Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥទ្ធិពល​នៃ​ព្យុះ​វាយប្រហារ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​ព្រៃ​នប់

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ធ្វើការ​សង្គ្រោះ​បន្ទាន់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​មក​កាន់​ទីទួល​សុវត្ថិភាព ព្រោះតែ​ឥទ្ធិពល​នៃ​ព្យុះ​ទី​១១ មានឈ្មោះ​ថា «​នូ​ល​» ហើយ​ឥទ្ធិពល​នេះ បាន​បណ្តាល​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុងស្រុក​ព្រៃ​នប់ ទទួល​រង​នូវ​ការ​ជន់​លិច ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​ធំ ចាប់ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។

សេចក្តីរាយការណ៍​បន្ត​ថា ពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ជួយ​សង្គ្រោះ​យក​ទៅ​កាន់​ទីទួល​សុវត្ថិភាព​នេះ គឺ​មាន​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ទួល​ទទឹង និង​ឃុំ​អណ្ដូង​ថ្ម ដែល​ភាគច្រើន​ទីលំនៅ​របស់​ពួក​គាត់​ជា​តំបន់​ទំនាប​ខ្លាំង ។

ជាមួយ​គ្នា​នេះ​ដែរ អភិបាលស្រុក​ព្រៃ​នប់ បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​មន្ទីរ​ពាក់ព័ន្ធ​កម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​ភូមិ​-​ឃុំ​ទាំងអស់​ដែល​បាន​ជួយ​ទាន់​ពេលវេលា​ទាំង​យប់ ដើម្បី​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មក​កាន់​ទីទួល​សុវត្ថិភាព ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9701071