មិនថាអ្នកជាមនុស្សជោគជ័យប៉ុនណាទេ អ្នកប្រហែលជាធ្លាប់ធ្លាក់ក្នុងស្ថានការដែលអ្នកប្រាបខ្លួនឯងថាអ្នកធ្វើអ្វីមួយមិនបានទេទោះជាវាជាអ្វីដែលអ្នកមានបទពិសោធន៍ហើយស្រាប់ពិតមែនក្តី។ មនុស្សជួបការលំបាកកាន់តែច្រើនទៀតពេលដែលប្រឈមមុខនឹងបញ្ហាលុយ ហើយការស្តាប់តាមគំនិតទាំងនេះនឹងប៉ះពាល់ដល់ឱកាសជោគជ័យរបស់អ្នកទាំងក្នុងការងារ និងអាជីវកម្ម។ខាងក្រោមគឺជាវិធីងាយៗក្នុងការលប់បំបាត់ភាពមិនជឿជាក់លើសមត្ថភាពគ្រប់គ្រងលុយដែលអ្នកមាន៖
១. រកបញ្ហា
អ្នកអាចគិតពីគោលដៅដែលអ្នកបានកំណត់សម្រាប់ខ្លួនឯង ឬសម្រាប់អាជីវកម្មរបស់អ្នក។ ពេលដែលអ្នកគិតពីគោលដៅទាំងនោះអ្នកប្រហែលជាគិតឃើញការដោះសារមួយចំនួនដែលធ្វើឲ្យអ្នកមិនអាចសម្រេចវាបានដែរ ដូចជាអ្នកមិនអាចធ្វើវាបានព្រោះអ្នកមិនមានពេលវេលា មិនមានលុយ មិនមានបទពិសោធន៍ មិនស្គាល់មនុស្សច្រើន និងមិនមានមនុស្សជួយជាដើម។
ការគិតដូច្នេះមានតែហាមឃាត់មិនឲ្យអ្នកសម្រេចបានអ្វីទាំងអស់ប៉ុណ្ណោះព្រោះមនុស្សចូលចិត្តធ្វើអ្វីដើម្បីបង្ហាញថាខ្លួនត្រឹមត្រូវ។ ដូច្នេះបើអ្នកមានគំនិតដូច្នេះ អ្នកនឹងមិនធ្វើអ្វីដើម្បីឲ្យផ្ទុយពីគំនិតនោះទេ។
២. យល់ដឹងពីផលប៉ះពាល់
ពេលដែលអ្នកដឹងច្បាស់ពីបញ្ហាហើយ អ្នកត្រូវដឹងថាគំនិតទាំងនេះកំពុងតែបង្កផលប៉ះពាល់ដល់អ្នកយ៉ាងដូចម្តេចខ្លះ។ អ្នកអាចគិតវាជាពេលវេលា លុយ ប្រាក់ចំណេញនិងការខិតខំប្រឹងប្រែងដែលអ្នកបានវិនិយោគលើខ្លួនឯង អាជីវកម្មរបស់អ្នក និងមនុស្សដទៃជាដើម។
៣. ធ្វើការសម្រេចចិត្ត
នៅពេលដែលអ្នកដឹងពីបញ្ហា និងផលប៉ះពាល់ដែលបានបង្កដល់អ្នកនិងមនុស្សជុំវិញខ្លួនអ្នកហើយ អ្នកត្រូវតែសម្រេចចិត្តដោយខ្លួនឯងថាតើអ្នកនឹងបន្តឲ្យគំនិតទាំងនេះផលរាងស្ទះអ្នកទៀតទេ? ជាក់ស្តែងវាមិនងាយស្រួលដូចការនិយាយទេ ប៉ុន្តែការសម្រេចចិត្តថានឹងឈប់ស្តាប់តាមគំនិតទាំងនេះគឺជាជំហានដំបូងដែលអ្នកត្រូវតែដើរ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព