Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេងប្រុសអាយុ៤ ឆ្នាំកន្លះម្នាក់មកលេងទឹកស្រះក្នុងវត្តលង់ស្លាប់

ភ្នំពេញ: ក្មេងប្រុសអាយុ ៤ឆ្នាំកន្លះម្នាក់​ មកលេងស្រះទឹកក្នុងវត្តអង្តតាមិុញ លង់ស្លាប់ខណៈ ជីដូនកំពុងជាប់រវល់ធ្វើចង្ហាន់ប្រគេនលោក បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២០ នៅចំណុចស្រះទឹកក្នុងវត្តអង្គតាមុិញភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សពក្មេងរងគ្រោះមានឈ្មោះរ៉ាត់ថៃហ្វុង ភេទប្រុស អាយុអាយុ៤ ឆ្នាំកន្លះ ស្នាក់នៅក្បែរវត្តខាងលើជាមួយម្ដាយមានឈ្នោះ ស៊ាង សិីុណា មុខរបរធ្វើការរោងចក្រ និងមាន មានស្រុកកំណើត នៅឯស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

.

តាមការរៀបរាប់ពីស្ត្រីម្នាក់​​ ត្រូវជាអ៊ុំក្មេងប្រុសរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើត ហេតុក្មួយរបស់គាត់និងជីដូនបានមកវត្តខាងលើខណះ ម្តាយជារវល់ធ្វើការ ដើម្បីមកធ្វើចង្ហាន់នៅនិងវត្ត សំរាប់ប្រគេនលោក ដូចសព្វរាល់ដង លុះនៅវេលាម៉ោង០២ និង ៣០នាទីរសៀល ក៏បានបាត់ចៅរបស់គាត់មិនដឹងថាទៅណានោះ ទេរួចក៏បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃនៅក្នុងវត្ត ក៏នាំគ្នាជួយដើររកលុះនៅវេលាកើតហេតុខាងលើក៏ប្រទះឃើញសពក្មេងប្រុសខាងលើអណ្ដែត

ចេញពីស្រះទឹករួចក៏នាំគ្នាស្រង់យកមកលើ រួចបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាម។

បន្ទាប់មកសមត្ថកិច្ច បានចុះមកដល់និងពិនិត្យរួចធ្វើកំណត់ហេតុប្រគល់ជូនសព ទៅសាច់ញាតិនិងតម្លក់ទុកនៅក្នុងវត្តអង្គតាមិញ រងចាំបូជា តាមប្រពៃណី៕ផេង ភាព

from: https://tnaot.com/km/m/detail/article/9521810