Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោ​សន្ធៅ ត្រៀម​នឹង​​ជួប​ខ្យល់​បក់​កម្រិត​ខ្ពស់

អា​មេ​រិ​ក​ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ ប្រឈម​នឹង​ការ​បំផ្លិចបំផ្លាញ​បន្ថែម​ទៀត​ពី​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​បំផ្លាញ​វាល​ភាគ​ខាងលិច ដោយ​មាន​ខ្យល់​បក់​ខ្លាំង ​និង​កំ​ដៅ​ស្ងួត ដែល​គេ​រំពឹង​ថា​ នឹង​ជួយ​ដល់​ការ​ឆាបឆេះ​ទូ​ទាំង​រដ្ឋ​។

អភិបាល​រដ្ឋ លោក Gavin Newsom បាន​និយាយ​ថា ទោះបីជា​អ្នក​ពន្លត់អគ្គីភ័យ​បាន​ធ្វើការ​លឿន​នៅ​ក្នុង​សមរភូមិ​របស់​ពួក​គេ ដើម្បី​ទប់ទល់​នឹង​ភ្លើង​ឆេះ​ព្រៃធំ​ៗ​ក៏​ដោយ ក៏​ខ្យល់​ដែល​គេ​ហៅ​ថា Santa Santa អាច​បណ្តាល​ឱ្យ​ឆេះ​សន្ធោសន្ធៅ​បាន​ដែរ​។

លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «ជាមួយនឹង​ព្រឹត្តិការណ៍​ខ្យល់​ដែល​យើង​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន និង​អ្វី​ដែល​យើង​រំពឹង​ទុក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ យើង​ត្រូវ​តែ​ចង​ចាំ​ថា បើ​ទោះបីជា​យើង​បាន​គ្រប់គ្រង​ភ្លើង​នោះ​បាន​ច្រើន​ហើយ​ក៏​ដោយ ក៏​ភ្លើង​នោះ​នៅ​តែ​អាច​គម្រាមកំហែង​យើង​បាន​»។​

ដោយ​បញ្ជាក់​ពី​ទំហំ​នៃ​គ្រោះ​មហន្តរាយ​ដែល​កំពុង​កើតឡើង​នេះ លោក Newsom បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ​រដ្ឋ​នេះ​បាន​ទទួល​រង​នូវ​អគ្គិភ័យ​ចំនួន ៧,៦០៦​ដង ដែល​វា​លើស​ស្ទើរតែ​មួយ​គុណ​ពីរ​ប្រៀប​នឹង​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ ៤,៩៧២​ដង នៅ​ឆ្នាំ​២០១៩​។

ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ពី​អគ្គី​ភ័យ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​សភាព​គួរ​ឱ្យ​កត់សម្គាល់​ដោយ​អ្នកជំនាញ​ម្នាក់​ប៉ាន់​ស្មានថា មានការ​ខូចខាត​ជាង ២០​ពាន់​លាន​ដុល្លារ​។

អាជ្ញាធរ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ផ្សែង​ដែល​ចេញពី​អគ្គិភ័យ​អាច​ធ្វើ​អោយ​ជំងឺ​កូ​វី​ដ​រាលដាល​កាន់តែ​អាក្រក់​ទៅ​ៗ នៅ​ពេល​ដែល​មនុស្ស​បង្ខំចិត្ត​ជម្លៀស​ចេញ​ស្វែងរក​ទីជម្រក​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​រួម​គ្នា​។ ការ​ស្រូប​ផ្សែង​ និង​ផេះ ក៏​អាច​ធ្វើ​ឱ្យ​សួត​របស់​មនុស្ស​ចុះ​ខ្សោយ​និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ថែម​ទៀត​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9702753