Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿង រថយន្តក្រុង

កាលពីច្រើនឆ្នាំមុន ឪពុកម្តាយរបស់ខ្ញុំបាននិយាយ ប្រាប់ខ្ញុំអំពីគ្រោះថ្នាក់ដ៏រន្ធត់ ពីរថយន្តក្រុងរបស់សាលាមួយ(រថយន្តដឹកសិស្ស) ដែលបានកើតឡើង នៅជិតផ្ទះរបស់យើងកាលពីជាង១០ឆ្នាំមុន។ ព្រឹកនោះ តាំងពីមុនពេលដែលខ្ញុំកើតមកម្ល៉េះ ម្តាយរបស់ខ្ញុំបាន ចេញទៅលេងក្នុងសួនច្បារ បេះផ្កាស្មៅលេង ស្រាប់តែគាត់បានលឺសំលេងដ៏ខ្លាំងមួយ ដ៏គួរឱ្យរន្ធត់ ។ វាគឺជា សម្លេងរថយន្តចុះទួលខ្ពស់ បន្ទាប់មក ជាសំឡេងកកិតងីតងឺតនៃសំបកកង់ បន្ទាប់មកទៀតក៏បន្លឺសូរលាន់គ្រាំង យ៉ាងទ្រហឹង ។ អ្នកនៅក្នុងតំបន់នោះទាំងអស់ បានប្រញាប់ប្រញាល់ចេញពីផ្ទះរបស់ពួកគេដើម្បីឃើញហេតុការណ៍ថាវាជាអ្វី ។

នៅផ្លូវទួលចុះក្រោមក្បែរកន្លែងកើតហេតុនេះ ពួកគេ បានឃើញ ស្នាមសម្បកកង់រថយន្តដែលប្រឹងចាប់ហ្វ្រាំង ។ ពេលដែលពួកគេប្រញាប់ទៅមើលគែមជ្រោះនេះពួកគេ បានឃើញ រថយន្តក្រុងដ៏ខ្ទេចខ្ទីរមួយនៅបាតជ្រោះ ។ រថយន្តបានធ្លាក់ទៅលើថ្ម ដ៏ស្រួចនៅខាងក្រោម ។ អ្នកស្រុកទាំងអស់ បានរត់ចុះទៅកន្លែងដែលរថយន្ត គ្រោះថ្នាក់នេះ ក្នុងបំណងដើម្បីទៅជួយជនរងគ្រោះដែលនៅរស់រានមានជីវិតទាំងអំបាម៉ាន ។ ពួកគេស្ទើរតែដួលសន្លប់ នៅពេលដែលពួកគេបានរកឃើញថាវាជារថយន្ដដឹកសិស្សរបស់សាលារៀនមួយ ហើយក្មេងៗនៅក្នុងរថយន្តទាំងអស់គឺជាកូនរបស់ពួកគេ ។

សាកសពរបស់ក្មេងៗដែលស្លាប់នៅគជំពាក់គ្នាដូចជាខ្សែរលោះ ។ សាកសពខ្លះត្រូវខ្ទាតចេញពីក្នុងរថយន្ត ហើយត្រូវបោកនឹងថ្មស្លាប់អស់ ។ ក្មេងខ្លះទៀតត្រូវកញ្ចក់ឡាន ខ្ទាតដាច់ ក ចេញពីស្មារ ខ្លះទៀតត្រូវធ្លាយខួរដោយបុកនឹងដែកស្រួចក្នុងរថយន្តនេះ ។ ឪពុកម្តាយទាំងអស់ស្រែកយំអោយទ្រហឹងក្រោយពេលដែលពួកគេបានរកឃើញ បំបែកនៃសាកសពកូនគេម្នាក់ៗ ។

