ជោគជតារាសីរបស់ឆ្នាំជូត ឆ្លូវ ម្សាញ់ ច និងកុរ ឡើងខ្ពស់ត្រដែត សម្រេចការងារអ្វីបានដូចប្រាថ្នាក្នុងថ្ងៃទី១៧ ខែកញ្ញា
តាមក្បួនហោរាសាស្ត្រ ថ្ងៃព្រហា ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំកុរ ឆុងជាមួយ ឆ្នាំម្សាញ់។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ ការប្រកបការងារ ក្នុងអំឡុងពេលនេះលោកអ្នកសុខស្រួលខ្លួនបន្តិចពិតមែន ប៉ុន្តែយ៉ាងណាបញ្ហាប្រាក់កាសចាយវាយក៏មិនសូវមានជាប់ខ្លួនដែរ ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់។
ឆ្នាំឆ្លូវ
រាសីឡើងខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារសំខាន់និងកិច្ចការធំដុំ ពីព្រោះថាតែងឆ្លើយតបប្រយោជន៍មកវិញ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការល្អប្រសើរបន្តិច ហើយបើធ្លាប់តែខ្សត់ចំណូលក៏អាចងើបវិញខ្លះៗផង។
ស្នេហា ៖ ស្នេហាកំលោះក្រមុំមិនមានអ្វីចូលមកផ្លាស់ប្តូរទេគឺមានភាពផ្អែមល្ហែម និង សុខដុមដូចសព្វមួយដង។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយតោងតែចេះមើលមុខក្រោយពីព្រោះថាផលលំបាកមានច្រើនត្រូវរែកពន់ផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកឯបើលោកអ្នកចង់រើទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់ដែរ។ការធ្វើដំណើរទីជិតឆ្ងាយមានការប្រទាំងប្រទើសហើយឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
ស្នេហា ៖ ស្នេហាកើតមានរឿងរ៉ាវប្រទាំងប្រទើសគ្នាច្រើន ដូច្នេះទាល់តែចេះអត់ឱនឱ្យគ្នាខ្លះទើបគ្មានរឿងរ៉ាវជម្លោះវិវាទសង្គ្រាមពាក្យសម្តីឡើង។
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ ការបំពេញការងាររបស់លោកអ្នកបានឆ្លងការលំបាកក្នុងរយះពេលកន្លងមកនេះចាត់ទុកថាល្អប្រសើរដោយយ៉ាងហោចណាស់បានឆ្លងកាត់បទពិសោធន៍ និង អ្នកខ្លួះបានទទួលជោគជ័យច្រើនទៀតផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការល្អប្រសើរ ហើយបើចង់ទារបំណុលពីនរណាម្នាក់ក៏ជាពេលវេលាល្អប្រពៃណាស់ផង។
ស្នេហា ៖ ស្នេហាកំលោះក្រមុំមានការប្រឆាំងនិងរកាំចិត្តចំពោះគ្នាបន្តិចពីព្រោះម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន។
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមិនសូវសម្រេចចិត្តអ្វីសំខាន់ឡើយពីព្រោះថាផលមិនល្អតែងកើតមានច្រើនចំពោះមុខផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងឧបាយកលគេណាស់។ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង។
ស្នេហា ៖ ស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតការឈ្លោះវិវាទឈានដល់ការបែកបាក់ណាមួយកើតឡើង។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចុះធ្វើអ្វីមួយតែងសម្រេចជោគជ័យដូចគាប់បំណងមួយចំនួនត្រឡប់មកវិញ។
ជំនួញ ៖ ការជួញដូរនៅថ្ងៃនេះវិញមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះមួយចំនួនវិញថែមទៀត។
ស្នេហា ៖ មានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចត្រីនឹងទឹកនារដូវខែវស្សាអញ្ចឹងដែរ។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ ការបំពេញការងារលោកអ្នកត្រូវប្រឹងប្រែងហើយដាច់ខាតមិនត្រូវបោះបង់ការងារឡើយព្រោះវានឹងហុចផ្លែផ្កាល្អៗមកពេលក្រោយវិញជាក់ជាពុំខាន។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។
