Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទោស​នៃ​ការ​ពោល​ពាក្យ​ញុះញង់

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ព្រះ​សាស្តា​នៃ​យើង​បាន​ត្រាស់​សម្តែង​ថា កាល​សាសនាព្រះពុទ្ធ​កស្ស​ប មាន​ភិក្ខុ​១​រូប​បាន​និយាយ​ញុះញង់​ព្រះ​ថេរៈ​ពីរ​អង្គ​ដែល​មាន​សីលាទិគុណ​ល្អ​បរិសុទ្ធ​ឲ្យ​បែកបាក់​សាមគ្គី​គ្នា ។ ដោយ​កម្ម​នោះ​ឱ្យ​ផល ភិក្ខុ​នោះ​ឯង​ក៏​បាន​ទៅ​ឆេះ​ក្នុង​អវិចី​មហានរក​អស់​១​ចន្លោះ​ព្រះពុទ្ធ ។

លុះ​មក​ដល់​សាសនាព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​នេះ ភិក្ខុ​នរក​នោះ​បាន​ឡើង​មក​កើតជា​ប្រេ​ត​​មានខ្លួន​ដូច​មនុស្ស តែ​ក្បាល​ដូច​សត្វ​ជ្រូក នៅ​លើ​ភ្នំ​គិ​ជ្ឈ​កូដ សោយទុក្ខ​វេទនា​មាន​ដង្កូវ​​ធំ​ៗ ប៉ុន​ៗ​អណ្ដើក​ចាក់រុក​រវើក​ក្នុង​មាត់​ដោយ​វារ​ដេរដាស​ពេញ​ទាំង​ខ្លួនប្រាណ ឯ​ភិក្ខុ​ប្រេត​នោះ​ក៏​ដល់​នូវ​ទុក្ខវេទនា​ក្រៃ​លែង​ព្រោះតែ​ទោស​ដែល​និយាយ​ញុះញង់​នោះ​ឯង ។

ព្រោះ​ឃើញ​ទោស​នៃ​អំពើ​ពោល​ពាក្យ​ញុះញង់​គេ​ឲ្យ​បែក​គ្នា​នោះ​ឯង ទើប​អ្នកប្រាជ្ញ​លោក​ឲ្យ​ឈ្មោះ​ថា​បាប ជា​អំពើអាក្រក់​គួរ​ចៀសវាង ។ បណ្ឌិត​ទាំងឡាយ​លោក​ពិចារណា​ឃើញ​ទោស​នៃ​ពាក្យ​ស៊កសៀត​យ៉ាងនេះ​ហើយ ក៏​លោក​មិន​និយាយ​ពាក្យ​ស៊កសៀត​សោះឡើយ៕ ដោយ៖កោះ៖ សន្តិភាព

from: https://tnaot.com/km/m/detail/article/9515918