Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បង្ខំ​បើក​អាជីវកម្ម​ម៉ាស្សា​ដោយសារ​ជួល​ផ្ទះ​គេ​ធ្វើ​អាជីវកម្ម

រាជធានី​ភ្នំពេញ ៖ កន្លែង​ម៉ាស្សា ហាត់ប្រាណ ស្ទី​ម សូ​ណា មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​បង្ខំចិត្ត​បើក​អាជីវកម្ម​របស់​ខ្លួន​នៅ​ពេល​នេះ បើ​ទោះបីជា​មិន​ទាន់​មានការ​អនុញ្ញាត​ជា​ផ្លូវការ​ពី​សមត្ថកិច្ច ហើយ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​មាន​ជា​ធរមាន​នៅឡើយ​នោះ ។

ម្ចាស់​អាជីវកម្ម​ម៉ាស្សា​មួយ​កន្លែង ដែល​បាន​បើកទ្វារ​ឡើង​វិញ សេវាកម្ម​ម៉ាស្សា ស្ទី​ម សូ​ណា នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ជួល​ផ្ទះ​គេ​ធ្វើ​អាជីវកម្ម​នេះ ។ ដូច្នេះ​ការ​បិទទ្វារ​មិន​រកស៊ី​ច្រើន​ខែ​ជា​ការ​ខាតបង់​ធំ​មួយ ។ លោក​ថា តម្លៃ​ផ្ទះ​គាត់​ជួល​គេ​មួយ​ខែ​ៗ​តម្លៃ​ជាង​១០០០​ដុល្លារ ដូច្នេះ​មិន​អាច​បិទទ្វារ​បន្ត​ទៀត​ទេ ។ « រាល់​ថ្ងៃនេះ ខ្ញុំ​ចំណាយ​ប្រហែល​១៥០០​ដុល្លារ​ទាំង​ថ្លៃ​ជួល​ផ្ទះ និង​បុគ្គលិក​ចាំ​កន្លែង ។ បើ​ខ្ញុំ​នៅ​បន្ត​បិទទ្វារ​ទៀត រត់​មិន​រួច​ឡើយ លក់​ផ្ទះ​សង​គេ​ហើយ ដូច្នេះ​ត្រូវ​បង្ខំចិត្ត​បើក​ហើយ ។ ខ្ញុំ​ឃើញ​មាន​កន្លែង​ច្រើន​ដែរ ដែល​គេ​បើកទ្វារ ។​ខ្ញុំ​សង្ឃឹមថា អាជ្ញាធរ​នឹង​យល់​ពី​ផល​លំបាក​របស់​ពួក​ខ្ញុំ​» ។ នេះ​ជាស​ម្តី​របស់​ម្ចាស់​អាជីវកម្ម​ម៉ាស្សា​មួយ​កន្លែង​នៅ​ខណ្ឌ​សែន​សុខ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ។

ទោះជា​បើកទ្វារ​នៅ​ក្នុង​ខណៈ​ដែល​អាជ្ញាធរ​មិន​ទាន់​អនុញ្ញាត​ក្តី តែ​ម្ចាស់​ហាង​ម៉ាស្សា​មួយ​នោះ​ថា គាត់​បាន​បញ្ជា​ឲ្យ​បុគ្គលិក​របស់​លោក​ទាំងអស់​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដូច​ជា ត្រូវ​វាស់​កម្តៅ​ភ្ញៀវ​ដែល​មក​ម៉ាស្សា បើក​ម្តៅ​លើស​៣៨​អង្សា​សេ​មិន​អនុញ្ញាត​ឲ្យ​ចូល​ឡើយ ។ ជា​ពិសេស គឺ​សម្ភារៈ​ប្រើប្រាស់​ដូច​ជា កន្សែង ជួត​ខ្លួន​ជាដើម​នោះ ត្រូវ​សម្អាត ភ្លាម​ៗ​ក្រោយ​ពេល​ភ្ញៀវ​ប្រើ​រួច ។

