Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មាន សូ​នី​តា ព្រមាន​ម្ចាស់​ផេ​ក​ឲ្យ​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ឬ​នឹង​ត្រូវ​ប្តឹង​រឿង​ប្រមាថ​កិត្តិយស

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត មាន សូ​នី​តា ដែល​មាន​រហ័ស​នាម «​រាជ​នី​ក្រ​ម៉ា​» បាន​ព្រមាន​ម្ចាស់​ផេ​កមួយ​ចំនួន​ដែល​បាន​យក​រូប​របស់​នាង​ទៅ​កាត់​.​ត យ៉ាង​អាក្រក់​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូ​របស់​នាង​ធ្ងន់ធ្ងរ ថា ម្ចាស់​ផេ​ក​ត្រូវ​ចេញ​មុខ​បកស្រាយ​ជា​បន្ទាន់ និង​ត្រូវ​ធ្វើការ​សុំ​ទោស​រូប​នាង​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ រូប​នាង​នឹង​រៀបចំ​ពាក្យបណ្តឹង​ប្តឹង​បុគ្គល​ដែល​បាន​បំពាន​កិត្តិយស​របស់​នាង ។

តាម​រយៈ​ការ Live វី​ដេ​អូ កាលពី​រាត្រី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។ ដែល​មាន​អ្នក​ទស្សនា​រាប់​ពាន់​នាក់ តារា​សម្តែង​នាង មាន សូ​នី​តា ធ្វើ​អោយ​មហាជន និង​អ្នកលេង​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​នាង​បាន​លាតត្រដាង​ថា មាន​ផេ​កមួយ​ចំនួន​បាន​យក​រូប​នាង​ទៅ​កាត់ត​របៀប​ជា​រូប​អាសអាភាស និង​សរសេរ​ពាក្យ​សម្តី​មិន​សមរម្យ ប្រមាថ​ដល់​កិត្តិយស​របស់​នាង​យ៉ាងធ្ងន់ធ្ងរ ។

ក្រោយ​ពី​ស្វែងរក​ជំនួយ និង​ស្រែកហៅ​អោយ​មហាជន អ្នកគាំទ្រ និង​អ្នកលេង​បណ្តាញ​សង្គម​អោយ​ជួយ Report ម្ទា​ស់​ផេ​ក ដែល​បាន​យក​រូប​នាង​ទៅ​កាត់ត​ដោយ​គ្មាន​ការ​អនុញ្ញាត​រួច​មក រាជ​នី​ក្រមា​រូប​នេះ​ក៏​បាន​ប្រកាស​ថា នាង​មាន​វិធានការ​ទៅ​លើ​បុគ្គល​ម្នាក់​ដោយ​ត្រូវ​ចេញ​មុខ​មក​ស្រាយ​ជា​បន្ទាន់ និង​ធ្វើការ​សុំ​ទោស​រូប​នាង ខណៈ​អ្នកគាំទ្រ​តារា​ស្រី​រូប​នេះ​បាន​ស្នើ​នាង​ថា គួរតែ​ដាក់​ពាក្យបណ្តឹង​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​តែ​ម្តង​ទៅ ។ កញ្ញា មាន សូ​នី​តា តាម​រយៈ​ការ Live វី​ដេ​អូ​កាលពី​យប់មិញ​នេះ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ៗ​ថា « ខ្ញុំ​សូម​អោយ​ម្ទា​ស់​ផេ​ក ដែល​បាន​យក​រូប​ខ្ញុំ​ទៅ​កាត់ត​ជា​រូប​អាសអាភាស​នោះ​ចេញ​មុខ​មក​តទល់​ជាមួយនឹង​នាង​ខ្ញុំ ហើយ​មួយវិញទៀត ចេញ​មុខជា​សូមទោស​នាង​ខ្ញុំ​ជា​សាធារណៈ ។ បើ​មិន​ដូច្នេះ​ទេ នាង​ខ្ញុំ​នឹង​ធ្វើការ​បន្តឹង​ទៅ​តាម​ផ្លូវច្បាប់​»៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9516685