ក្រុមហ៊ុន Clorox បានប្រកាសឱ្យមហាជនដឹងថា Pine-Sol Original Multi-Surface Cleaner ត្រូវបានទទួលស្គាល់ពីទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ។ ហើយខ្លួនក៏បន្តឱ្យដឹងផងដែរថា ផលិតផលសម្អាតនេះ គឺល្អបំផុតសម្រាប់ការប្រឆាំងនឹងមេរោគ SARS-Cov-2 ដែលជាដើមហេតុកូវីដ១៩។
បន្ទាប់ពីការធ្វើតេស្តពីមន្ទីរពិសោធន៍របស់ភាគីទីបីរួចមក វាបានបង្ហាញថា ផលិតផលសម្អាតម៉ាកនេះ ពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនិងសម្លាប់វីរុសកូរ៉ូណា។ ហើយវាអាចរក្សាភាពស្អាតលើរបស់របរបានប្រមាណជា ១០នាទីផងដែរ។
មួយវិញទៀត EPA បានផ្តល់ដំបូន្មាន ក៏ដូចជាក្រើនរំលឹកដល់អ្នកប្រើប្រាស់ផងដែរថា «ត្រូវយកចិត្តទុកដាក់ចំពោះផលិតផលដែលអ្នកកំពុងប្រើប្រាស់ និងចាំបាច់ត្រូវពិនិត្យផលិតផលឱ្យបានត្រឹមត្រូវ»៕