ធម៍ជាគ្រឿងស្ថិតដល់ប្រសើរ ធម៍ប្រចាំចិត្តដ៏ប្រសើរ គោលប្រព្រឹត្តដល់បរិសុទ្ធ ធម៍ដែលត្រូវមានទុកជាគោលក្នុងចិត្ត និងកាន់កាប់ការប្រព្រឹត្ត ទើបនិងមាននាមថាដំណើរជីវិតហ្មត់ចត់ និងប្រតិបត្តិខ្លួនចំពោះមនុស្ស សត្វទាំងឡាយប្រកបដោយព្រហ្មវិហារធម៍ទាំង4មានដូចជាៈ
1.មេត្តា:ការអាណិតស្រលាញ់ ប្រាថ្នាល្អចង់ឲ្យគេមានសេចក្ដីសុខ។
2.ករុណា:ការអាណិត ជួយឲ្យរួចផុតទុក្ខ ជួយសង្គ្រោះដល់ពពួកសត្វ។
3.មុទិតា:មានចិត្តត្រេតអរពេលអ្នកដទៃមានសេចក្ដីសុខ។
4.ឧបេក្ខា:ការតម្ដល់ចិត្តជាកណ្ដាល មិនលំអៀង ដោយពិចារណាឃើញដោយបញ្ញា។
ការប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៍ទាំង4នេះជួយឲអ្នកមានមេត្តាភាពរវាងគ្នានិងគ្នា និងជាប្រយោជន៍រួមដល់មនុស្សក្នុងសង្គមផងដែរ។