Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជោគជតារាសីរបស់ឆ្នាំជូត ឆ្លូវ ម្សាញ់ រកា និងកុរ ឡើងខ្ពស់ត្រដែតរឿងរ៉ាវស្នេហាពិតជាសមប្រកបគ្នាណាស់ក្នុងថ្ងៃទី១៨ ខែកញ្ញា

តាមក្បួនហោរាសាស្ត្រ ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំមមី ឆុងជាមួយ ឆ្នាំជូត។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​តែងទទួលបាន​ផលល្អមកវិញ​ជាទីគ្រាប់ប្រសើរផង។​

ជំនួញ ៖ បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយងាយត្រូវរ៉ូវគ្នាណាស់ និងអាច​សម្រេច​ជោគជ័យ​ថែមទៀត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​ជួយ​ជ្រោមជ្រែង​។​

ស្នេហា ៖ ​ជាឱកាសល្អសម្រាប់អ្នកមិនទាន់មាន​គូគាប់​អ​ក្នុងការ​ស្វែងរកគូ​ផង​ដែរ។

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ផង​។​

ជំនួញ ៖ ​របើ​លោកអ្នក​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ​តែង​អាច​ហុច​ផ្លែផ្កា​ល្អ​ណាមួយ​នៅ​គ្រា​ខាងមុខ​វិញ​ជាក់​ជាពុំខាន​។ ដំណើរជិតឆ្ងាយមានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូលដល់​ចាស់ទុំ​ជា​ពេលវេលា​ល្អ​ប្រពៃ ព្រោះថានឹងសម្រេចដូចបំណង។

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​តែង​ទទួល​ការប៉ះទង្គិច ហើយ​ពិ​សិ​សេស​ពិបាក​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ទៀតផង​។​

ជំនួញ ៖ លោកអ្នក​ចូរ​ចេះ​មាន​ចិត្តត្រង់​ទៅ​ត្រង់​មក​មិនត្រូវ​មើល​ឃើញតែ​ផលប្រយោជន៍​បើ​ពុំនោះ​នឹង​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​។​

ស្នេហា ៖ មិនមានការរីកលូតលាស់ទៅមុខទេ។

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។

ការងារ ៖​ ​​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវតែ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះថា​អាច​នឹង​ប៉ះពាល់​ដល់​គ្រា​ខាងមុខ​។

ជំនួញ ៖ លោកអ្នកត្រូវព្យាយាម​រត់ទៅរក​អតិថិជន​ ហើយ​​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។

ស្នេហា ៖ ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​បង្កើតជា​បញ្ហា​ឡើង​។

​ឆ្នាំរោង​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ដោយ​មិនអាច​លោភលន់​បានទេ​បើ​ពុំនោះ​បញ្ហា​អាក្រក់​អាច​ចោទឡើង​ផង​។​

ជំនួញ ៖ ​លោកអ្នក​ជួបប្រទះ​នូវ​ចំណូល​តិច​តែ​ការចំណាយ​វិញ​ច្រើន​ធ្វើឱ្យ​ជួប​បញ្ហា​ត្រូវ​ពិបាក​រែកពន់​នោះ​មាន​ច្រើន​រាប់សិប​ជំពូក​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើដំណើរ​ឆ្ងាយ​ប៉ុន្មាន​ទេ​។

ស្នេហា ៖ ​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​ម្នាក់ឯង​។

​ឆ្នាំម្សាញ់​

​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គប្បី​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង ​ពីព្រោះថា​ធ្វើ​ច្រើន​ទទួលផល​ច្រើន​ធ្វើ​តិច​ទទួលផល​តិច​ទៅតាម​នោះដែរ​។

ជំនួញ ៖ កាក់កប​គួរសម​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។

ស្នេហា ៖ មានភាព​ផ្អែមល្ហែម​គួ​សម​។

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​ទៅមុខ​ជានិច្ច​។​

ជំនួញ ៖ ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ មិន​សូវ​រលូន​ល្អ​ទេ​គឺ​តែងមាន​ទំនាស់​ពាក្យសម្តី​ និង​មានរឿង​រាវ​ចូលមក​អុកឡុក​នាំឱ្យ​ខ្វាយខ្វល់​ច្រើន។

​ឆ្នាំមមែ​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​បើ​លោកអ្នក​សង្ឃឹម​ឬ​ប្រាថ្នា​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ពោលគឺ​មានការ​ខកបំណង​ច្រើនជាង​។

ជំនួញ ៖ លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូច្នេះ​មិន​គប្បី​មានការ​លោភលន់​ចង់​ចំណេញ​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ​។

ស្នេហា ៖ មានភាពសោះកក្រោះ ខ្វះភាពផ្អែមល្ហែម ។

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពីព្រោះថា​អាច​ត្រូវ​ទទួលរង​ផាកពិន័យ​ឬ​បាត់បង់​ប្រាក់កាស​ច្រើន​ដោយសារ​ចំណាយ​លើ​អ្វីមួយ​ផង​។ ​ក្រៅពីនេះ​លោកអ្នក​ក៏​តែង​កើតរឿង​រាវ​តប់​ប្រ​ម៉​ល់​ចំពោះ​ក្រុម​នុស្ស​ជុំវិញ​ទៀង​ផង​។

ជំនួញ ៖ ​​​​ថ្ងៃនេះ​លោកអ្នកជួប​បញ្ហា​ខ្សត់​ចំណូល​ជាពិសេស​លាភ​បំរុង​រត់​ចូល​បែរជា​រត់ចេញ​ទៀតផង​។​

ស្នេហា ៖ ​​​​​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​មួហ្មង​និង​ប្រឆាំង​គ្នា​ ។

​ឆ្នាំរកា​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖​​ ​​ក្នុងថ្ងៃនេះ​ចំពោះ​បញ្ហា​ការងារ​និង​បញ្ហា​ផ្ទាល់ខ្លួន​មាន​ភាព​ធូរ​​ស្បើយ​ច្រើន ​ដូចនេះ​ធ្វើឱ្យ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​សប្បាយ​កាយ​ជាង​មុន​ផង​។

ជំនួញ ៖ ​​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​ចាំ​បោកប្រាស់​ក៏មាន​ច្រើន​ដែរ​។

ស្នេហា ៖ ​​ងាយកើតឈ្លោះប្រកែក​គ្នា

​ឆ្នាំច​

​រាសី​ស្រុត​។​

ការងារ ៖ ​​​​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ដូច្នេះ​បើ​មាន​បញ្ហា​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ឡើយ ​បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​

ជំនួញ ៖ ​​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​

ស្នេហា ៖ មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​។

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ផង​។​

ជំនួញ ៖ ​​​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ​តែង​អាច​ហុច​ផ្លែផ្កា​ល្អ​ណាមួយ​នៅ​គ្រា​ខាងមុខ​វិញ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូលដល់​ចាស់ទុំ​ជា​ពេលវេលា​ល្អ​ប្រពៃ​ព្រោះថា​តែង​សម្រេច​ដូច​គាប់​បំណង​៕ ប្រភពពី៖ CEN

from: https://tnaot.com/km/m/detail/article/9700925