ទោះបីជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿង អ្នកស្រី ពាន់ ភួងបុប្ផា វ័យកាន់តែជ្រេក៏ពិតមែន តែចំពោះទឹកចិត្តនៃការស្រលាញ់អាជីពជាអ្នកនិពន្ធរឿងនៅតែដក់ជាប់ក្នុងបេះដូងរបស់អ្នកស្រីជានិច្ច។
យ៉ាងណាមិញ លោកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ថា ទាំងពេលវេលា និងភាពយន្តចេញពីស្នាដៃរបស់លោកស្រី នៅសល់មិនច្រើនទៀតទេ មុនពេលដែលលោកស្រីឈប់ទាំងស្រុងពីអាជីពមួយនេះ។ ជាក់ស្តែងក្នុងរយៈ៣២ឆ្នាំ ដែលលោកស្រី បានប្រឡូកក្នុងអាជីពនិពន្ធ និងដឹកនាំរឿងសរុបជាង១០០រឿង គឺមានរឿងតែ៤ប៉ុណ្ណោះដែលលោកស្រីពេញចិត្តបំផុត។ ក្នុងនោះក៏មានរឿង« កុមារីអាយុ២៥ឆ្នាំវគ្គ៣»ផងដែរ។
គួរអោយដឹងផងដែលថា រឿង « កុមារីអាយុ២៥ឆ្នាំវគ្គ៣» នេះ បានបង្កប់នូវសារអប់រំស្ដីពីគ្រោះថ្នាក់ចរាចរណ៍៖«យើងមើលពិភពលោកកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ តែនៅស្រុកយើងនេះគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរបួស និងស្លាប់គួរឲ្យខ្លាចជាងកូវីដ-១៩ ទៀត» កុំភ្លេចទៅទស្សនាទាំងអស់គ្នានៅគ្រប់រោងភាពយន្ត៕ អត្ថបទដោយ៖ ត្នោត
ទសន្សាវីដេអូក្នុងរឿង « កុមារីអាយុ២៥ឆ្នាំវគ្គ៣»ខាងក្រោមនេះ៖