Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃចេញវិធានការណ៍បញ្ជូនសំរាមទៅឱ្យម្ចាស់ដើមវិញ

ប្រសិនបើអ្នកចោលសំរាមនៅក្នុងឧទ្យានជាតិថៃសំរាមរបស់អ្នកទើបតែត្រលប់មកលងអ្នកវិញ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានថៃបាននិយាយថា អាជ្ញាធរឧទ្យានជាតិ Khao Yai ដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុត នៅជិតក្រុងបាងកកនោះនឹងចាប់ផ្តើមបញ្ជូនសំរាមទៅឱ្យម្ចាស់ដើមវិញ បន្ទាប់ពីអ្នកចោលសំរាមផ្តេសផ្តាស។ ហើយសំរាមទាំងនោះ នឹងបញ្ជូនដល់អាស័យដ្ឋានផ្ទាល់តែម្តង។ 

មិនទាន់ចប់នៅឡើយទេ ម្ចាស់សំរាមក៏ត្រូវទៅធ្វើកំណត់ហេតុជាមួយប៉ូលិសផងដែរ។ ដោយក្នុងនោះ រួមមានដបប្លាស្ទិកទទេ កំប៉ុង និងក្រដាសវិញខ្ចប់ប្រអប់ ដូចក្នុងរូបដែលបានបង្ហាញខាងលើនេះ។ ខាងអាជ្ញាធរនឹងប្រមូលសំរាមដែលមានកំណត់សំគាល់ទាំងនោះបញ្ជូនទៅម្ចាស់ដើម ដោយសរសេរថា «អ្នកភ្លេចរបស់ទាំងនេះនៅឧទ្យានជាតិខៅយ៉ៃ» ។

ឧទ្យានជាតិខាយយ៉ៃដែលស្ថិតនៅភាគខាងជើងឈៀងខាងកើតនៃទីក្រុងបាងកកប្រទេសថៃ។ ទីនេះមានផ្ទៃដីលាតសន្ធឹងជាង ២.០០០ គីឡូម៉ែត្រក្រឡា (៧៧០ ម៉ាយល៍) និងមានប្រជាប្រិយភាពខ្លាំងជាមួយនឹងអ្នកចូលចិត្តទេសចរណ៍ឡើងភ្នំ

វាជាឧទ្យានជាតិចំណាស់ជាងគេបំផុតនៅក្នុងប្រទេសថៃនិងត្រូវបានគេស្គាល់ដោយសារទឹកជ្រោះ សត្វ និងទេសភាព។​ ហេតុនេះហើយ ការចោលសំរាមនៅតំបន់នោះ គឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សត្វ រួមទាំងបរិស្ថានផងដែរ៕

from: https://tnaot.com/km/m/detail/article/9701841