Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរ​គ្រឿងញៀន​ព្រមាន​ផាកពិន័យ​ក្រុមហ៊ុន​ណាមាន​អ្នកបើកបរ​ញៀនថ្នាំ

រាជធានី​ភ្នំពេញ៖ ​​កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ថ្លែងថា យើង​ត្រូវ​គ្រប់គ្រង​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​សាលារៀន​បើកបរ​ត្រូវ មានការ​តឹង​តែង​បំផុត ឬ​មាន​វិធានការ​ផាកពិន័យ​ក្រុមហ៊ុន​ណា (​ក្រុមហ៊ុន​ដឹក​ជញ្ជូន​) ដែល​មាន​ចំនួន​អ្នកបើកបរ​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ ។

​ក្រោយបញ្ជប់លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រចាំឆមាស​ទី​១ និង​លើក​ទិស​ដៅ​ការងារ​ឆមាស​ទី​២ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ​​ព្រឹកមិញនេះ លោក ឧបនាយករដ្ឋមន្ដ្រី ​​គូសបញ្ជាក់​ថា ​​រឿង​ពិនិត្យ​ទឹក​នាម អ្នកបើកបរ​ដើម្បី​រក​សារធាតុ​ញៀន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មិន​អាច​ធ្វើ​ម្នាក់ឯង​បាន​ឡើយ ត្រូវ​មានការ​ចូលរួម​ពី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពន្យល់ និង​អប់រំ​អំពី​ហានិភ័យ​នៃ​ការ​ប្រើប្រាស់​គ្រឿង ។

ជាមួយគ្នាននោះ លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ក៏​បាន​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល នៅ​ពេល​ចុះ​ពន្យល់​ប្រជាពលរដ្ឋ​អំពី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក៏​ត្រូវ​ពន្យល់​ប្រជាពលរដ្ឋ​អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ពីព្រោះ​គ្រឿង​នាំ​ឲ្យ​ខាតបង់​ថវិកា​នៅ​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ ។

ឆ្លៀតឱកាស​នោះ លោក កែ គឹ​ម​យ៉ា​ន ក៏​បាន​អំពាវនាវ​ទៅ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស មាតា​-​បិតា ត្រូវ​តាមដាន​កូនចៅ​របស់​ខ្លួន​ក្រែង​ពួក​គាត់​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន បើសិន​ពួក​គាត់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវ​នាំ​ពួក​គាត់​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​មើល​ថា តើ​ពួក​គាត់​ពាក់ព័ន្ធ​គ្រឿងញៀន​ឬ​អត់? ដើម្បី​មាន​វិធាន​បន្ដ​ទៀត​។

សូម​រំលឹក​ថា ក្នុង​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ទូ​ទាំង​ប្រទេស បាន​ចំនួន​៥.៤៦៣​ករណី និង​ឃាត​ត់​ខ្លួន​មនុស្ស​ចំនួន​១០.៨៧៧​នាក់ ហើយ​បាន​ចាប់​យក​គ្រឿងញៀន ចំនួន​២៦១​គីឡូក្រាម ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9519370