដោះចេញ។ នាងនៅមិនទាន់រកឃើញឡើយ។

បើអ្នកមានដំណឹងផ្សេងៗពីអ៊ីសាបែល កេលីស ឬអំពីក្មេងៗដ៏ទៃដែលបាត់ខ្លួន, សូមទាក់ទងទៅប៉ូលីសភ្លានៗ ហើយប្រាប់ពីអ្វីដែលអ្នកដឹង៕

from: https://tnaot.com/km/m/detail/article/9523631