Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច​តេ​ជោ ហ៊ុន សែន ​ណែនាំ​ដល់​ពលរដ្ឋ​​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អគ្គិ​ភ័យ​​ក្នុង​​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​​ណែនាំ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​​ឱ្យ​​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះគ្រោះ​​អគ្គិភ័យ ដែល​អាច​បណ្តាល​មក​ពី​ការ​ដុត​ធូប​ទៀន​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។

សម្តេច​តេ​ជោ​បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ​​សង្គម​នា​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ នេះថា​ ថ្ងៃនេះ​គឺជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង គឺជា​ពេលវេលា ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កំពុង​រីករាយ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ មិត្ត​ភ​ក្កិ បងប្អូន ធ្វើបុណ្យ ធ្វើ​ទាន សន្សំ​កុសល និង​ការ​ជួបជុំ​សាច់ញាតិ​បងប្អូន នៅ​តាម​ទី​វត្ត​អារាម និង​កន្លែង​ផ្សេង​ៗ​។ សម្តេច​តេ​ជោ​ក៏​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ទទួល​បាន​នូវ​សុវត្ថិភាព ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យ​បាន​គ្រប់​គ្នា​ជា​ពិសេស​គឺ​សូម​ការពារ​ខ្លួន​ជា​ឆ្ងាយ​ពី Covid-19 ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដោយ​បន្ត​ពាក់​ម៉ាស់​ការពារ ហើយ​ឧស្សាហ៍​ដុស​សម្អាត​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​ឱ្យ​បានជា​ប្រចាំ​។

សម្តេច​តេ​ជោ​ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ សុខ​សប្បាយ និង​ទទួល​បាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន និង​លាភ​សំណាង​គ្រប់​ៗ​គ្នា​កុំបី​ខាន​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9698452