អាជីវកម្ម​ម៉ាស្សា​សុខភាព ស្ប៉ា ត្រូវ​បាន​លោក​ថោ​ង ខុ​ង រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ចេញ​លិខិត​បិទ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២០​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ ក្រៅពី​អាជីវកម្ម​នេះ សេវាកម្ម​ផ្សេង​ទៀត ដូច​ជា​រោង​ភាពយន្ត ក្លិប​ខារ៉ាអូខេ និង​សេវាកម្ម​កម្សាន្ត​ផ្សេង​ៗ​ក៏​បាន​បិទទ្វារ​ដែរ ទើបតែ​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០​មុន​នេះ ដែល​អាជ្ញាធរ​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ម្ចាស់​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ (KTV) បើក​ដំណើរការ​ឡើង​វិញ​បាន ដោយ​ប្រែ​ក្លាយជា​ភោជនីយដ្ឋាន និង​ត្រូវ​អនុវត្ត​វិធានការ​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។

ប៉ុន្តែ​ក្រោយ​មាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ (KTV) បើក​ដំណើរការ​ឡើង​វិញ​បាន ដោយ​ប្រែ​ក្លាយជា​ភោជនីយដ្ឋាន​នោះ មាន​ហាង​ខារ៉ាអូខេ ជា​ច្រើន​បាន​បើក​សេវា​ខារ៉ាអូខេ ដោយ​ផ្ទាល់​តែ​ម្តង ធ្វើ​ឲ្យ​អាជ្ញាធរ​ដុតដៃដុតជើង​ចុះ​បង្ក្រាប បិទទ្វារ​វិញ​ទាំង​យប់ ហើយ​ថែម​ទាំង​បាន​ព្រមាន​ថា នឹង​បិទ​អាជីវកម្ម ខារ៉ាអូខេ​នេះ​វិញ ដើម្បី​សុវត្ថិភាព​សាធារណៈ ពីព្រោះ​អី​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​នៅឡើយ ។

នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ រវាង​វិធានការ​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ខ្លះ​ប្រឈម​នឹង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង នោះ​មាន​តែ​ពលរដ្ឋ​ម្នាក់​ៗ ត្រូវ​យល់​ដឹង​ខ្លួនឯង​ថា សកម្មភាព កន្លែង​ណា ដែល​ធ្វើ​ឲ្យ​ខ្លួន​អាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ ។

ក្រសួងសុខាភិបាល​នៅ​តែ​ទ​ទួ​ច​ឲ្យ​ពលរដ្ឋ​ប្រកាន់​វិធានការ​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ថា​ប្រ​សិន​ពលរដ្ឋ​ធ្វេសប្រហែស ភ្លេច​កូ​វី​ដ​១៩ នោះ​នឹង​មាន​ហានិភ័យ​ខ្ពស់ ហើយ​រលក​ទី​២​នឹង​អាច​កើត​មាន​។

លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ធ្លាប់​លើក​ជា​ឧទាហរណ៍​ថា បើ​ដឹង​ថា​មាន​ភោ​នី​យ​ដ្ឋា​ន​មួយ​គ្មាន​អនាម័យ ហើយ​មនុស្ស​នៅ​តែ​នាំ​គ្នា​ទៅ​ទទួលទាន​អាហារ​នៅ​ទីនោះ​ទៀត គឺ​ស្មើនឹង​នាំ​គ្នា​ទៅ​ទទួលទាន​អាហារ ដែល​ធ្វើ​ឲ្យ​ស្លាប់​ខ្លួន​នាំ​ជំងឺ​ចូលខ្លួន មិនមែន​ទៅ​ទទួលទាន​ដើម្បី​ឆ្ងាញ់​និ ង​សុខភាព​នោះ​ឡើយ ។ លោក​បាន​សំណូមពរ​ថា «​បើ​យើង​ដឹង​ថា មាន​កន្លែង​ណា​មិន​ស្អាត មិន​មាន​សុវត្ថិភាព សូម​ពលរដ្ឋ​កុំ​នាំ​គ្នា​ទៅ​អី​» ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9519820