ជាការពិតណាស់ថា នៅលើលោកនេះ មានចិញ្ចៀនពេជ្រច្រើនម៉ូត ដែលមានតម្លៃថ្លៃៗលើសពី១លានដុល្លារ ។ ប៉ុន្តែអ្វីដែលអ្នកពិបាកនឹងជឿនៅពេលដែលអ្នកដឹងថា មានចិញ្ចៀនពេជ្រដែលមានតម្លៃលើសពី៦០លានដុល្លារ។ ខាងក្រោមនេះ គឺជាចិញ្ចៀនទាំង១០ម៉ូតមានតម្លៃថ្លៃជាងគេបំផុត ដែលត្រូវបានគេបង្កើតឡើងដូចជា៖
១០-ចិញ្ចៀនពេជ្រពណ៌ខៀវ (១០លានដុល្លារ)
ចិញ្ចៀនមួយវង់នេះមានពេជ្រ៦.០១ការ៉ាត់ជាពេជ្រពណ៌ខៀវមានរាង៤ជ្រុងព័ទ្ធជុំវិញដោយពេជ្រតូចៗពណ៌ផ្កាឈូក ហើយវាមានតម្លៃ ១០លានដុល្លារ។ ពន្លឺពេជ្រពណ៌ខៀវអមសងខាងដោយពន្លឺពណ៌ផ្កាឈូកប្រកបដោយ ភាពស្រស់ស្អាតសាកសមសម្រាប់ចិញ្ចៀនភ្ជាប់ពាក្យ។
៩-ចិញ្ចៀនពេជ្រពណ៌ផ្កាឈូក (១១.8លានដុល្លារ)
ចិញ្ចៀនដែលមានពេជ្រពណ៌ផ្កាឈូក៥ការ៉ាត់គឺមានភាពស្រស់ស្អាតនិងទាក់ទាញខ្លាំងចំពោះនារីទាន់សម័យ ពេជ្រប្រភេទនេះជាពេជ្រកម្រមួយប្រភេទក្នុងចំណោមពេជ្រកម្រដទៃទៀត វាត្រូវបានគេជីករកឃើញ នៅ អាហ្វ្រិចខាងត្បូង មូលហេតុទាំងនេះហើយបានជាវាមានតម្លៃរហូតដល់ ១១.៨លានដុល្លារ។
៨-ចិញ្ចៀនពេជ្រពណ៌ខៀវតម្លៃ ជាង ១៥.៧លានដុល្លារ)
វាគឺជាចិញ្ចៀនដែលថ្លៃជាងគេបំផុតលំដាប់លេខ៨។ ចិញ្ចៀន BULGARI នេះមានពេជ្រពណ៌ សធំបំផុត រាងត្រីកោណចំនួន ៩.៨៧ការ៉ាត់ រួមបញ្ចូលនឹងពេជ្រពណ៌ខៀវទំហំ ១០.៩៥ការ៉ាត់ ឯតម្លៃវិញរហូត ដល់ទៅ១៥.៧លានដុល្លា
៧-ចិញ្ចៀនពេជ្រពណ៌ខៀវ Chopard (១៦.២៦លានដុល្លារ)
ពេជ្រខៀវត្រូវបានគេច្នៃជារាងពងក្រពើចំនួន១៨ការ៉ាត់អមសងខាងដោយពេជ្រស វាមានតម្លៃ១៥.៧លាន ដុល្លារជាប្រភេទចិញ្ចៀនប្រណិតត្រូវបានច្នៃដោយអ្នកច្នៃម៉ូតល្បីរបស់ក្រុមហ៊ុន Chopard ប្រទេសស្វីស។
៦-ចិញ្ចៀនពេជ្រពណ៌លឿង (១៦.៣លានដុល្លារ)
ចំពោះនារីដែលស្រលាញ់ពណ៌លឿង ចិញ្ចៀងមួយវង់នេះគឺជាក្តីស្រម៉ៃសម្រាប់នារីគ្រប់រូបដោយសារតែ ពន្លឺនិង ភាពស្រស់ស្អាតរបស់ពេជ្រនេះ វាមានទំហំរហូតដល់ជាង១០០ការ៉ាត់ រួមនឹងតម្លៃ១៦.៣លានដុល្លារ។ វាត្រូវ បានគេអោយឈ្មោះថាជាចិញ្ចៀនពេជ្រក្នុងក្តីសុបិន្ត។