នៅពេលដែលនាយកដ្ឋាន និងរថយន្តសង្គ្រោះបន្ទាន់ និងមកដល់ , ពួកគេបានមិនរកឃើញអ្នកនៅរស់រានមានជីវិត ទេ។ សិស្សតូចៗនៅលើរថយន្តក្រុងនោះត្រូវបានគេ ស្លាប់នៅក្នុងគ្រោះថ្នាក់នោះទាំងអស់ ។ វាជាគ្រោះមហន្តរាយ ដ៏សាហាវបំផុតដែលតំបន់នេះ មិនធ្លាប់បានជួបប្រទះសោះពីមុនមក ។ ។ ឪពុកម្តាយ របស់កុមារដែលស្លាប់នោះមិនអាចធ្វើចិត្តបានភ្លាមៗទេ ។

មួយថ្ងៃក្រោយមកពិធីបុណ្យសពដ៏ធំមួយ ត្រូវបាន ធ្វើឡើងសម្រាប់ កុមារទាំងអស់ដែលបានបាត់បង់ជីវិត ។ ប្រជាជនជាច្រើនធ្វើដំណើរមកពីទូទាំងទីក្រុងទាំងមូល ដើម្បីគោរព និងរំលែកទុក្ខដល់ក្រុមគ្រួសារក្មេងដែលបានស្លាប់ទាំងអស់ ។ ស្ទើរតែ គ្រប់ផ្ទះទៅហើយនៅក្នុងតំបន់នោះ ដែលបាន បាត់បង់កូននៅក្នុងគ្រោះថ្នាក់នេះ។ អ្នកខ្លះ បាត់បង់កូនដល់ទៅពីរឬ បីក៏មាន ។ ជិត 40 មឈូសត្រូវបានគេបញ្ចុះ នៅថ្ងៃនោះ។

ការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើងភ្លាមៗផងដែរ, ហើយប៉ូលីសជាអ្នកទទួលរឿងក្ដីនេះ ដើម្បីអោយដឹងច្បាស់ថាវាជាកំហុសអ្នកណា ។ការសន្និដ្ឋានរបស់ប៉ូលីសគឺ អ្នកជំងឺផ្លូវចិត្តម្នាក់ ដែលនៅក្នុងស្រុក បានបាត់ខ្លួននៅយប់នោះដោយគាត់បានរត់គេចចេញពីពេទ្យនៅពេលយប់មុនព្រឹកកើតហេតុ ។ គាត់បានលួចចូលទៅក្នុងចំណត រថយន្តក្រុង និងលួចឯកសណ្ឋានរបស់អ្នកបើកឡាន ។ នៅយប់នោះ គាត់បានរង់ចាំរហូតដល់ទ្វារនៃចំណតរថយន្តក្រុង នេះ បើកសោរ ។ បន្ទាប់មកគាត់បានចូលក្នុងឡានក្រុងសាលា ហើយបានបើកឡានចេញតាមរច្រកទ្វារ ដោយគ្មាន នរណាម្នាក់ឃើញឡើយ ។

នៅព្រឹកនោះ ដែលគាត់បានបើករថយន្ដក្រុងសាលារៀន ទៅស្រុកស្រែមួយ , ហើយបានទៅទទួលកុមារទាំងអស់ដែលរង់ចាំតាមដងផ្លូវមុខផ្ទះរបស់ពួកគេក្នុងបំណង ទៅសាលារៀន ដោយគ្នាននរណាម្នាក់ដឹងថាគាត់ជាមនុស្សឆ្កួតទេ ។ គាត់បានស្លៀកពាក់ឯកសណ្ឋានជាអ្នកបើករថយន្ដដឹកសិស្ស ដូច្នេះគ្មាននរណាម្នាក់សង្ស័យគាត់ទេ ។ នៅពេលដែល គាត់បានប្រមូលក្មេងទាំងអស់នៅលើផ្លូវអស់ហើយ អ្នកជំងឺ ផ្លូវចិត្តម្នាក់នេះ បានបង្កើនល្បឿន ហើយបានបើកឡាន ដោយល្បឿនយ៉ាងលឿន ចូលទៅក្នុងជ្រោះនោះ ។

