ប្រិយមិត្ដប្រាកដជាដឹងហើយថា តាមធម្មតាកីឡាករបាល់ទាត់អាជីពភាគច្រើនអាចលេងនៅកម្រិតខ្ពស់បំផុតគឺត្រឹមអាយុ៤០ឆ្នាំចុះ គិតជាមធ្យម ប៉ុន្ដែ Miura ដែលមានសញ្ជាតិជប៉ុន សព្វថៃ្ងមានវ័យរហូតដល់ទៅ ៥៣ឆ្នាំ នៅតែបន្ដអាជីពជាកីឡាករបាល់ទាត់អាជីព។
មានឈ្មោះពេញ Kazuyoshi Miura បានក្លាយជាកីឡាករដែលមានវ័យចំណាស់ជាងគេ នៅប្រកបអាជីពបាល់ទាត់ ខណៈសព្វថៃ្ងរូបគេមានវ័យដល់ទៅ៥៣ឆ្នាំទៅហើយ ដោយលេងឲ្យក្រុម Yokohama FC នៃលីគកំពូលជប៉ុន ក្នុងនាមជាខែ្សប្រយុទ្ធ៕
ប្រភព៖ Soccer History