៥-ចិញ្ចៀនពេជ្រពណ៌ផ្កាឈូកតម្លៃ ២៣.២លានដុល្លារ
ចិញ្ចៀនមួយវង់នេះត្រូវបានគេអោយឈ្មោះថា The Perfect Pink Diamond ធ្លាប់បានបំបែក កំណត់ត្រាក្នុង ការលក់ដេញថ្លៃក្នុងទីក្រុងហុងកុង។ ពេជ្រផ្កាឈូកដ៍គួរអោយទាក់ទាញនេះមានរាង ចតុកោណកែងនិង ជាប្រភេទពេជ្រកម្រត្រូវបានដាក់លក់ក្នុងតម្លៃ ២៣.២លានដុល្លារ។
៤-ចិញ្ចៀនពេជ្រពណ៌ខៀវ The Winston (២៣.៨លានដុល្លារ)
វាជាប្រភេទពេជ្រពណ៌ខៀវដ៍កម្រ ស្រស់ស្អាតបំផុត និងជាប្រភេទពេជ្រដែលធំជាងគេបំផុតមួយនៅក្នុងពិភព លោកដែលមានតម្លៃរហូតដល់ ២៣.៨លានដុល្លារ។
៣-ចិញ្ចៀនពេជ្រពណ៌ផ្កាឈូក Graff (៤៦.២លានដុល្លារ)
ពេជ្រដែលមានពណ៌ផ្កាឈូកនេះមានទំហំ២៤.៧៨ការ៉ាត់ ជាប្រភេទពេជ្រប្រណីតនិងស្រស់ស្អាតបំផុត។ ៦៣ឆ្នាំមុនចិញ្ចៀននេះត្រូវបានលក់ក្នុងតម្លៃ ៤៦.២លានដុល្លារដោយអ្នកច្នៃម៉ូតល្បីឈ្មោះគឺលោក
Harry Winston ។
២-ចិញ្ចៀនពេជ្រ Pink Star (៧២លានដុល្លារ)
ចិញ្ចៀននេះមានតម្លៃរហូតដល់ទៅ៧២លានដុល្លារ វាជាក្តីស្រមៃនិងចង់បានរបស់មហាសេដ្ឋីជាច្រើនក្នុងលោក ប៉ុន្តែសព្វថ្ងៃចិញ្ចៀននេះគឺត្រូវបានបញ្ចូលជាកម្មសិទ្ធ ទ្រព្យសម្បត្តិរបស់ជាតិ។ វាមានរាងពងក្រពើនិងត្រូវបាន គេច្នៃចេញពីពេជ្រ១៣២.៦ការ៉ាត់ ទៅជាពេជ្រត្រឹមតែ ៥៩.៦ការ៉ាត់។
១-ចិញ្ចៀនពេជ្រ Wittelsbach Graff (៨០លានដុល្លារ)
វាគឺជាចិញ្ចៀនដែលថ្លៃជាងគេបំផុតនៅលើពិភពលោក ដែលមានតម្លៃរហូតដល់ ៨០លានដុល្លារ។ ពេជ្រនេះ ត្រូវបានគេរកឃើញនៅចុងសតវត្សទី១៧ក្នុងប្រទេសឥណ្ឌា។ វាមានទំហំ៣១.០៦ការ៉ាត់ជាមួយនឹងពណ៌ខៀវ ចាស់។ ពេជ្រនេះមានរាងពងក្រពើនិងដំបូងជាកម្មសិទ្ធរបស់ស្តេច Philipទី៤ប្រទេសអេស្ប៉ាញ។ ដោយ៖ កោះសន្តិភាព