Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រភេទ​បុគ្គលិក​ដែល​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស ស្វែងរក​ពេល​ចាប់ផ្តើម​ដំបូង

កាលពី​ឆ្នាំ ១៩៩៤ លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​បច្ចុប្បន្ន​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon ព្រមទាំង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​បាន​ប្រកាស​រក​បុគ្គលិក​ដំបូង​គេ​បង្អស់​សម្រាប់​ក្រុមហ៊ុន​របស់​លោក​។

យោង​ទៅ​តាម​ការ​ប្រកាស​ស្វែងរក​បុ​គ្គ​លោក​នោះ លោក​បាន​សរសេរ​ថា លោក​កំពុង​តែ​រក Developer ដែល​មាន​ទេព​កោសល្យ ដើម្បី​ជួយ​ដឹកនាំ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​អ៊ី​ន​ធើ​រ​ណែ​ត​។ ហើយ​វា​ជា​ស្តង់ដា​ដែល​លោក​បេ​សូ​ស បាន​ព្យាយាម​រក្សា​ក្នុងថ្ងៃនេះ​ផង​ដែរ​។ លោក​បាន​សរសេរ​ថា បេក្ខជន​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ដែល​ធំ និង​ស្មុគស្មាញ​ក្នុង​ទំហំ​ធំ​ជាង​អ្វី​ដែល​មនុស្ស​មាន​សមត្ថភាព​គិត​ថា ពួក​គេ​អាច​ធ្វើ​បាន​។

នេះ​ជា​គោលការណ៍​សំខាន់​សម្រាប់​ការ​ប្រកបការងារ​ដែល​បាន​ជួយ​ឲ្យ​លោក​បេ​សូ​ស​ធ្វើ​ឲ្យ Amazon ក្លាយជា​ក្រុមហ៊ុន​ដែល​ធំ​ជាងគេ​លើ​លោក​ដែរ​។ លោក​ធ្លាប់​បាន​និយាយ​កាលពី​ឆ្នាំ ១៩៩៧ ថា ការ​ស្វែងរក​បុគ្គលិក​របស់​លោក​នៅ​ឆ្នាំ ១៩៩៤ គឺជា​កត្តា​សំខាន់​ជាងគេ​ដែល​នាំ​យក​ភាព​ជោគជ័យ​ឲ្យ​ទៅ Amazon.com​។

លោក​បាន​អះអាង​ថា «​ភាព​ជោគជ័យ​កាលពី​ឆ្នាំ​មុន គឺជា​លទ្ធផល​នៃ​ក្រុម​មនុស្ស​ដែល​មាន​ទេព​កោសល្យ ឆ្លាត​វៃ និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​មួយ ហើយ​ខ្ញុំ​មាន​មោទនភាព​ដែល​ខ្ញុំ​ស្ថិត​ក្នុង​ក្រុម​នេះ​ដែរ​ ​»​។

លោក​បាន​បន្ថែម​ទៀត​ថា «​វា​មិន​ងាយស្រួល​ទេ ក្នុង​ការ​ធ្វើការ​នៅ​ទី​នេះ ប៉ុន្តែ​ពួក​យើង​កំពុង​តែ​សហការ​ក្នុង​ការ​បង្កើត​អ្វីមួយ​ដែល​សំខាន់ អ្វី​ដែល​មាន​ប្រយោជន៍​ដល់​អតិថិជន អ្វី​ដែល​ពួក​យើង​អាច​និយាយ​ប្រាប់​ចៅ​ៗ​បាន​។ អ្វី​ទាំងនេះ​មិន​ងាយស្រួល​ទេ​។ ពួក​យើង​ពិតជា​សំណាងល្អ​ណាស់​ក្នុង​ការ​មាន​ក្រុម​បុគ្គលិក​ដែល​ប្តេជ្ញា និង​លះបង់​សម្រាប់ Amazon.com»​។

ប្រមាណ ២០​ឆ្នាំ​ក្រោយមក ការ​មាន​ស្តង់ដា​ខ្ពស់​របស់ Amazon បន្ត​ជា​គោលការណ៍​សំខាន់​របស់​ក្រុមហ៊ុន​។

Amazon ត្រូវ​បាន​រិះគន់​ថា បង្ខំ​ឲ្យ​បុគ្គលិក​ធ្វើការ​ខ្លាំង​ពេក​ក្នុង​បរិស្ថាន​ធ្វើការ​ដែល​មិនល្អ​។ ទោះជា Amazon បាន​បដិសេធ​នឹង​ការ​ចោទប្រកាន់​នេះ​ពិតមែន​ក្តី ពួក​គេ​ក៏​បាន​សម្រប​ខ្លួន​ទៅ​តាម​ការ​ទាមទារ​មួយ​ចំនួន​របស់​បុគ្គលិក​ដែរ​ដូច​ជា​ការ​តម្លើង​ប្រាក់បៀវត្ស​ន៍​ជាដើម​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9702135