ប្រជាជននៅក្នុងតំបន់របស់យើងមិនអាចបំភ្លេច គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ័យខ្លាចដែលបណ្តាលមកពីអ្នកជំងឺផ្លូវចិត្តម្នាក់សោះ ។ នៅពេលដែលខ្ញុំធំបន្តិចនោះ ខ្ញុំមិនសូវមានក្មេងៗលេងជាមួយទេ ។ ក្មេងភាគច្រើនត្រូវបាន ស្លាប់នៅក្នុងគ្រោះថ្នាក់ឡានក្រុងចម្កួតនោះអស់បាត់ហើយ ។ នៅសល់តែក្មេងដែលមិនទាន់គ្រប់អាយុចូលរៀនក្នុងពេលនោះទេ ដែលនៅរស់រានមានជីវិត ។

រហូតដល់ខ្ញុំមានអាយុដប់បីឆ្នាំ ។ ឪពុកម្តាយ របស់ខ្ញុំបាន អនុញ្ញាតឱ្យខ្ញុំទៅមើលល្ខោននៅក្រុង ។ ខ្ញុំបានជួប មិត្តភក្តិមួយចំនួនដែលរស់នៅទីនោះហើយ យើងបានមើលល្ខោនជាមួយគ្នាយ៉ាងសប្បាយ ។ បន្ទាប់ពីនោះ វាជាយប់ជ្រៅណាស់ទៅហើយ យើងបានសម្រេចចិត្តទៅផ្ទះរៀងៗខ្លួន។

ខ្ញុំត្រូវរង់ចាំនៅចំណតរថយន្ដក្រុង រិទ្ធមានី តែម្នាក់ឯងអស់រយៈពេលកន្លះម៉ោង មុនពេលខ្ញុំដឹងថាខ្ញុំបានខកឡានក្រុងចុងក្រោយបាត់ទៅហើយ។ ខ្ញុំត្រូវរកវិធីទៅផ្ទះដោយខ្លួនឯង។ ផ្លូវពីទីនេះទៅផ្ទះមិនមែនឆ្ងាយអីណាស់ណា ប្រហែលជា២ទៅ៣គីឡូម៉ែត្រតែប៉ុន្នោះ ។ ប៉ុន្ដែ ផ្លូវដ៏គ្រោះថ្នាក់នោះគឺ នៅពេលយប់ ដោយសារតែនៅក្នុងតំបន់របស់យើងមិនមានបង្គោលភ្លើង បំភ្លឺតាមដងផ្លូវទេ។ មានអ្នកគ្រោះថ្នាក់ជាច្រើនដោយរថយន្តបុករាល់ពេលដែលពួកគេដើរនៅក្នុងភាពងងឹតនោះ។

ខ្ញុំបានរកឃើញ ទូដាក់ ទូរស័ព្ទសាធារណៈ មួយហើយខ្ញុំតេមកអ្នកផ្ទះ។ ម៉ាក់របស់ខ្ញុំទទួលទូរស័ព្ទ ហើយខ្ញុំបានប្រាប់គាត់ថារថយន្តក្រុងចេញចោលអស់ទៅហើយ។ គាត់ចាប់ផ្តើម ព្រួយបារម្ភហើយប្រាប់ខ្ញុំថាឪពុករបស់ខ្ញុំ បានចេញទៅបំពេញការងារនៅខេត្តឆ្ងាយហើយបានជិះឡានទៅផងដែរ ។ ម៉ាក់នឹងមិនអាចមកយកខ្ញុំឡើយ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំគ្រាន់តែ ចង់ដើរទៅផ្ទះវិញ ប៉ុន្តែគាត់បានអង្វរខ្ញុំមិនឱ្យដើរមក ដោយនិយាយថា ផ្លូវនេះ គេត្រូវមានគ្រោះថ្នាក់ច្រើនណាស់នៅពេល យប់។ សភាពកាន់តែអាក្រក់នោះគឺ វាមើលមិនច្បាស់ មានន័យថាប្រសិនបើទោះបីជារថយន្តមួយបានឃើញខ្ញុំ ក្នុងភាព ងងឹតវាប្រហែលជានឹងមិនមានឳកាសដើម្បីជាន់ហ្វ្រាំងទាន់ពេលឡើយ មុនពេលវាបុកខ្ញុំ ។

