ក្លឹបបិសាចក្រហម Manchester United មានទំនុកចិត្ដក្នុងការនាំយកនូវយុវជនដែលស៊ុតបញ្ចូលទីក្នុងថ្នាលជាង៦០០គ្រាប់ គឺខែ្សប្រយុទ្ធ Charlie McNeill ពីក្រុមគូប្រជែង Manchester City។
កីឡាករយុវជនសញ្ជាតិអង់គ្លេស នឹងត្រៀមខ្លួនចាកចេញពី City ក្រោយពីរូបគេបានបដិសេធនូវកិច្ចសន្យាផ្លូវការក្នុងកីឡដ្ឋាន Etihad ដែលធើ្វឲ្យ United មានឱកាសកាន់តែខ្ពស់ក្នុងការនាំរូបគេមកកាន់កីឡដ្ឋាន Old Trafford។
សូមបញ្ជាក់ថា McNeill គឺជាអ្នកគាំទ្ររបស់ United នឹងបានចំណាយពេលឆ្នាំដំបូងចូលរួមជាមួយឈុតក្មេងៗ មុនពេលផ្លាស់ទៅកាន់ City កាលពី៦ឆ្នាំ៕
ប្រភព៖