Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកធម៌​ទាំង​៨​តែងគ្របសង្កត់សព្វ​មនុស្ស

លោកធម៌​បាន​ដល់​ធម្មជាតិ​ជាទី​ប្រាថ្នា និង​មិន​ជាទី​ប្រាថ្នា​របស់​មនុស្ស និង​ជា​ធម៌​ដែល​តែង​កើត​មាននៅ​ក្នុង​មនុស្ស​គ្រប់​រូប មិន​ថា​បុគ្គល​នោះ​ជា​អ្នកចេះ​ដឹង​ធម៌ ឬ​មិន​ចេះ​ធ​ម៌​ទេ ហើយ​ក៏​មិន​រើសមុខ​ថា​ជា​ពុទ្ធសាសនិក ឬ​ជា​សាសនិក​របស់​សាសនា​ណាមួយ​ឡើយ ។

តាម​ធម្មតា​ចិត្តជា​បុថុជ្ជន​រមែង​ជាប់ជំពាក់​ក្នុង​លោកធម៌​ទាំង​៨​ប្រការ​នេះ​មិន​ខាន​គ្រាន់តែ​មាន​ស្រាល​និង​ធ្ងន់​ទៅ​តាម​កម្រិត​នៃ​ការ​អប់រំ​ចិត្ត ។ លោកធម៌​ទាំង​៨​នោះ​គឺ លាភ​១ ឥត​លាភ​១ មានយស​១ ឥត​យស​១ សរសើរ​១ និន្ទា​១ សុខ​១ និង​ទុក្ខ​១ ។

តែ​លោកធម៌​ទាំងនោះ​មិន​អាច​គ្រប​សង្កត់​ព្រះ​អរិយបុគ្គល​បាន​ទេ គឺ​លោក​មិន​ដែល​ញាប់​ញ័រ សប្បាយ​ភ្លើតភ្លើន​នឹង​លោកធម៌​ទាំង​៨​នេះ​ឡើយ ព្រោះតែ​បែប​នេះ​ហើយ​ទើប​ព្រះ​អរិយបុគ្គល​ទាំងនោះ​រមែង​រស់នៅ​ជា​សុខក្សេមក្សាន្ត​ពេញ​មួយ​ជីវិត ។

ការ​ព្យាយាម​អប់រំ​ចិត្ត​ឱ្យ​បាន​ទៅ​ជា​ចិត្ត​ដែល​មិន​ញាប់​ញ័រ​ដោយ​លោកធម៌​ទាំង​៨ ជា​ចិត្តបាន​សុខ​ប្រាសចាក​ទុក្ខ​ទាំងពួង ។ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9516522