Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសកំពុងស៊ើបអង្កេតករណីបាញ់សម្លាប់សមាជិកគ្រួសារទាំងអស់ចំនួន ៥ នាក់នៅទីក្រុងបាងកក

ប៉ូលិសទីក្រុងបាងកកបាន​ប្រទះឃើញសមាជិកគ្រួសារចំនួន ៥ នាក់រួមទាំងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ត្រូវបានបាញ់សម្លាប់នៅខាងក្នុងផ្ទះមួយនៅព្រឹកនេះ។

ប៉ូលិសសង្ស័យថាឧប្បត្តិហេតុនេះគឺជាករណី​ឃាតកម្ម ​និងការធ្វើអត្តឃាតខ្លួនឯង​តាមក្រោយ។ តាមប្រភពអ្នកជិតខាងបានឱ្យដឹងថា ​ពួកគេបានឮស្នូរកាំភ្លើងជាច្រើនគ្រាប់ចេញពីផ្ទះកើតហេតុ ហើយក្រោយមកពួកគេបានទូរសព្ទទៅប៉ូលិស។ មន្ត្រីនគរបាលប៉ុស្តិ​ Thun Khru  បាន​ប្រទះឃើញបុរស ៣ នាក់ ស្ត្រីម្នាក់ និងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ដេកស្លាប់នៅលើឥដ្ឋក្នុងថ្លុកឈាម។ ​ក្នុងចំណោមជនរងគ្រោះទាំងអស់ គេឃើញបុរសម្នាក់​មានកាំភ្លើងខ្លីនៅក្នុងដៃរបស់គាត់។

តាមប្រភពដដែលបានឱ្យដឹងថា ក្រុមគ្រួសាររងគ្រោះ​ប្រកបរបរជួញដូរគ្រឿងបន្លាស់រថយន្ត​ ហើយ​ជនរងគ្រោះដែលជាបុរសដេកស្លាប់ដោយមាន​កាំភ្លើងនៅក្នុងដៃគឺជាម្ចាស់ក្រុមហ៊ុន។ ប៉ូលិសនិយាយថា ករណីនេះនូវមិនទាន់អាចកំណត់​មូលហេតុនៃការស្លាប់បានទេ។ ពេលនេះ មន្ត្រីជំនាញកំពុង​បើកការស៊ើបអង្កេតរកមូលហេតុ​ដែលបណ្តាលឱ្យមានករណីសម្លាប់នេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9700062