គាត់បាននិយាយថា គាត់នឹងព្យាយាម ទាក់ទងទៅ អ្នកជិតខាងលមើល ថាតើគេអាចមកទទួលខ្ញុំបានអត់? ខ្ញុំបាន ដាក់ទូរស័ព្ទចុះហើយចាប់ផ្តើមអន្ទះអន្ទែង ។ ទីបំផុត ខ្ញុំបានសម្រេចចិត្តថា រឿងតែមួយគត់ ដែលខ្ញុំអាច ធ្វើបានគឺ ដើរទៅផ្ទះដោយខ្លួនឯង ដូច្នេះខ្ញុំបានធ្វើវា ហើយសង្ឃឹមថា នឹងដើរដោយប្រយ័ត្នប្រយ៉ែងបំផុត។

ខ្ញុំបានដើរតាមបណ្តោយផ្លូវ តែម្នាក់អែងដែលពោរពេញ ទៅដោយភាពងងឹត ដោយព្យាយាមមិនឱ្យធ្លាក់ចូលទៅក្នុងគ្រលុក ឬប្រឡាយណាមួយឡើយ ។ ពេលនោះខ្ញុំបានឃើញ ពន្លឺភ្លើងមុខរថយន្ត កំពុងឡើងនៅលើភ្នំ នៅពីក្រោយខ្នងខ្ញុំ។ វាជារថយន្តក្រុងមួយដែលកំពុងបរក្នុងល្បឿនយ៉ាងលឿន បង្កអោយឮសម្លេងរំពងព្រៃ។

បន្តិចទៀត វានឹងមកដល់ជិតខ្ញុំហើយ។ រថយន្តក្រុងនេះជា ក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំ គឺថា កម្មព្រូឡាននឹងអាចឃើញខ្ញុំ នៅក្នុងទីងងឹត ហើយនឹងឈប់ ដើម្បីទទួលខ្ញុំ។ វាមកដល់ផ្លូវតែមួយនឹងផ្លូវដែលខ្ញុំកំពុងដើរ និងផ្ដល់ឱ្យខ្ញុំនូវពន្លឺពណ៌សស្ងាច។

ខ្ញុំបាន ទៅកៀនម្ខាងនៃផ្លូវ ហើយរថយន្តក្រុង នៅតែរក្សាល្បឿនយ៉ាងលឿន ធ្វើអោយខ្ញុំបារម្ភថា ខ្លាចតែគេជិះទៅចោលទៀតទេមើលទៅ ។ ប៉ុន្តែបន្ទាប់មក ខ្ញុំបានឮ s សម្លេងសម្បកកង់រថយន្តកកិតនឹងផ្លូវសូរ ងឺត…ហើយរថយន្តក្រុងបានបញ្ឈប់ក្នុងចម្ងាយដ៏ជិតនឹងទីដែលខ្ញុំកំពុងឈរ ។ ខ្ញុំ បានរត់យ៉ាងលឿនតាមដែលខ្ញុំអាចធ្វើបាន ហើយឡើងមកក្នុង រថយន្តដែលចំហទ្វារស្រាប់ ។

គ្រាន់តែឡើងមកដល់ភ្លាម រថយន្តក៏ចាប់ផ្តើមបង្កើនល្បឿនដូចរន្ទះម្តងទៀត។ ក្នុងរថយន្ដនេះគឺងងឹតឈឹងប៉ុន្តែ ភ្នែករបស់ខ្ញុំអាចមើលឃើញថាមានអ្នកដំណើរស្ទើរតែពេញកៅអីបើទោះបីជាយប់ជ្រៅណាស់ហើយក៏ដោយ ។ ខ្ញុំបានរកឃើញ កៅអីទំនេរមួយហើយអង្គុយចុះ សម្រាកជើង ដែលនឿយហត់របស់ខ្ញុំ។

