Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃបំបែកសំបុកក្រុមចោរឆក់ឃាត់ខ្លួនជនសង្ស័យ៤នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញចំគោលដៅពី លោក ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងចុះដឹកនាំកម្លាំងផ្ទាល់ដោយលោក ឧត្ដមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបាន នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ ។

ជនសង្ស័យទាំងនេះរួមមាន ៖

១ឈ្មោះ ផែន តុង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (អ្នកឆក់) ។

២ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (អ្នកឌុប) ។

៣ឈ្មោះ ហេង យីហុង ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូពេញ រាជធានីភ្នំពេញ មុខរបរ សិស្ស ។

៤ឈ្មោះ អៀង សុភារីន ភេទស្រី អាយុ ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២១អឺ០ ផ្លូវលេខ ២៣ សង្កាត់ជ័យជំនេះ ខណ្ឌដូពេញ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងដកហូតរួមមាន ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ជាម៉ូតូជិះធ្វើសកម្មភាព។

សូមបញ្ជាក់ថា ជនសង្ស័យទាំងនេះ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយជនបរទេស​ ជាជនរងគ្រោះឈ្មោះ SUZUKI YUKIKO ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិ ជប៉ុន ស្នាក់នៅសណ្នាគារ EMOIN ផ្លូវលេខ ១៩២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ RA0011251 កាលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី នៅចំណុចផ្ទះលេខ ២៤ ផ្លូវលេខ ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រគល់ឲ្យខាងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនជាម្ចាស់ករណី ចាត់ការបន្ត និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ដោយ សួង សាម

from: https://tnaot.com/km/m/detail/article/9517108