ភ្នំពេញ ៖ មិនដឹងមានបញ្ហាដោះស្រាយមិនចេញទេបាន ជាបុរស០២នាក់ផ្សេងពីគ្នាបានសម្រេច មកឡើងលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់បន្តបន្ទាប់គ្នា ប៉ុន្តែការប៉ុនប៉ងសម្លាប់ខ្លួន បុរសទាំង០២នាក់ នោះមិនបានសម្រេចឡើយដោយបានប៉ូលីសចរាចរដែលប្រចាំការគោលដៅខាងលិចស្ពាន រត់មកជួយឃាត់ទាន់ពេលវេលាទាំងអស់គ្នាដែល
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១៣និង ៣០នាទីរសៀលថ្ងៃទី២៥ ខែកក្កដាឆ្នាំ ២០២០ នៅពាក់កណ្តាលស្ពានជ្រោយចង្វាចាស់ព្រំប្រទល់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងសង្កាត់ជ្រោយ ខណ្ឌជ្រោយចង្វារ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថានៅវេលាកើតហេតុគេឃើញបុរសម្នាក់អត់ពាក់អាវស្លៀកខោជើងវែងនិងពាក់ស្បែកជើងប៉ាត់តាបានដើរឡើងលើស្ពានជ្រោយចង្វាពីលិចមកកើតលុះដល់ពាក់កណ្ដាលស្ពានក៏បុរសនោះបានឈរតោងបង្កាន់ដៃស្ពានដោយមានទឹកមុស្រពោនប្រពោនប្រហែលជាកើតទុក្ខមិនសុខចិត្តពីរឿងបញ្ហាអ្វីមួយហើយបានព្យាយាមប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅចំហៀងបង្កាន់ដៃស្ពានខាងត្បូងដោយឈរសំឡឹងទៅមើលទឹកទន្លេ។
ប្រភពព័ត៌មានបន្តទៀតថាខណៈនោះដែរគេឃើញប៉ូលីសចរាចរណ៍រាជធានីភ្នំពេញចំនួន ២នាក់បានរត់ មកពីក្រោយធ្វើការឃាត់បុរសរូបនោះទាន់ពេលវេលានិងលួងលោមឱ្យគាត់ឈប់គិតខ្លីដូច្នេះតទៅទៀត។
ព័ត៌មានបានបន្តទៀតថាខណៈពេលដែលបុរសទីមួយត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសចរាចរណ៍រួមទាំងប្រជាការពារខណ្ឌដូនពេញបានមកឃាត់ទាន់ពេលវេលាហើយនោះស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូអាវ៉េវពណ៌ខៀវពាក់មួកសុវត្ថិភាពត្រឹមត្រូវដោយជិះពីកើតមកលិចបញ្ច្រាស់ទិសស្ពានជ្រោយចង្វាមកឈប់ត្រង់កន្លែងដដែលដែលប្រុសទី១ប៉ុនប៉ងសម្លាប់ខ្លួននោះមកឈប់ហើយប៉ុនប៉ងសម្លាប់ខ្លួនដូចគ្នាប៉ុន្តែគណៈនោះត្រូវបានមន្ត្រីប៉ូលីសចរាចរណ៍ពីរនាក់ដដែលបានឃាត់ទាន់ពេលវេលាដូចគ្នា។ផេង ភាព