បរិយាកាសពេលនេះគឺត្រជាក់ស្រេប ។ តែ ខ្ញុំមានអារម្មណ៍ថា ច្រមុះខ្ញុំអាចធំក្លិនម្យ៉ាងមិនសួវស្រួល ។ ខ្ញុំមើលទៅអ្នកដំណើរ ផ្សេងទៀត។ ពួកគេទាំងអស់ស្ងាត់ជ្រៀបគ្មានមាត់កអីម៉ាម៉ាត់ ។ ពួកគេមើលទៅហាក់ដូចជាមិនបានដេកលក់នោះទេប៉ុន្តែ ពួកគេទាំងអស់គ្នាកំពុងសម្លឹងត្រង់ទៅមុខ។ ភាពស្ងប់ស្ងាត់នឹងក្លឹនស្អុយលាយឡំចូលគ្នា ។

ភាពត្រជាក់និង ក្លិនចម្លែកនេះ ធ្វើឱ្យខ្ញុំពុលឡាន។ ខ្ញុំញាក់ពីក្បាល ដល់ចុងជើង ហើយបែរទៅក្មេងប្រុសក្បែរ ខ្ញុំហើយពឹងថា អាចបើកបង្អួចអោយខ្ញុំបន្តិចបានអត់? 

វាមិនឆ្លើយ។ វាមិនបានសូម្បីតែព្រិចភ្នែក ។

ខ្ញុំពឹងម្តងហើយម្តងទៀត ហើយនិយាយឮៗជាងមុនប៉ុន្តែនៅតែមិនទទួលបានអ្វីទាំងអស់។ នៅពេលនេះខ្ញុំមិនអាចទ្រាំនឹងក្លិនស្អុយនេះបានទៀតទេ ។ ខ្ញុំបានដើរដល់ទៅក្បែរបង្អួច និងព្យាយាមបើកវាដោយខ្លួនខ្ញុំផ្ទាល់ ប៉ុន្តែ គន្លឹះរបស់វា បានបែកប្រេះ នៅក្នុងដៃរបស់ខ្ញុំ។ ពេលនោះហើយដែល ខ្ញុំដឹងថា បង្អួចនេះមិនត្រូវបានគេបើកជាយូរមកហើយ ។ ជាការពិតណាស់គ្រប់ផ្នែកនីមួយៗនៃឡានក្រុងនេះ មើលទៅជារថយន្តកញ្ចាស់ដ៏គួរឱ្យខ្លាច ។ ដំបូលស្ទើរតែពុកជ្រុះមកទៅហើយ ។ កៅអីស្បែក ត្រូវរហែក និងដុះផ្សិត ហើយមានកំទេចផ្សេងៗកំពុងជ្រុះត្រូវជើងខ្ញុំ។

ខ្ញុំបែរទៅក្មេងប្រុសនោះដែលនៅក្បែរខ្ញុំម្តងទៀតហើយ សួរថា ” តើរថយន្ដក្រុងនេះយ៉ាងម៉េចនឹង ? “

វាបែរក្បាលរបស់វាយឺតៗ ហើយមើល មុខខ្ញុំ ដោយគ្មាននិយាយអីមួយម៉ាត់ ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំជិះឡាននេះយូរណាស់មកហើយ។ ខ្ញុំចាប់ផ្ដើមភ័យ។ ភ្នែករបស់វា លានចេញមកក្រៅ ហើយក្បាលវាមើលទៅដូចគេកាប់៣ពូថៅអីចឹង។ មុខ របស់វាស្លេកដូចសាកសព។ បបូរមាត់ ដែលគ្មានឈាម របស់វាកំពុងរំកិលចុះក្រោមបង្ហាញ ធ្មេញ ពណ៌លឿងធំៗ។

