Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មូលហេតុដែលបង្កឱ្យឈឺចាប់ពេលរួមភេទ

ការឈឺចាប់អំឡុងពេលរួមភេទ (dyspareunia) អាចបណ្តាលមកពីទ្វារមាសស្ត្រី។ បញ្ហាដូចម្តេចទៅ?

បញ្ហាឈឺចាប់ពេលរួមភេទ មិនមែនកើតឡើងតែករណីរួមភេទលើកដំបូងនោះទេ។ ហើយកត្តាដែលធ្វើឱ្យស្ត្រីឈឺចាប់ពេលរួមភេទគឺ៖

១-នៅពេលដែលសាច់ដុំជុំវិញទវារមាសមានការស្ពឹកស្រពន់ នោះវានឹងរួមតូចមិនអាចពង្រីកទំហំច្រកចូលបាន ហើយធ្វើឱ្យមានការឈឺចាប់។

២-វាអាចកើតឡើង ប្រសិនបើនាងមានបញ្ហារន្ធគូថ ក្នុងពេលសម្រាលកូន។

៣-វាក៏អាចបណ្តាលមកពីបញ្ហាទំនាក់ទំនងដៃគូផងដែរ។ នាងប្រហែលជាមានការភ័យខ្លាច ខ្លាចការមានផ្ទៃពោះ ឬស្ថានភាពឈឺចាប់នៅតំបន់ជុំវិញទ្វារមាសជាដើម។

៤-ទ្វារមាសស្ត្រីមានការរលាក។

៥-មានបញ្ហារោគស្ត្រី ដូចជាស្ងួតនៅតំបន់ទ្វារមាសជាដើម។

ដូច្នេះ បើសិនជាអ្នកមិនអាចដោះស្រាយការឈឺចាប់នេះដោយខ្លួនឯងបានទេ ចូរស្វែងរកគ្រូពេទ្យជំនាញដើម្បីពិគ្រោះយោបល់ វាល្អជាជាងការអានអត្ថបទផ្សេងៗ៕

from: https://tnaot.com/km/m/detail/article/9703830