ស្នេហា ៖ស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមមិនមើលអាត្មាខ្លួនប្រយ័ត្នផុងខ្លួនហើយត្រូវគ្រាំគ្រាអស់មួយជីវិត។
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកងាយភ្លាំងភ្លាត់ និង ជួបបញ្ហាច្រើន ហេតុនេះគប្បីមានការប្រយ័តុ្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលហើយទាល់តែខិតខំខ្លាំងទើបអាចរកកម្រៃគ្រាន់ចិញ្ចឹមក្រពះទៅរួច។
ស្នេហា ៖ ស្នេហាប្រុសស្រីមានការខ្វាយខ្វល់ពីជីវិតអនាគតរបស់ខ្លួនរាប់រយជំពូក និងភាពរកាំរកូស ក៏កើតមានច្រើនដែរ។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ យីអ៊ុនរបស់លោកអ្នកថ្ងៃនេះទោះមិនអាក្រក់បែបណាក្តី ប៉ុន្តែទោះបីធ្វើអ្វីមួយក៏ដោយលោកអ្នកមិនអាចធ្វេសប្រហែស ឬ ប្រមាថបានទ្បើយមិនដូច្នេះនឹងជះឥទ្ធិពលអាក្រក់ណាមួយជាក់ជាពុំខាន។ ក្នុងពេលនេះលោកអ្នកអាចមានក្រុមមនុស្សបង្កបញ្ហាឱ្យកើតការក្តៅក្រហាយ ឬ នាំរឿងមកអំពល់ទុក្ខទៀតផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿទៅមុខគួរសម ហើយបើចង់បើករបរ ក៏អាចសាកល្បងបានដែរ។
ស្នេហា ៖ ស្នេហាកំលោះក្រមុំ បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អប៉ុន្មានទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង។
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារឥទ្ធិពលដួងរាសីស្រុតចុះ ហេតុនេះទោះលោកអ្នកធ្វើអ្វីត្រូវចេះត្រៀមប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នោះងាយយាយីនាំពិបាកត្រូវទទួលរងផលប៉ះទង្គិចចំពោះមុខណាស់។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមិនជួបការលំបាកខ្លាំងក្លាឡើយពីព្រោះលោកអ្នកអាចរកផលកម្រៃគ្រាន់បើជាងមុនផង។ការធ្វើដំណើរឆ្ងាយជិតមិនសូវផ្តល់ផលល្អទេតែងជួបបញ្ហាមិនល្អលុកលុយយាយីច្រើន។
ស្នេហា ៖ ស្នេហាកំលោះក្រមុំងាយទាំងឆាប់ប្រកែប្រកាន់ និង តានតឹងសម្តីដាក់គ្នាណាស់គប្បីរក្សាភាពនឹងធឹងបន្តិចទើបប្រសើរ។
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារតូចធំ ឬការទំនាក់ទំនងកិច្ចការងារអ្វីមួយពីព្រោះថាតែងទទួលជោគជ័យគួរសមដែរ។
ជំនួញ ៖ លោកអ្នកអាចបណ្តាក់ទុនរកស៊ីមិនថាតូចតាចឬធំដុំក្តីគឺតែងអាចហុចនូវផ្លែផ្កាសមប្រកបសឹងតែទាំងអស់។ក្នុងផ្ទះសម្បែងបើមានជម្លោះវិវាទក្នុងគ្រួសារ ហើយលោកអ្នកចង់ធ្វើការដោះស្រាយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេថែមទាំងអាចប្រែមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង។
ស្នេហា ៖ គូស្នេហ៍ប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមល្អ។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ការប្រកបការងារ ក្នុងអំឡុងពេលនេះលោកអ្នកសុខស្រួលខ្លួនបន្តិចពិតមែន ប៉ុន្តែយ៉ាងណាបញ្ហាប្រាក់កាសចាយវាយក៏មិនសូវមានជាប់ខ្លួនដែរ ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការល្អប្រសើរបន្តិច ហើយបើធ្លាប់តែខ្សត់ចំណូលក៏អាចងើបវិញខ្លះៗផង។
ស្នេហា ៖ ស្នេហាកំលោះក្រមុំមិនមានអ្វីចូលមកផ្លាស់ប្តូរទេគឺមានភាពផ្អែមល្ហែម និង សុខដុមដូចសព្វមួយដង៕ ប្រភពពី៖ CEN