Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេង​ប្រុស​ម្នាក់​​បាត់ខ្លួន៣ថ្ងៃ ស្រាប់​តែ​​ប្រទះឃើញ​ក្នុងគំនរសំរាម

ខេត្តព្រះសីហនុ​ ៖ តាម​ប្រភពព័ត៌​មាន​បឋមពីសមត្ថកិច្ច​បានអោយ​ដឹង​ថា ​កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០២០​ មាន​ករណី​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​​អាយុ​១៤​ឆ្នាំ​ម្នាក់​ ដោយ​មាន​ស្នាម​របួស​​ត្រង់​​កំភួនជើង និង​ផ្នែក​ខាងក្រោយ ក្នុង​គំនរ​សំរាម​ស្អុយរលួយ​នៅ​ក្រុមហ៊ុន​សំរាម​​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​១ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​ ។​

ក្មេងប្រុសរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ មានអាយុ​​​១៤​ឆ្នាំ​ ។​ បើ​តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ​បានអោយ​ដឹង​ថា ក្មេង​ប្រុសរងគ្រោះ​​បាន​បាត់​ខ្លួន​៣​ថ្ងៃ​មក​ហើយ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាល​ឱ្យ​ក្មេង​ប្រុសរ​ងគ្រោះបាត់បង់ជីវិតនៅឡើយទេ ខណៈសមត្ថកិច្ច​កំពុងស៊ើបអង្កេត និង​ស្រាវជ្រាវជុំវិញករណីខាងលើនេះហើយ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9698392