Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មុខសញ្ញា​យ៉ាង​សកម្ម តែ​ចុង​ក្រោយ​ធ្វើ​សកម្មភាព​ប៉ះ​ចំ​កូន​ប្រជា​ការពារ​អស់​លក្ខណ៍

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ឆក់​កាបូប​យ៉ាង​សកម្ម​នៅ​លើ​ដងផ្លូវ ត្រូវ​បាន​នគរ​បាល​ស្រុក​កណ្តាលស្ទឹង ឃាត់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​កម្មការិនី​សិប្បកម្ម​តម្បាញ បាន​សម្រេច​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​និង​៥០​នាទី ស្ថិត​ក្នុងភូមិ​ចំបក់​ត្រប់ ឃុំ​ព្រែក​រការ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។

ជនសង្ស័យ​ដែល​ចាប់​បាន​ទាំង​២​នាក់​ខាងលើ​មាន ទី​១-​ឈ្មោះ សុត សុ​ជាតិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទាំង​ឬ​ស្សី ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ មុខរបរ កម្មករ​រោងចក្រ និង​ទី​២-​ឈ្មោះ ភុ​ន វីរ​: ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ទាំង​ឬ​ស្សី ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ មុខរបរ​កម្មករ​សំណង់ ។

ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ឡុ​ច សុខ​យ៉ូ​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​​ភូមិ​ចំបក់​ត្រប់ ឃុំ​ព្រែក​រការ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​កម្មការិនី សិប្បកម្ម​តម្បាញ ទី​២- ឈ្មោះ ម៉​ន រតនា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់​ត្រប់ ឃុំ​ព្រែក​រការ ស្រុក​កណ្ដាលស្ទឹង មុខរបរ​កម្មការិនី​សិប្បកម្ម​តម្បាញ និង​ទី​៣-​ឈ្មោះ សុខ សុង​ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់​ត្រប់ ឃុំ​ព្រែក​រការ ស្រុក​កណ្ដាលស្ទឹង មុខរបរ​កម្មករ​សំណង់។

បើ​តាម​នគរបាល​ស្រុក​កណ្តាលស្ទឹង បានឱ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ដោយ​ឈ្មោះ សុខ សុង​ហេង ជា​អ្នកបើកបរ​ម៉ូតូ ចំណែក​ឈ្មោះ ម៉​ន រតនា ជិះ​កណ្ដាល និង​ឈ្មោះ ឡុ​ច សុខ​យ៉ូ​ន ជា​អ្នក​ជិះ​ខាងក្រោយ ដោយ​បាន​ធ្វើ​ដំណើរ​ចេញពី​សួនសត្វ​ភ្នំ​តា​ម៉ៅ ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ ដែល​ស្ថិត​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

នគរបាល​ស្រុក​កណ្តាលស្ទឹង​បន្ត​ថា ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក Honda Dream Fi ពណ៌​ក្រហម ដោយ​ឈ្មោះ សុត សុ​ជាតិ ជា​អ្នកបើកបរ​ម៉ូតូ និង​ឈ្មោះ ភុ​ន វិ​រៈ ជា​អ្នក​ជិះ​ពី​ខាងក្រោយ ។ ខណៈនោះ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​មក​តាម​ពីក្រោយ​ជន​រង​គ្រោះ រួច​ក៏​វ៉ា​មក​ខាងស្តាំ​ដៃ​ជន​រង​គ្រោះ បន្ទាប់​មក​ជន​សង្ស័យ​​ដែល​ជិះ​ខាងក្រោយ​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​របស់​ជន​រង​គ្រោះ​ដែល​ពី​ជិះ​ខាងក្រោយ​ដាច់​ខ្សែ​កាបូប តែ​មិន​បាន​សំរេច​នោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ចំនួន​២​នាក់​ធ្លាក់​ពីលើ​ម៉ូតូ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​របួស​ជើង​ខាងស្តាំ និង​ម្នាក់​ទៀត​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ​។ ក្រោយ​ពេល​កើតហេតុ​រួច ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​គេចខ្លួន​តែ​ម្តង​។

ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​បាន​តេ​ទូរស័ព្ទ​ប្រាប់​ឪពុក​របស់​ខ្លួន​ដែល​ជា​ប្រជា​ការពារ​ឱ្យ​ស្រែក​តាម​វិទ្យុទាក់ទង​អាយ​កូ​ម ដើម្បី​ដេញ​តាម​ពីក្រោយ ។ ក្រោយ​ពេល​ជនសង្ស័យ​ឃើញ​ដូច​នោះ ក៏​ផ្តួល​ម៉ូតូ​របស់​ខ្លួន តែ​ត្រូវ​ប្រជា​ការពារ និង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បឹង​ខ្យា​ង និង ព្រែក​ស្លែង ចាប់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ ប្រឡាយ ឃុំ​បឹង​ខ្យា​ង​តែ​ម្តង​។ ក្រោយ​ពេល​ចាប់ខ្លួន​បាន​ហើយ ក៏​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​មក​កាន់​អធិ​ការដ្ឋាន ដើម្បី​បន្ត​នីតិវិធី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9702247