Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនជនជាតិចិនចំណាកស្រុកខុសច្បាប់ ២ នាក់នៅខេត្ត Tak

ប៉ូលិសអន្តោប្រវេសន៍ខេត្ត Tak បានចាប់ខ្លួនបុរសជនជាតិចិន ២ នាក់​ពីបទឆ្លងដែនចូលប្រទេសថៃតាមរយៈព្រំដែនថៃ – មីយ៉ាន់ម៉ាដោយខុសច្បាប់។

ប៉ូលិសព្រំដែនបានរឹតបន្តឹងការល្បាតជាបន្តបន្ទាប់ ក្រោយពីប្រទេសមីយ៉ាន់ម៉ា​មានការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគកូវីដ១៩គួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះមានក្មេងជនជាតិភូមាម្នាក់បានធ្វើតេស្ត​វិជ្ជមានកូវីដ១៩ ​ក្រោយត្រឡប់មកពីប្រទេស​ភូមាមក​ស្រុក Mae Sot ​ខេត្ត Tak វិញ។ អ្នកភូមិ Mae Sot ក៏បានសហការជាមួយមន្ត្រីប៉ូលិសព្រំដែនផងដែរក្នុងការជួយធ្វើជាអ្នកត្រួតពិនិត្យជនចំណាកស្រុកដែលអាចនឹងឆ្លងកាត់ព្រំដែន​តាមរយៈផ្លូវធម្មជាតិ។

ជនល្មើសមានឈ្មោះ​ Wang Yu Hai​ អាយុ ៣១ ឆ្នាំនិង​ឈ្មោះ  Ho Gun Chuan  អាយុ ២១ ឆ្នាំដើរនៅក្នុងចម្ការពោតក្បែរសាលា​ Ban Mae Taosan។ ជនចំណាកស្រុកទាំងពីរ​បានសារភាពថា ពួកគេបាន​ឆ្លងកាត់ទន្លេ Moei ​ ហើយបានលួចចូលទៅក្នុងស្រុក​ Mae Sot ខេត្ត Tak ។

​មន្រ្តីប៉ូលិស​អន្តោប្រវេសន៍និងទាហានបានចាប់ខ្លួនជនជាតិចិនទាំង ២ នាក់ ហើយមន្ត្រីជំនាញនឹងចាត់ការជនល្មើសទៅតាមនីតិវិធីច្បាប់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9703689