នៅហាងលក់ប្រហិតបំពង…
សៃយ៍និងហ្សូន បានចូលមកដល់ហាង គេក៏រកតុអង្គុយរួចធ្វើការកម្ម៉ង់របស់ដែលខ្លួនចង់ញុំា។ ប្រហែល១៥នាទីរបស់ដែលខ្លួនកម្ម៉ង់ក៏បានមកដល់រៀបដាក់ទៅលើតុ។ សៃយ៍និងហ្សូនរៀបនឹងយកមកញុំាស្រាប់តែគេឮ៖
-នែ៎..នេះឯងឃើញប្រុសពីរនាក់អង្គុយតុមុខយើងទេ? ហ៊ើយ…ស្តាយរបស់ដល់ហើយ! គិតទៅជីវិតនារីដូចយើង អភ័ព្វដល់ហើយ ប្រុសសង្ហារៗបែរជាមកស្រឡាញ់ប្រុសៗគ្នាឯងអស់! សល់តែប្រុសមុខអាក្រក់ៗទុកឲ្យរើសទេនេះ! សម័យថ្មីនេះ កើតជាស្រីពិតជាអភ័ព្វមែន!
-ហើយនេះឯងនិយាយអី? គ្នាមិនយល់ទេ? គ្រាន់តែគេពីរនាក់មកញុំាអីជាមួយគ្នាសោះ នេះឯងគិតថាពួកគេទាំងពីរហ្នឹងជាហ្គេយ៍ឬ?
-ហើយនេះឯងមើលមិនដឹងទេឬ? ជឿជាក់លើគ្នាទៅរ៉ាដា(Radar) ចាប់ហ្គេយ៍របស់គ្នា ស្វែងរកមិនងាយខុសទេ។ ចាប់បានត្រូវ១០០លើ១០០!
-ហ៊ម! ល្មមបានហើយ! និយាយតិចៗមើល៎ ប្រយ័ត្នគេឮ!
-តែមើលតាមឯកសណ្ឋានសាលារៀន នេះពីរនាក់ហ្នឹងគេរៀននៅសាលាជាមួយឯងតើ? នេះឯងស្គាល់គេដែរទេ?
-អុហ៍..ស្គា…អត់ស្គាល់ទេ! ហ៎…នេះប្រហិតរបស់ឯងចូលចិត្ត ឆាប់ញុំារួចបិទមាត់ឯងទៅ! គេសម្លឹងមើលមកហើយ!
-អឹម!
នារីទាំងពីរឈប់និយាយ រួចអង្គុយឱនញុំាប្រហិតរៀងៗខ្លួន។
ឮកិច្ចសន្ទនារវាងនារីទាំងពីរ សៃយ៍ធ្វើខ្លួនធម្មតាហាក់មិនលឺអ្វីសោះ។ ខុសប្លែកអ្វីតែហ្សូន គេហាក់មានអារម្មណ៍ប្លែកៗហ្សូនគេមិនដែរគិតថាខ្លួនឯងគិតបែបនេះជាមួយសៃយ៍ឡើយ តែពេលគេឮសម្តីបែបនេះ ពេលគេគិតម្តងៗបេះដូងគេលោតញាប់ៗ ខុសចង្វាក់ខុសពីធម្មតា ទឹកមុខរបស់គេប្រែឡើងក្រហមដូចប៉េងប៉ោង។
-ហ្សូន! នេះឯងមិនស្រួលខ្លួនត្រង់ណាឬអត់? មុខឯងឡើងក្រហមដូចប៉េងប៉ោងក្នុងរឿងITហើយ! នេះមកនេះបន្តិចទៅមើល គ្នាស្ទាបខ្លួនឯងមានក្តៅខ្លួនឬអត់ទេនេះ!
-ទេ មិនចាំបាច់ទេ! គ្នាគ្មានកើតថីអីទេ។ សង្ស័យមកពីអាកាសធាតុវាក្តៅពេកហើយ!
-អូខេបើឯងនិយាយបែបនេះហើយ! ហក៎នេះ ប្រហិតដែលឯងចូលចិត្ត!
-អរគុណហើយ! សៃយ៍? នេះឯងគិតថា…យើងទាំងពីរ…អូហ៍? មិនអីទេ? គ្នាសង្ស័យក្តៅខ្លួនមែនទែនហើយ!
ឮបែបនេះ សៃយ៍យកដៃស្ទាបថ្ងាសហ្សូន រួចយកដៃដាក់លើថ្ងាសខ្លួនឯង
-ហ្សូន! សីតុណ្ហភាពក្នុងខ្លួនឯងធម្មតាទេ! គ្មានកើតថីអី កុំចេះតែគិតច្រើននោះ!
-អឺម
-បានហើយឆាប់ញុំទៅ..នេះឯងមិនចង់ទៅសាកការ៉េមទៀតទេឬ?
-អឺម
នៅមានភាគបន្ត…