តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន Apple បានទិញយក App ចម្រៀង Shazam រហូតដល់សព្វថ្ងៃនេះ ក្រុមហ៊ុន Apple បានដាក់បញ្ចូល App ចម្រៀងនេះចូលក្នុង System IOS ផងដែល ។ កម្មវិធីថ្មីនេះអាចជួយ User ទាំងអស់ស្វែងរកចម្រៀងបានតាមពេលចាក់ចម្រៀងក្នុងទូរសព្ទ ឬកំពុកស្ដាប់កាសក៏អាចស្វែងរកចម្រៀងដែលខ្លួនចង់រកនេះបានដែល ។
តាមការផ្សាយរបស់ The Verge បានឲ្យដឹងថា មុខងារថ្មីនេះគឺដាក់បញ្ចូល App Shazam នេះចូលក្នុង Conrol Centre ដោយយើងអាចបិទបើកវាដោយសេរី ។
ប្រសិនអ្នកទាំងអស់គ្នាចង់ប្រើ គឺអ្នកត្រូវឡើងជំនាន់ System IOS ដល់ 14.2 Beta ហើយអ្នកនឹងឃើញ Shazam នៅក្នុង Conrol Centre ដែលមានរូបតូច ពេលអ្នកត្រូវការវាក៏អាចចុចបើកវា បន្ទាប់មកដាក់ទូរសព្ទនៅក្បែរចម្រៀងដែលកំពុងចាក់ នោះលោកអ្នកនឹងអាចស្វែងរកឃើញបទចម្រៀងមួយនោះបាន។
User ទាំងអស់ក៏អាចហៅ Siri បើកដំណើរការ Shazam ដើម្បីស្ដាប់ហើយស្វែងរកចម្រៀងដែលអ្នកចង់បាន មិនតែប៉ុណ្ណោះទេ App នៅអាចស្ដាប់បទចម្រៀងដែលកំពុងចាក់នៅ App ផ្សេងបានយ៉ាងងាយស្រួល ឧទាហរណ៍ថាអ្នកកំពុងប្រើ Tik Tok ឬ YouTube ហើយស្ដាប់លឺចម្រៀងដែលពិរោះ ពេលនោះអ្នកអាចបើកកម្មវិធីនេះដើម្បីជួយស្វែងរកបទចម្រៀងដែលអ្នកចង់បាន។
គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០១៩ អ្នកប្រើទូរសព្ទ Android អាចប្រើកម្មវិធី Shazam មកស្វែងរកបទចម្រៀងពេលខ្លួនកំពុងពាក់កាស ចុះហេតុអ្វីបានជាមុខងារនេះត្រូវចំណាយរយៈមួយឆ្នាំជាងទើបដាក់ប្រើប្រាស់លើទូរសព្ទ iPhone បាន?
នាពេលបច្ចុប្បន្ននេះ យើងមិនអាចដឹងថា តើពេលណាទើបគេប្រកាសប្រើប្រាស់មុខងារនេះនៅជំនាន់ជាផ្លូវការចុងក្រោយរបស់ IOS 14.2 នេះដែល។
តែប្រហែលជាវានឹងអាចលេចខ្លួនចេញមកជាមួយ iPhone 12 ដែលគ្រោងនឹងប្រកាសនៅខែតុលា ឆ្នាំនេះក៏ថាមិនបាន ចឹងមានតែយើងទាំងអស់គ្នានាំគ្នារង់ចាំមើលៗតើវានឹងអាចប្រកាសមកជាមួយទូរសព្ទថ្មីនេះដែលទេ ៕