Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការ​ទស្សន៍​ទាយ​របស់​លោក​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍ ដែល​បាន​ក្លាយជា​ការ​ពិត

នៅ​ឆ្នាំ ១៩៩៩ លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​សរសេរ​សៀវភៅ​មួយ​ក្រោម​ចំណងជើង​ថា Business @ the Speed of Thought​។ ក្នុង​សៀវភៅ​នោះ លោក​បាន​ធ្វើការ​ទស្សន៍​ទាយ​ចំនួន ១៥​ចំណុច​ដែល​ពេល​នោះ​ប្រៀប​ដូច​ជា​មិន​មាន​នរណា​ជឿ​លោក​ឡើយ​។ ប៉ុន្តែ​ប្រមាណ​២០ ឆ្នាំ​ក្រោយមក ពិភពលោក​ពិតជា​មើលឃើញ​មានការ​ផ្លាស់​ប្តូរ​ដូច​តាម​ការ​គិត​របស់​លោក​ពិតមែន​។

ខាងក្រោម​គឺជា​ការ​ទស្សន៍​ទាយ​មួយ​ចំនួន​របស់​លោក​ហ្គេ​ត​ស៍​ដែល​បាន​កើតឡើង​ពិតមែន​៖

១-គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច​ដែល​ដាក់​ជាប់​ខ្លួន

លោក​ហ្គេ​ត​ស៍បាន​គិត​កាលពី​ឆ្នាំ ១៩៩៩ ថា មនុស្ស​នឹង​យក​ជាប់​ខ្លួន​នូវ​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច​តូច​ៗ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ធ្វើ​អាជីវកម្ម​តាម​ឧបករណ៍​ទាំងនោះ​ជាដើម​។ ពួក​គេ​នឹង​អាច​អាន​ព័ត៌មាន កក់​សំបុត្រ​យន្តហោះ និង​ទទួល​បាន​ព័ត៌មាន​ពី​ទីផ្សារ​ហិរញ្ញវត្ថុ​ទៀត​ផង​។

អ្វី​ដែល​យើង​អាច​មើលឃើញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​ដូច​ជា​ស្មា​ត​ហ្វូ​ន នាឡិកា Smartwatch និង​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច​ដទៃ​ដែល​អាច​ផ្លាស់​ប្តូរ​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ងាយ​។

២-ការ​បង់ប្រាក់​អន​ឡាញ

លោក​ហ្គេ​ត​ស៍បាន​ទស្សន៍​ទាយ​ទៀត​ថា មនុស្ស​នឹង​អាច​បង់ប្រាក់ ចាត់ចែង​លុយ និង​ទំនាក់ទំនង​ជាមួយ​គ្រូពេទ្យ​របស់​ខ្លួន​តាម​អ៊ី​ន​ធើ​ណែ​ត​បាន​។ ការ​ពិត​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញច្បាស់​នូវ​ឧទាហរណ៍​ទាំងនេះ​ពិតមែន​ជា​មនុស្ស​សេវាកម្ម​បង់ប្រាក់​តាម​ទូរស័ព្ទ និង​តាម​អ៊ី​ន​ធើ​ណែ​ត​ជាដើម​។

៣-ប្រព័ន្ធ​សង្គម

លោក​បាន​និយាយ​កាលពី​ឆ្នាំ ១៩៩៩ ទៀត​ថា វេ​ប​សាយ​ឯកជន​សម្រាប់​មិត្តភក្តិ និង​ក្រុម​គ្រួសារ​នឹង​កាន់តែ​មាន​ធម្មតា​ឡើង ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ពិភាក្សា​គ្នា និង​រៀបចំ​កម្មវិធី​បាន​។ ទោះជា​គេហទំព័រ​ឯកជន​ទាំងនោះ​មិន​បាន​កើត​មាន​ឡើង​ពិតមែន ប្រព័ន្ធ​សង្គម​ដូច​ជា Facebook, WhatsApp, Instagram, Snapchat និង​ប្រព័ន្ធ​សង្គម​ដទៃ​ទៀត​ពិតជា​បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​មនុស្ស​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ពិតមែន​។

៤-ការ​រក​បុគ្គលិក​លើ​អ៊ី​ន​ធើ​ណែ​ត

ជាមួយ​គ្នា​នេះ​ដែរ លោក​ហ្គេ​ត​ស៍បាន​គិត​ថា មនុស្ស​នឹង​ចាប់ផ្តើម​រក​ការងារ​ដោយ​គ្រាន់តែ​ចែករំលែក​ពី​ចំណង់​ចំណូលចិត្ត តម្រូវការ និង​ជំនាញ​ដែល​ខ្លួន​មាន​លើ​អ៊ី​ន​ធើ​ណែ​ត​។ បច្ចុប្បន្ន​នេះ គេហទំព័រ​ដូច​ជា LinkedIn ដែល​ជា​ក្រុមហ៊ុន​ចំណុះ​របស់ Microsoft ដែរ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បង្ហោះ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន និង​អាច​រក​ការងារ​តាម​ចំណង់​ចំណូលចិត្ត និង​តម្រូវការ​របស់​ពួក​គេ​បាន​ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9699134