Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមត្ថកិច្ចកំពុតែរុករកសពយុវតីដែលលង់ទឹកស្លាប់ខណៈសពក្មេងប្រុសបានរកឃើញហើយ

កោះកុង ៖ ២នាក់បងប្អូននាំគ្នាទៅលេងទឹកសមុទ្រ ជាអកុសលរលកបក់បោក លង់ស្លាប់បាត់ទាំង២នាក់ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង លុះមកដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ កម្លាំងសមត្ថកិច្ច ស្វែងរកឃើញសពយុវជនជាប្អូនម្នាក់ហើយ នៅឡើយសពបងស្រី សមត្ថកិច្ចកំពុងបន្តស្វែងរក ។

សពទាំង២នាក់បងប្អូន ឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ១៥ឆ្នាំ ។ ចំណែកម្នាក់ទៀតត្រូវជាបងមានឈ្មោះ ដា ស្រីឡែន ភេទស្រី អាយុ១៧ឆ្នាំ រកមិនទាន់ឃើញនៅឡើយទេមកដល់ម៉ោង១រសៀលថ្ងៃទី១៨នេះ កម្លាំងកំពុងព្យាយាមល្បាតរកបន្ដ ដោយសារអាកាសធាតុមិនអំណោយផលមានព្យុះ ភ្លៀង និងរលកកាន់តែធំៗបក់បោក ។ ជនរងគ្រោះទាំង២នាក់បងប្អូនមានទីលំនៅ ភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ។

សពយុវជនខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកសពយុវតីដែលកំពុងតែបាត់ខ្លួនសមត្ថកិច្ចជំនាញកំពុងតែបន្តការរុករក៕ដោយ÷សួង សាម

from: https://tnaot.com/km/m/detail/article/9702044