Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខឹងឪពុកក្មេកស្រវឹងស្រាយក កណ្តៀវរករឿងពេក​ យកទឹកអាស៊ីតជះលេីរបួសធ្ងន់

ខេត្តត្បូងឃ្មុំ​ ៖​ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាន​នគរបាលស្រុកមេមត់ ចុះឃាត់ខ្លួនជនសង្ស័យ ដែលមានចេតនាយកទឹកអាស៊ី ជះទៅលើជនរងគ្រោះ​ ជាឪពុកក្មេកបណ្ដាលឱ្យរងរបួសធ្ងន់ ករណី​នេះ​កេីតឡេីង​នៅថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦:៣០​នាទី ត្រង់​ចំណុចភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់។ 

យោងតាម​ប្រភព​ព័ត៌មាន​អោយដឹងថាកូនប្រសាចិត្តសឿងមួយរូបបានយកទឹកអាស៊ីតជះលេីឪពុកក្មេក​ បណ្តាលអោយ​របួសធ្ងន់​ធ្ងរ​ ដោយសារ​ តែខឹងនរងគ្រោះ​ស្រវឹង​ស្រាម្តងៗកាន់កណ្ដៀវដងវែងទៅរករឿងខ្លួន​ ។ 

ជនរងគ្រោះ​ ជាឪពុកក្មេក)​ ឈ្មោះ​ អំ សាន អាយុ៥៥ឆ្នាំ រស់នៅ​ភូមិ-ឃុំជាមួយគ្នាបណ្ដាលឱ្យរងរបួសធ្ងន់ រីឯ​ជនសង្ស័យឈ្មោះ យឹង សំអាត ភេទប្រុស អាយុ២៨ឆ្នាំ ជាតិ ខ្មែរ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។ 

ជនសង្ស័យសារភាពថា​ ខ្លួនពិតជាបាន ជះទឹកអាស៊ីតទៅលើឪពុកក្មេកប្រាកដ​មែន ក្នុងខណៈពេលឪពុកក្មេកស្រវឹង​ស្រា កាន់កណ្ដៀវដងវែងទៅរករឿងខ្លួន ។ក្រោយ​ធ្វើ​កំណត់ហេតុ​ចប់​ ជនសង្ស័យ​

ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕​ ដោយ ផេងភាព

from: https://tnaot.com/km/m/detail/article/9518602