រាជធានីភ្នំពេញ៖ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងអញ្ជើញក្រុមហ៊ុនផ្សេងៗជាង ១ម៉ឺនក្រមហ៊ុនដែលចុះបញ្ជីរួចនៅក្រសួងពាណិជ្ជកម្ម ចូលរួមវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក។
លោកព្រំ វន្ថា ប្រធាននាយករដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក ដល់បុគ្គលិកក្រុមហ៊ុនដែលបានចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងថា ក្រសួងសាធារណការនឹងហៅក្រុមហ៊ុនឯកជន ដែលបានចុះបញ្ជីនក្រសួងពាណិជ្ជកម្មជាង១ម៉ឺន ក្រុមហ៊ុនមកសិក្សាស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់ ។
លោកបន្តថានៅថ្ងៃនេះមានក្រុមហ៊ុនចំនួន២៦បាន ក្រសួងអញ្ជើញមកចូលរួមសិក្សាពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឲ្យពួកគាត់បានពីច្បាប់ចរាចរណ៍បានឲ្យច្បាស់ក្នុងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ជាមួយរាជរដ្ឋាភិបាល ។
លោកបញ្ជាក់ថា ៖«ក្រសួងនឹងអញ្ជើញក្រុមហ៊ុនជាង១ម៉ឺនដែលបានចុះបញ្ជីនៅក្រសួង ពាណិជ្ជកម្ម និងក្រុមហ៊ុនដែលមិនទាន់ចុះបញ្ជីនៅពេលចូលវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ ។ ការធ្វើបែបនេះដើម្បីក្រុមហ៊ុុនទាំងនេះចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាច រណ៍នៅកម្ពុជាផងដែរ» ។
លោកបន្ថែមថា តាមគម្រោងក្រសួងអញ្ជើញក្រុមហ៊ុន២៦ក្រុមហ៊ុន តែមកចំ នួន២២ ក្រុមហ៊ុនហើយក្រសួង នឹងអញ្ជើញក្រុមហ៊ុនទាំងអស់ជាង១ម៉ឺន ដើម្បីមកចូលរូួម បណ្តុះបណ្តាលរហូតដល់អស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ។ លោកក៏បានស្នើដល់ក្រុមហ៊ុនណាដែលបានទទួលបានបណ្តុះបណ្តាលរួចហើយសូមជួយធ្វើការបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួនបន្តផងដែរ ។
ព្រោះថាការធ្វើបែបនេះ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីច្បាប់ចរាចរណ៍ និងយកទៅអនុវត្តន៍នៅពេលពួកគាត់បញ្ជាយានយន្ត នៅលើដងផ្លូវ ។ ជាងនេះ ដើម្បីឲ្យស្ថានប័នឯកជនបានយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការចូលរួមជាមួយរាជដ្ឋាភិបាលក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។
ចំណែកលោកស្រី មឹន មាណវីរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងបានលើកឡើងថាការចូលរួមរបស់ក្រុមហ៊ុនឯកជនក្នុងវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺធ្វើយ៉ាងណាឲ្យវិស័យឯកជនចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ ពិសេសនោះទប់ស្កាត់ហារនិភ័យទាំងផ្លូវកាយ ផ្លូវចិត្ត នៅពេលមិនមានគ្រោះថ្នាក់ចរាចរណ៍។
លោកស្រីបញ្ជាក់ថា៖«ការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍មិនមែនជារឿងរបស់នគបាលម្នាក់ ឬរបស់ប៉ូលិស ឬរបស់ក្រសួងមហាផ្ទៃ និងមិនមែនរបស់ក្រសួងសាធារណៈការ និងមិនមែនជារបស់ក្រសួងផ្សេងៗឬគណៈកម្មាធិការជាតិសុវត្ថិភាចរាចរណ៍ផ្លូវគោកទេ គឺចេញពីខ្លួនម្នាក់ៗទើបយើងចូលរួមទប់ស្កាត់បានហើយចូលរួមអភិវឌ្ឍន៍សង្គមយើងបាន» ។
១៦១៦លើកបណ្តាលឲ្យស្លាប់ចំនួន៨៦១នាក់ របួសធ្ងន់ចំនួន១៥១៨ របសួស្រាល៩៣៤នាក់មិនពាក់មួក ពេលមានគ្រោះថ្នាក់៣៧៣៧នាក់ ៕ ត្នោត