និញ្វនពុំមែនជាទីវាលល្ហល្ហេវដូចអាកាសធាតុទេ ត្រង់ពាក្យដែលថា «និញ្វនសូន្យនោះ» មិនមែនសូន្យខ្លួនឯងទេ គឺសូន្យស្ងាត់ចាកកិលេសគ្រប់យ៉ាង សូន្យស្ងាត់ចាកជាតិ ជរា ព្យាធិ មរណៈ សមដូចពុទ្ធភាសិតថា និញ្វនជាគុណជាតសូន្យដ៏ក្រៃលែង, ព្រះពុទ្ធទាំងឡាយតែងពោលថា និញ្វនជាគុណជាតប្រសើរក្រៃលែង ។
ពាក្យថា «និញ្វនសូន្យនោះ» សំដៅយកការស្ងាត់ចាកសង្សារវដ្ដ ចាកគ្រឿងវិលវល់ជួបប្រទះនឹងការកើតស្លាប់ គឺពុំមែននិញ្វនសូន្យទទេឯងៗនោះឡើយ ។ និញ្វនជាគុណជាតិដែលមាននៅជាស្ថាពរ មិនមានការប្រែប្រួលអ្វីទេ និព្វានកើតមកអំពីចិត្តដ៏ស្អាតបរិសុទ្ធនៃអ្នកប្រព្រឹត្តព្រហ្មចារិយធម៌ ។
ប្រៀបបាននឹងស្រុកសូន្យ, ទីក្រុងសូន្យ, ផ្ទះសូន្យដូច្នោះដែរ គឺស្រុកមាននៅ, ទីក្រុងមាននៅ, ផ្ទះមាននៅដោយពិត ប៉ុន្តែមិនមានមនុស្សរស់នៅ សេចក្ដីនេះយ៉ាងណា និញ្វនក៏ជាគុណជាតិមាននៅជាប្រាកដ គ្រាន់តែសូន្យស្ងាត់ ចាកជាតិ ជរា ព្យាធិ មរណៈ គឺលែងកើត លែងចាស់ លែងឈឺស្លាប់ប៉ុណ្ណោះ ក៏យ៉ាងនោះដែរ ។ដោយ៖ កោះសន្តិភាព