ខ្ញុំមានអារម្មណ៍ភ័យរន្ធត់ជាខ្លាំង។ ខ្ញុំចាប់ផ្ដើមដឹង ថាមនុស្សគ្រប់គ្នានៅលើរថយន្ដក្រុងនេះ កំពុងសម្លឹងមកខ្ញុំដោយ មើលទៅ មុខពួកគេស្លេកៗដូចគ្នា។ មុខដ៏អាក្រក់របស់ពួកគេរយះរយាយ និងសំលៀកបំពាក់ របស់ពួកគេ គឺប្រឡាក់ទៅដោយឈាម ។ ភ្នែកដ៏គួរឱ្យភ័យខ្លាចរបស់ពួកគេ កំពុងសម្លក់មកកាន់ខ្ញុំ។

ខ្ញុំភ័យជាខ្លាំង ហើយស្ទុះទៅក្បែរទ្វារ និងព្យាយាមបើកវា ។ ស្ថិតក្នុងសភាពយ៉ាងប្រញ៉ាប់ប្រញាល់ ទ្វាររថយន្តក៏ត្រូវ បើកចំហរ រួចខ្ញុំអាចឮសម្លេងខ្យល់កកិតនឹងបរិយាកាស ប្រៀបដូចជាពេលនេះ ខ្ញុំកំពុងនៅក្នុងកប៉ាល់ទីតានីក លើសមុទ្យ អាត្លង់ទិចយ៉ាងអ៊ីចឹង ។ បន្ទាប់មក ខ្ញុំឮសំឡេងរបស់កុមារ ទាំងអស់ ស្រែក ក្នុងពេលតែមួយ ហើយខ្ញុំ មានអារម្មណ៍ថាមានការឈឺចាប់យ៉ាងខ្លាំង មុនពេលដែលអារម្មណ៍ទាំងនោះត្រូវរលាយអស់ ។

ខ្ញុំបើកភ្នែកឡើង ។ នៅពេលដែលខ្ញុំ ភ្ញាក់ឡើងខ្ញុំបានឃើញ ម៉ាក់របស់ខ្ញុំនៅក្បែរគ្រែខ្ញុំ។ គាត់បានប្រាប់ខ្ញុំថាខ្ញុំបានធ្លាក់ ពីលើជ្រោះមួយនៅក្បែរផ្លូវ ។ គេគិតថា ខ្ញុំបានរអិលជើង ហើយធ្លាក់មកក្រោម ។ ខ្ញុំត្រូវគេរកឃើញនៅលើដីប្រេះក្រហែង ដោយកសិករក្បែរនោះ ហើយពួកគេបានដឹកខ្ញុំទៅមន្ទីរពេទ្យដែលនៅជិតនោះបំផុត ។ គ្រូពេទ្យវះកាត់ បាននិយាយថា ជើងរបស់ខ្ញុំបាក់ខ្ទេច ហើយគាត់ថា នេះសំណាងហើយដែលផ្នែកក្បាលមិនសូវមានរបួសធ្ងន់ធ្ងរអីណាស់ណា។

ម៉ាក់របស់ខ្ញុំបានប្រាប់ខ្ញុំថា ទីកន្លែងដែលខ្ញុំបានធ្លាក់ចុះ ជា កន្លែងតែមួយនឹងកន្លែងដែលគ្រោះថ្នាក់ឡានសាលា ដ៏គួរឱ្យរន្ធត់ដែលបានកើតឡើង កាលពីដប់បីឆ្នាំមុន។ ឥឡូវនេះអ្នកអានអាចជឿនូវអ្វីដែលអ្នកបានអាន។ អ្នកខ្លះអាចថាខ្ញុំ កុហក ហើយអ្នកផ្សេងទៀត អាចនិយាយបានថា ខ្ញុំពិតជាឆ្កួតហើយ ប៉ុន្តែ ខ្ញុំដឹងថា ដប់បីឆ្នាំមុន ថ្ងៃមុនពេលដែលខ្ញុំកើតមក ខ្ញុំជាអ្នកដំណើរនៅក្នុងរថយន្ដក្រុងដឹកសិស្ស ដែលក្រឡាប់ធ្លាក់ផ្លូវមួយ៕

ចប់

from: https://tnaot.com/km/m/detail/article/9522887