Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនធម្មតា! ក្លឹប Birmingham សម្រេចចូលនិវត្ដន៍អាវលេខ២២ ក្រោយ Jude វ័យត្រឹម១៧ឆ្នាំ ផ្លាស់ទៅ Dortmund

ក្លឹប Birmingham City បានសម្រេចចូលនិវតន្ដ៍នូវលេខអាវ២២ ក្រោយពីកីឡាករឆ្នើមវ័យក្មេងរបស់ក្លឹបគឺ Jude Bellingham បានសម្រេចផ្ទេរទៅកាន់ក្លឹប Borussia Dortmund។

កីឡាករវ័យ១៧ឆ្នាំ ដែលលេងបានត្រឹម៤៤ប្រកួតឲ្យក្លឹបក្នុងលីគទី២របស់អង់គ្លេស បានចូលលេងការប្រកួតក្នុងឈុតធំដំបូងឲ្យក្លឹបកាលពីខែសីហា ឆ្នាំមុន មុននឹងលេងការប្រកួតចុងក្រោយរបស់គេទល់នឹង Derby County កាលពីថៃ្ងពុធកន្លងទៅ។

ដើម្បីជាការថែ្លងអំណរគុណដល់រូបគេ ក្លឹបក៏បានសម្រេចចូលនិវត្ដន៍លេខអាវ២២ ដែលរូបគេពាក់ ពោលគឺនឹងមិនមានកីឡាករអាចពាក់អាវលេខនេះបានទេ ដោយក្លឹបបានសរសេរក្នុងបណ្ដាញសង្គមថា៖ «ចងចាំនូវអ្វីដែលជារបស់យើង និងលើកទឹកចិត្ដដល់អ្នកដ៏ទៃ»៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9518451