តាំងពីឆ្នាំ ២០១៨ កន្លងមក Samsung បានបង្កើត One UI ដោយខ្លួនឯង ហើយក៏ទទួលបានការចូលចិត្ដរបស់សំណាក់អ្នកប្រើប្រាស់ជាច្រើនផង ។
នៅខែមុន Samsung បានប្រកាសចេញ One UI 3.0 សម្រាប់ Galaxy S20 ហើយក៏បានប្រកាសដាក់ជំនាន់ Beta អោយអ្នកប្រើប្រាស់សាកល្បង ដោយតំបូង Samsung បានបោះកញ្ចប់ Beta អោយអ្នកប្រើប្រាស់នៅកូរ៉េ និងអាមេរិក ដើម្បីចុះឈ្មោះទាញយកជំនាន់ Beta ទៅប្រើសាកល្បង ។
រីឯលោក Max Weinbach ក៏បានចែករំលែក Screenshot របស់ OneUI 3.0 beta ដែលថ្មីបំផុតផងដែរ ។
តាមការសង្កេតមើលតាម Screenshot ខាងក្រោមនេះឃើញថា Bug ក៏មិនតិចដែរ ដោយ Media Control មានកំហុសខ្លះ ហើយអ្វីដែលប្លែកនោះគឺផ្ទៃខាងក្រោយរបស់ Quick settings panel មានផ្ទៃស្រម៉ោល ឯMedia និងផ្នែកឧបករណ៍ស៊ីកន្លែងធំជាងមុន មើលទៅគឺពេញអេក្រង់តែម្ដង ។
ឯរូបរាង App នៅប្រព័ន្ធគ្រប់គ្រងដំណើរការ App មើលទៅមានរូបរាងធំ ហើយសន្ទះ App ផ្សេងមានពណ៌ងងឹត តែដោយសារ Beta One UI 3.0 នៅស្ថិតក្នុងការសាកល្បងដដែរ រឿងមាន Bug ក៏ជារឿងធម្មតាមួយផងដែល ។
បន្ដែមើលតាមទម្រង់នេះយើងអាចទាញស្មានដឹងថា Samsung ចង់បង្កើតស្ដាយថ្មីពេលយើងត្រួតពិនិត្យមើល App ដែលដំណើរការ ដោយធ្វើអោយផ្ទៃខាងក្រោយមានរូបស្រមោល ។
បច្ចុប្បន្ននេះ Beta របស់ One UI 3.0 គឺបង្កើតអោយទាញយកតែអ្នកប្រើប្រាស់នៅប្រទេសកូរ៉េ និងអាមេរិក បន្ដែថ្ងៃក្រោយយើងនឹងធ្វើការបើកអោយទូលាយជាងមុនទៅកាន់អ្នកប្រើប្រាស់ដែលនៅប្រទេសចិន អាល្លឺម៉ង់ ឥណ្ឌា ប៉ូឡូញ និងចក្រភពអង់គ្លេស ។