ភ្នំពេញ÷ ប្រជាពលរដ្ឋបានមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ទាំងព្រឹកក្រោយពេលក្រុមចោរបានធ្វើសកម្មលួចម៉ូតូរបស់គាត់មួយគ្រឿងជិះយកទៅបាត់ដោយសុវត្ថភាពដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ។
លោក លឹម សុភា ភេទប្រុស អាយុ ៤៧ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣បានរៀបរាប់ប្រាប់សមត្ថកិច្ចថានៅវេលាម៉ោង២យប់រំលងអាធ្រាតថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០ មានក្រុមចោរមួយក្រុមបានចូលមកគាស់ទ្វារផ្ទះល្វែងរបស់គាត់លួចយកម៉ូតូមួយគ្រឿងម៉ាកស្គុបពីសេរីឆ្នាំ២០២០ ពណ៍ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 1HT 0013ខណ:ពេលដែលរូបគាត់កំពុងដេកលក់មួយភាំងពេលភ្ញាក់ឡើងមកក៏បាត់ម៉ូតូមួយគ្រឿងពេលនោះក៏មានក្រុមចោរដដែលបំរុងនិងចូលមកយកម៉ូតរបស់គាត់មួយគ្រឿងទៀតម៉ាក zoomer x តែសំណាងល្អគាត់ភ្ញាក់ដឹងខ្លួនទាន់ក៏បានស្រែកឆោឡោផ្អើលក្រុមចោរយកម៉ូតូរបស់គាត់បានតែមួយគ្រឿងជិះរត់គេចខ្លួនបាត់ស្រមោល។
លុះព្រឹកឡើងរូបគាត់និងប្រពន្ធកូនបានរួសរាន់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ឲ្យជួយអន្តរគមន៏និងស្រាវជ្រាវរកម៉ូតូរបស់វិញផង។
គួររំលឹកផងដែរថាកាលពីឆ្នាំមុនមានក្រុមចោរមួយក្រុមបានមកធ្វើសកម្មភាពចាក់ទ្វារបន្ទប់ជនរងគ្រោះពីខាងក្រៅរួចលួចយកម៉ូតូចំនួន៩គ្រឿងនៅចំនុចម្តុំស្តុបលូ៥សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យក្នុងរយះពេលតែមួយយប់យកម៉ូតូបានសម្រេចរហូតទៅដល់៩គ្រឿងរហូតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់បានស្រាវជ្រាវចាប់បានក្រុមជនសង្ស័យបាននៅឡើយនោះទេ៕