Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ព្រះ​ស្ទឹង​” ប្រាសាទ​​​​មាន​ព្រហ្ម​មុខ​បួន​​ដ៏​កម្រ​សម្ងំ​លាក់​ខ្លួន​ក្នុង​​ទឹកដី​ខេត្ត​ព្រះ​វិហារ​

កន្លង​មក​ធ្លាក់​តែ​ដឹង​ថា​ប្រាសាទ​ស្ថិត​ក្នុង​​រចនាបថ​បាយ័ន​ មាន​លម្អ​ចម្លាក់​ព្រហ្ម​មុខ​បួន​មាន​នៅ​ខេត្ត​សៀមរាប​ និង​បន្ទាយ​មាន​ជ័យ​ជាដើម​ ប៉ុន្តែ​ជាក់​ស្ដែង​នៅ​ព្រះវិហារ​ក៏​មាន​ដូចគ្នា​ដែរ។​

​ប្រាសាទ​ព្រហ្ម​មុខ​បួន​ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ស្គាល់​ដូច​បាយ័ន​ និង​បន្ទាយ​ឆ្មារ​នោះ​ មាន​ឈ្មោះ​ថា​ “​ព្រះ​ស្ទឹង” ដែល​​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍ទី១២ និង​ដើម​១៣ នៃ​​រចនាបថ​បាយ័ន​ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧។​

ព្រះ​ស្ទឹង​ស្ថិត​ក្នុង​ក្រុម​ប្រាសាទ​កំពង់​ស្វាយ​​ដែល​ភាគច្រើន​កសាង​ឡើង​សម្រាប់​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា (មហាយាន និង​ហីនយាន)។ ប្រាសាទ​រង​ការ​បាក់បែក​ខ្លាំង​ដោយសារ​កត្តា​អាយុ​កាល, ធម្មជាតិ​ និង​បំផ្លាញ​ដោយ​មនុស្ស។​

ប្រាសាទ​នេះ​សង់​ឡើង​ពី​ថ្ម​ភក់​ និង​ថ្ម​បាយក្រៀម​ បច្ចុប្បន្ន​តួ​ប៉ម​ដែល​មាន​ចម្លាក់​លោកេស្វរៈ​ ឬ​ព្រហ្ម​មុខ​បួន​នៅ​រក្សា​ទ្រង់ទ្រាយ​បាន​ល្អ​គួរ​សម​ប៉ុន្តែ​រចនា​សម្ព័ន្ធ​ និង​ផ្នែក​ផ្សេង​ទៀត​របស់​ប្រាសាទ​រង​ការ​ខូចខាត​គួរ​ឲ្យ​បារម្ភ​ ទាមទារ​​ការ​សង្គ្រោះ​ពី​អាជ្ញាធរ​ជំនាញ៕ ​

from: https://tnaot.com/km/m/detail/article/9521149