ហោជាងជាបន្ទះក្ដារផ្គុំជាប់គ្នាបង្កើតជារូបឆាកមានសណ្ឋានស្រដៀងនឹងត្រចៀកដំរី ឬជារបាំងដាក់ខាងក្រោមចុងដំបូលរបស់វិហារ ប្រាសាទ សាលា ជាដើម មានសណ្ឋានជារាងត្រីកោណ ។
ហោជាងនៅក្នុងស្ថាបត្យកម្មខ្មែរ មាននៅលើ ប្រាងប្រាសាទ វត្តអារាម ចាប់តាំងពី”សម័យបុរេអង្គរ”មកម្ល៉េះ ហើយខ្មែរយើងបានតុបតែងលម្អផ្ទៃហោជាងដោយក្បូក្បាច់រចនា ដែលទាក់ទងអំពីទេវកថា ឬក្បាច់ភ្ញីទេស ។សម្រាប់ប្រាង្គប្រាសាទ ហោជាងស្ថិតនៅលើផ្ដែរនិងសសរពេជ្រ ។ចំណែកហោជាងលើព្រះវិហារសព្វថ្ងៃគឺកើតចេញពីសំណង់ហោជាងរបស់ប្រាង្គប្រាសាទបុរាណខ្មែរយ៉ាងពិតប្រាកដ ។ខុសអំពីហោជាងប្រាសាទ ហោជាងនៅលើព្រះវិហារក្បាច់ចម្លាក់ធ្វើអំពីឈើ ប៉ុន្តែបច្ចុប្បន្ន វាត្រូវបានបាត់បង់ទៅហើយ ប៉ុន្តែជំនួសដោយពុំស៊ីម៉ង់ទៅវិញ ។
ជារៀងរាល់ថ្ងៃប្រទេសជិតខាងបាននិងកំពុងលួចចម្លងវប្បធម៌របស់យើងជាច្រើន ដូចនេះក្នុងនាមយើងជាកូនខ្មែរយើងត្រូវតែចូលរួមថែរក្សាសម្បត្តិវប្បធម៌ដែលបុព្វបុរសរបស់យើងបានសល់ទុកឲ្យ ធ្វើយ៉ាងណាអោយវាគង់វង្សដើម្បីអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវបន្ត ។